ភ្នំពេញ – ដើម្បីបង្កើនសមត្ថភាពក្នុងការស្វែងរកការងារបានធ្វើ សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាល ក្រៅពីជំនាញរឹង (បច្ចេកទេស និងវិជ្ជាជីវៈ) គឺចាំបាច់ត្រូវតែមានជំនាញ ៨បន្ថែមទៀត។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញ ស្តីពី “ផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍជំនាញ និងផែនទីបរិវត្តកម្មឧស្សាហកម្មសម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា” កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
ជំនាញបន្ថែមទាំង៨ ដែលសិស្ស-និស្សិតទើបបញ្ចប់ការសិក្សាត្រូវមាននោះ គឺ ១.ការប្រាស្រ័យទាក់ទង (Communication), ២.ការធ្វើការងារជាក្រុម (Teamwork), ៣.ការដោះស្រាយបញ្ហា (Problem Solving), ៤.គំនិតផ្តួចផ្តើម និងសហគ្រិនភាព (Initiative and Enterprise), ៥.ការធ្វើផែនការ និងការរៀបចំ(Planning and Organizing), ៦.ការគ្រប់គ្រងខ្លួនឯង-ស្វ័យគ្រប់គ្រង (Self-Management), ៧.ជំនាញសិក្សារៀនសូត្រ (Learning Skills) និង ៨.បច្ចេកវិទ្យាឌីជីថល (Digital Technology) ។

យោងតាមរបាយការណ៍អង្កេតមួយ ស្តីពីកម្លាំងពលកម្មកម្ពុជា ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិ សហការជាមួយអង្គការ ILO និង ADB បានរកឃើញថា ក្នុងចំណោមប្រជាជនមានអាយុធ្វើការប្រមាណ ១១,៥លាននាក់ មានប្រជាជនប្រមាណ ៦៨,៥ភាគរយ (ឬ ៧,៩លាននាក់) មានការងារធ្វើ ខណៈប្រជាជន ០,៨ភាគរយ (ឬប្រមាណជិត១០ម៉ឺននាក់) គ្មានការងារធ្វើ។
ភាគច្រើននៃប្រជាជនមានការងារធ្វើ គឺជានិយោជិត ៤៧,៨ភាគរយ បន្ទាប់មកអ្នកធ្វើការដោយខ្លួនឯង ៣៦,៩ភាគរយ អ្នកធ្វើការឱ្យគ្រួសារមិនយកប្រាក់ឈ្នួល ១១,៩ភាគរយ និងនិយោជក ៣,៤ភាគរយ។

ដោយឡែកករណីអត់ការងារធ្វើក្នុងចំណោមយុវជនប្រមាណជិត១០ម៉ឺននាក់ មានប្រមាណ ៨៤ភាគរយ គឺគ្មានការងារធ្វើក្នុងរយៈពេលខ្លីប៉ុណ្ណោះ (តិចជាង១២ខែ) ខណៈ ៦,៤ភាគរយ ស្វែងរកការងារធ្វើក្នុងរយៈពេលច្រើនជាងមួយឆ្នាំ។ យ៉ាងណាក៏ដោយ ដើម្បីធានាឱ្យយុវជនកម្ពុជាមានការងារធ្វើសមរម្យ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវគោលនយោបាយជាអាទិភាពមួយចំនួន ដែលក្នុងនោះក៏មានការធ្វើទំនើបកម្មប្រព័ន្ធអប់រំវិជ្ជាជីវៈ ដោយពង្រឹងគុណភាពបណ្តុះបណ្តាលជំនាញបច្ចេកទេស ពង្រីកការបណ្តុះបណ្តាលជំនាញ និងពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធ្វើឱ្យប្រទេសកម្ពុជាទទួលបានឋានៈជាអ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ United Arab Emirate ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































