ឯកឧត្តម ជិន ម៉ាលីន ៖ សិក្សាជំនាញវិទ្យាសាស្ត្រនយោបាយ សិក្សាពីភាពជាអ្នក​​ដឹកនាំ

ភ្នំពេញ – វិទ្យាសាស្រ្តនយោបាយជាមុខវិជ្ជាសំខាន់មួយដែលសិក្សាពីសង្គម​ សិក្សាពីការ​ដឹកនាំ​សង្គម​មួយ​ឱ្យ​​រីកចម្រើន និងចូលរួមដល់ការ​អភិវឌ្ឍន៍ ។ ខ្ញុំសិក្សា​ជំនាញ​វិទ្យា​សាស្រ្ត​​នយោបាយ ព្រោះមានបំណងចង់ក្លាយ​ជាអ្នក​នយោបាយ​នៅ​ថ្ងៃខាងមុខ ។ ជំនាញ​មួយ​នេះ អាចបណ្តុះបណ្តាល​យើងឱ្យចេះ​វិភាគ​វែកញែកគ្រប់ទិដ្ឋភាព​សង្គម ពិសេ​​ស​ ​គឺភាពជាអ្នក​​ដឹកនាំ ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ដូចនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ AMS ។

​ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍បញ្ជាក់ថា សិក្សាជំនាញវិទ្យាសាស្ត្រនយោបាយបានល្អ បុគ្គលត្រូវ​លក្ខណៈសម្បត្តិផ្ទាល់ខ្លួនចម្បងប្រាំចំណុច រួមមាន ជាមនុស្ស​ចូ​​ល​ចិត្តអាន ចូលចិត្តស្រាវជ្រាវ ចូលចិត្ត​វិភាគ​វែកញែកព្រឹត្តិការណ៍ ព្រមទាំង​មាន​ចំណេះ​ដឹង​ទូទៅ​​ទូលំទូលាយ ។

ឯកឧត្តម អ្នក​​រៀន​ជំនាញវិទ្យាសាស្រ្ត​និយោបាយ មិនត្រឹម​តែធ្វើ​ជាអ្នក​នយោបាយ​ប៉ុណ្ណោះទេ ប៉ុន្តែ​អាចយកជំនាញនេះទៅធ្វើ​ការងារផ្សេងៗ ​ដូចជា ការងារជា​ទីប្រឹក្សា អ្នក​វិភាគ​បញ្ហា​សង្គម ​សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ អ្នកដឹកនាំ​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល ឬ​វិស័យ​ឯកជនជាដើម។

– ឯកឧត្តម ជិន ម៉ាលីន

“មិនមែនរៀនវិទ្យាសាស្ត្រនយោបាយ ធ្វើការបានតែមួយមុខនោះទេ ជំនាញនេះទូលាយណាស់ អ៊ីចឹងទោះបីគាត់ធ្វើការក្នុងវិស័យណាក៏ដោយ បើគា​ត់​មាន​ជំនាញ​នេះ​អាច​ធ្វើ​ឱ្យ​គាត់ក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យរបស់គាត់ ហើយដឹកនាំមកនូវភាពរីកចម្រើននៅក្នុងវិស័យរបស់គាត់…”

ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ​សម្រាប់​យុវជ​ន​ជំនាន់ក្រោយ ប្រសិន​បើ​ចង់​ចាប់យកជំនាញ​វិទ្យាសាស្រ្ត​នយោបាយសិក្សា ចាំ​បាច់​ត្រូវ​​កសាង​បុគ្គលិកលក្ខណៈ ឱ្យល្អប្រសើរ ខំប្រឹងប្រែងសិក្សានិង​អានឱ្យ​បានច្រើន ស្តាប់​ឱ្យ​បានច្រើន មើល​ឱ្យ​បានច្រើន ហើយ​ត្រូវ​រៀនសង្កេតគ្រប់ព្រឹត្តិការណ៍​ទាំងអស់ និង​ត្រូវ​ចេះ​​វិភាគ​វែក​ញែ​ក​​​ឱ្យ​​បា​ន​​ច្រើននិងស៊ីជម្រៅរាល់អ្វីដែលបានជួបនៅក្នុងសង្គម ។

អ្នកនាំពាក្យក្រសួងយុតិ្តធម៌រូបនេះ បានបន្តទៀតថា បច្ចុប្បន្នកម្ពុជាកំពុង​ត្រូវ​ការ​អ្នក​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ ព្រោះ​ថាជំនាញមួយនេះ សំខាន់នៅក្នុង​​វិស័យឯកជន អង្គការ ឬស្ថាប័នរដ្ឋ ។ ស្ទើគ្រប់ការងារទាមទារអ្នកមាន​ជំនាញ​ដឹកនាំ និងត្រូវការមនុស្សមានភាពជា​អ្នក​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ។ បើតាមឯកឧត្តម ជិន ម៉ាលីន ប្រសិន​បើរៀនជំនាញវិទ្យាសាស្រ្តនយោបាយហើយ ​មិន​ចង់​ក្លាយ​ជាអ្នក​នយោបាយ ​ជំនាញ​វិទ្យាសាស្រ្ត​និយោបាយនេះ អាច​ជួយ​ឱ្យយុវជន​ក្លាយ​​ទៅជា​ពលរដ្ឋ​មួយរូបប្រកប​ដោយ​គុណភាព ។ ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ជា​ប្រជាពលរដ្ឋ​ដែលយល់ពីបញ្ហា​សង្គម និង​ចូលរួមអភិវឌ្ឍ​សង្គមឱ្យរីកចម្រើន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...