ឯកឧត្តម ឈុំ ម៉េងហុង ៖ ការចូលរៀនជំនាញដូនតា មានន័យថា ចូលរួមថែរក្សាមរតកដូនតា​ឱ្យបានគង់វង្ស

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពីពេលថ្មីៗនេះ បានប្រកាសពីការបើកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា សម្រាប់ឆ្នាំ២០២៥ ដោយ​អនុញ្ញាតឱ្យសាធារណជន ក៏​ដូចជា​យុវជន​អាច​ចូលរៀនជំនាញដូនតាចំនួន១៤ជំនាញដោយ​ឥតគិតថ្លៃ នៅទីតាំងចំនួន១៦ ក្នុង​ខេត្តចំនួន៧​។

ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងគ្រោង​នឹង​បើកថ្នាក់បណ្តុះ​បណ្តាលជំនាញ​ដូនតា​រហូត​ទៅដល់២០ថ្នាក់ ដែលនឹងទទួលសិក្ខា​កាម​ឱ្យ​ចូលរៀន​ចំនួន៣០០នាក់ ច្រើនជាងឆ្នាំទៅ​ដែលទទួល​សិក្ខា​កាម​តែចំនួន ១៨៥នាក់ប៉ុណ្ណោះ។

ដោយឡែកជំនាញដែលនឹងបណ្តុះបណ្តាលរួមមាន តម្បាញ​សូត្រ និង​អំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ជម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, ខ្មុកស្មាច់, ខ្មុកម្រក្ស័ណ៍, ធ្វើសាជី, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។

បើតាម​សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ការរៀនជំនាញដូនតា សម្រាប់​សិស្ស​ដែលមក​ពី​គ្រួសារក្រីក្រ​ដែលមាន​បណ្ណសមធម៌ និង​គ្រួសារ​ងាយរងហានិភ័យដែលមាន​បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាល​នឹង​ឧបត្ថម្ភ​ប្រាក់ចំនួន ២៨ម៉ឺនរៀលក្នុងមួយ​ខែថែមទៀត តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​សិក្សា​ឱ្យបានត្រឹមត្រូវ។

យ៉ាងណាក៏ដោយ ឯកឧត្តម ឈុំ ម៉េងហុង បានធ្វើ​ការអំពាវនាវ​ដល់យុវជន សូម​នាំគ្នា​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ដូនតា​ឱ្យ​បានច្រើន​កុះករ ដើម្បីមានជំនាញបន្ថែម​អាចយកទៅប្រកបមុខរបរដើម្បីបង្កើនចំណូល ហើយការ​រៀនជំនាញដូនតានេះទៀតសោត គឺមានន័យថា យើងបាន​ជួយ​ចូលរួម​ថែរក្សា​នូវ​មរតកដូនតា​ឱ្យ​បានគង់វង្ស។

គួរជំរាបជូនថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺស្ថិត​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជនចំនួន ១លាន៥សែននាក់ របស់រាជរដ្ឋាភិបាល ​ដែល​កម្មវិធី​សិក្សា​នេះ​មាន​ការ​សម្របសម្រួល​បណ្តុះបណ្តាល​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

យោង​តាម​អនុក្រឹត្យ​ស្តីពីការ​អនុវត្ត​កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ទទួលខុសត្រូវលើការចុះឈ្មោះចូលរៀន កម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបញ្ជាក់លក្ខខណ្ឌសិក្សារបស់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ តាមរយៈគ្រឹះស្ថានអប់រំបណ្ដុះបណ្តាល និងសាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដូនតា នៅតាមសហគមន៍ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *