យុវតី Technovation កម្ពុជា ២៨ក្រុមបញ្ជូនកម្មវិធីទូរស័ព្ទរបស់ខ្លួន​ចូលរួម​ការប្រកួតថ្នាក់ពិភពលោក

ភ្នំពេញ – ក្រោយ​បញ្ចប់​វគ្គបណ្តុះបណ្តាល​រយៈពេល ​១២សប្តាហ៍ ក្រុមយុវតី Technovation កម្ពុជា ចំនួន ​២៨ក្រុម​មក​ពី​គ្រឹះស្ថានសាធារណៈ និង​ឯកជន បានបញ្ជូន​កម្មវិធីទូរស័ព្ទដៃ​ដែលពួកគេ​អភិវឌ្ឍទៅ​ចូលរួម​ប្រកួត​ថ្នាក់ពិភពលោក Technovation Global Challenge​ ។​ ក្រសួងអប់រំ យុវជន និ​ងកីឡា យល់ថា ការខិតខំ​អភិវឌ្ឍ​កម្មវិធីទូរស័ព្ទដៃរបស់យុវតីទាំង ២៨ក្រុម បង្ហាញ​ពីគំនិតច្នៃប្រតិដ្ឋបង្កើតរបស់ពួក​គេ​ឱ្យ​ក្លាយជា​ការពិតតាមរយៈបច្ចេកវិទ្យា​ ។

គួរ​បញ្ជាក់ថា កម្មវិធី​ Technovation គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិមួយដែលផ្តល់ឱកាសឱ្យ​ក្មេងស្រីដែលមានអាយុចាប់ពី១០ ទៅ ១៨ឆ្នាំទទួលបានបទពិសោធន៍ទាក់ទងនឹងបចេ្ចកវិទ្យា និង​សហគ្រិនភាព​ដោយ​បម្លែងគំនិតអាជីវកម្ម​របស់ពួកគាត់​ទៅជាកម្មវិធីទូរស័ព្ទដៃ​ដែល​អាចដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍របស់ពួកគាត់បាន​​ ។ សម្រាប់ឆ្នាំ២០២២នេះ កម្មវិធី Technovation បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយប្រើ​រយៈពេលបណ្ដុះបណ្ដាល ១២សប្ដាហ៍។

កម្មវិធីនេះបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក ដោយបានចូលរួមជ្រោមជ្រែងដោយសហគមន៍អ្នកស្ម័គ្រចិត្តដែលមានជំនាញបច្ចេកវិទ្យាជាគ្រូបណ្តុះបណ្តាលបច្ចេកទេស បង្កើតគំនិត និងសរសេរកូដកម្មវិធីទូរស័ព្ទដៃ ដោយមានការសហការជាមួយសាលាមធ្យមសិក្សានានាក្នុងស្រុកដើម្បីរៀបចំការបណ្តុះបណ្តាលនេះ។

ក្នុងពេលបញ្ចប់វគ្គបណ្តុះបណ្តាលនីមួយៗក៏មានការជ្រើសរើសថ្នាក់ជាតិនូវក្រុមកុមារីដែលមានស្នាដៃក្នុងការបង្កើតកម្មវិធីទូរស័ព្ទ និងការជ្រើសរើសក្រុមកុមារីចូលរួមប្រឡងប្រជែងជាអន្តរជាតិ មានដូចជាការប្រលងប្រជែងលំដាប់ថ្នាក់ពិភពលោកក្នុងសហគមន៍ Technovation នៅសហរដ្ឋអាមេរិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។