ម្ដាយជនជាតិសិង្ហបុរីចែករំលែកអំពីរបបអាហារ និងរឿងដែលគួរជៀសវៀងនៅអំឡុងពេលបំបៅទារក

ប្រសិនបើអ្នកជាម្ដាយដែលកំពុងបំបៅកូន អ្នកត្រូវដឹងថា អ្វីដែលអ្នកញ៉ាំនឹងកំណត់ បរិមាណ និងគុណភាពទឹកដោះរបស់អ្នក ។ លើសពីនេះ ជាទូទៅប្រភេទអាហារដែលត្រូវបានគេហៅថា ហ្គាឡាក់តាហ្គោក (galactagoges) ដែលមានដូចជា គ្រាប់អាល់ម៉ុន ដូង បន្លែបៃតង ម៉ឺមខ្ទឹម ខ្ញី និងគ្រាប់ធញ្ញជាតិជាច្រើនទៀត ត្រូវបានអ្នកជំនាញណែនាំឱ្យបរិភោគនៅអំឡុងពេលបំបៅកូន ព្រោះអាហារទាំងនេះ សុទ្ធសឹងតែជាអាហារជំរុញឱ្យរាងកាយរបស់ម្ដាយផលិតទឹកដោះបានកាន់តែច្រើន។  

សំណួរទូទៅដែលម្ដាយកំពុងបំបៅកូនតែងតែសួរនោះ គឺ តើខ្ញុំគួរញ៉ាំអ្វី ឬជៀសវាងញ៉ាំ ដើម្បីបង្កើនការផ្គត់ផ្គង់ម្ដាយ? ស្របជាមួយនឹងសំណួរនេះ ម្ដាយជនជាតិសិង្ហបុរី បានបង្ហាញពីគន្លឹះ និងបទពិសោធន៍របស់ខ្លួន ក្នុងការជំរុញការផលិតទឹកដោះនៅអំឡុងពេលបំបៅកូន។ យ៉ាងណាក៏ដោយ គន្លឹះនេះគ្រាន់តែជាបទពិសោធន៍របស់គាត់តែប៉ុណ្ណោះ។ ដើម្បីស្វែងយល់ឱ្យកាន់តែលម្អិត អ្នកអាចទៅពិគ្រោះជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព ឬអ្នកប្រឹក្សាផ្នែកបំបៅដោះកូន មុនពេលផ្លាស់ប្ដូររបបអាហាររបស់អ្នក។

លោកស្រី ឌីឌី ឡាវ (Didi Lau) បានលើកឡើងថា អាហារសំខាន់ៗដែលពួកគាត់បរិភោគមានដូចជា ទឹករហូតដល់ប្រាំលីត្រក្នុងមួយថ្ងៃ (ដោយសារស្រេកមិនឈប់) មានទឹកសម្លរាល់ពេលញ៉ាំបាយ។ ក្រៅពីនេះមាន ត្រីសាលម៉ុន សាច់គោ ស្រូវសាលី (oats) និងឡេស៊ីទីន (Lecithin), គាត់បរិភោគអាហារទាំងនេះ ព្រោះវាអាចការពារបញ្ហាស្ទះទឹកដោះ។

គាត់បន្ថែមថា «ការមានរបបអាហារត្រឹមត្រូវ គឺជួយទាំងបរិមាណ និងគុណភាពនៃទឹកដោះខ្ញុំ។ ដូច្នេះ ត្រូវញ៉ាំអាហារឱ្យបានត្រឹមត្រូវ ព្រោះរាងកាយរបស់យើងត្រូវការថាមពល ដើម្បីមើលថែទារកដែលទើបនឹងកើត និងមើលថែខ្លួនឯង។»

អ្នកម្ដាយរូបនេះបន្តថា ទារកដែលទទួលបានការបំបៅដិតដល់គឺល្អបំផុត មិនថាជាទឹកដោះម្ដាយ ឬទឹកដោះគោនោះទេ។ លើសពីនេះ ក្នុងនាមជាម្ដាយមិនគួរមានអារម្មណ៍មិនគប្បី ឬបន្ទោសខ្លួនឯងនោះទេ ប្រសិនបើការផលិតទឹកដោះមិនអាចផ្គត់ផ្គង់តម្រូវការរបស់កូន ព្រោះលោកស្រីក៏បានឆ្លងកាត់រឿងនេះដែរ។ អ្វីដែលម្ដាយគ្រប់រូបត្រូវចងចាំនោះ គឺ ភាពតានតឹង គឺជាកត្តាដ៏ធំបំផុត ដែលបណ្ដាលឱ្យមានការកាត់បន្ថយការផលិតទឹកដោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU