ជំនាញបរិក្ខាត្រជាក់ ផ្លាស់ប្តូរជីវិត និងជីវភាព លោក ផន ថាវី ឱ្យ​ប្រសើរជាងមុន

កាលដំបូងឡើយ​ជីវភាព​របស់លោក ផន ថាវី បានជួបការ​លំបាក​ជាខ្លាំង ព្រោះតែ​មិនមានការងារធ្វើច្បាស់លាស់ មិនមានប្រាក់ចំណូលពិតប្រាកដ, តែក្រោយពីលោកសម្រេចចិត្តចូល​សិក្សាជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ពេលនេះ​ជីវភាពរបស់លោកបានផ្លាស់ប្តូរ ដោយមានការងារ មានប្រាក់ចំណូលទៀងទាត់ ហើយបច្ចុប្បន្ន​លោក​បាន​អភិវឌ្ឍន៍ខ្លួនរហូតក្លាយជាគ្រូបង្រៀនជំនាញនេះផងដែរ។

លោក ផន ថាវី ជាអតីតសិស្សដែលសិក្សាជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ហើយបច្ចុប្បន្នលោកជាជាងដំឡើង និងថែទាំម៉ាស៊ីនត្រជាក់ និងជួសជុលបណ្ដាញអគ្គិសនីក្នុងអគារ និងជាគ្រូបង្ហាត់បង្រៀនជំនាញមួយនេះ។

លោក ថាវី បានលើកឡើងថា បច្ចុប្បន្នតម្រូវការក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់របស់ប្រជាជនយើងមានកាន់តែច្រើន ដូចនេះនាំ​ឱ្យ​មានតម្រូវការជាងបច្ចេកទេសក៏កាន់តែច្រើនដែលប្រកបដោយវិជ្ជាជីវៈ។ លោកបន្តថា នៅពេលដែលលោកសម្រេចចិត្តរៀនជំនាញនេះដំបូង គឺមិនមានការរារាំង ឬបដិសេធន៍ពីក្រុមគ្រួសារទេ ប៉ុន្តែពួកគាត់មានការព្រួយបារម្ភព្រោះជំនាញនេះនឹងសិក្សាជាមួយអគ្គិសនី និងនៅទីខ្ពស់ជាដើម។ គិតដល់ចំចំណុចនៃការព្រួយបារម្ភនេះវិញ លោក ថាវី យល់ឃើញថា នេះជាការរៀនជំនាញដែលលោកនឹងរៀនពីបច្ចេកទេសផ្សេងៗ និងបានដឹងពីរបៀបការពារខ្លួន ដូចនេះមិនមែនជាបញ្ហាឡើយ។

ជំនាញដែលលោក ផន ថាវី សិក្សានេះ គឺផ្ដោតសំខាន់ទៅលើ ការដំឡើង និងថែទាំ ជួសជុលកំហូចតិចតួចដោយការសិក្សារយៈពេល៣ខែ ៤ខែ។ លើសពីនេះ ការសិក្សាមានវគ្គសិក្សាបន្តបន្ទាប់សម្រាប់សិស្សចប់វគ្គសញ្ញាបត្របច្ចេកទេស C1 C2 និង C3 ដោយសញ្ញាបត្រទាំង៣នេះមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់ទី១២ ។ លោកបានបន្តថា លោកសម្រេចចិត្តរៀន៣វគ្គនេះ ព្រោះនៅកំឡុងពេលលោកចូលរៀនជំនាញមិនទាន់មានវគ្គខ្លី(៣ និង៤ខែ) ហើយលោកក៏ចង់បានសញ្ញាបត្រស្មើថ្នាក់ទី១២ ដើម្បីអាចងាយស្រួលបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រប្រសិនបើលោកចង់។

នៅក្នុងកំឡុងពេលសិក្សាជំនាញនេះ លោក ថាវី ក៏​បានជួបផលលំបាកក្នុងការសិក្សាជាបន្តបន្ទាប់ផងដែរ ព្រោះក្នុងកំឡុងពេលសិក្សាជាការសិក្សានៅពេលរសៀល និងមិនមានចំណូលសម្រាប់គ្រួសារ ប៉ុន្តែលោកអាចយកពេលទំនេរព្រឹកទៅធ្វើការងារផ្ទះ និងឆ្លៀតពេលចេញធ្វើការឱ្យគេខ្លះដើម្បបានកម្រៃ និងសន្សំបទពិសោធន៍ផង។

« ទោះពិបាកក្នុងការរៀនជំនាញយ៉ាងណា ក៏ខ្ញុំមិនបោះបង់ការសិក្សាម្ដងទៀតឡើយ​ ព្រោះខ្ញុំបានគិតថា ខ្ញុំធ្លាប់បោះបង់ការសិក្សាម្ដងហើយនៅអនុវិទ្យាល័យ ហើយក្រោយបញ្ចប់ការសិក្សា ខ្ញុំនឹងមានការងារមួយច្បាស់លាស់អាចរកចំណូលចូលគ្រួសារបាននឹងនរ»

លោក ផន ថាវី

លោកគ្រូបង្ហាត់បង្រៀនជំនាញរូបនេះបានបន្ថែមថា ប្រសិនបើសិស្សនិស្សិត ឬយុវជន យុវនារី ចង់មានជំនាញមួយសម្រាប់ខ្លួនឯង អាចទៅចុះឈ្មោះសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងមជ្ឈមណ្ឌលបច្ចេកនានាតាមបណ្ដាខេត្តដែលខ្លួនរស់នៅ។

ជាមួយគ្នានេះ លោក ផន ថាវី ក៏​បានលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដែលចង់សិក្សា​​ និងកំពុងសិក្សាជំនាញបច្ចេកទេស សូមយកចិត្តទុកដាក់ក្នុងការសិក្សា និងព្យាយាមរៀនសូត្រ និងអនុវត្តនូវមេរៀនដែលបានរៀនឱ្យបានច្រើនដើម្បីទទួលបានបទពិសោធន៍៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)