“វិជ្ជា” មនុស្សយន្តជំនាន់ថ្មី អាចនិយាយ​បាន ៦ភាសា អភិវឌ្ឍដោយសិស្ស TVET កម្ពុជា

មិនចាញ់បរទេសនោះឡើយ ពេលនេះ​យុវជន​មួយ​ក្រុម​ដែល​ជា​សិស្ស​កំពុងសិក្សា​ជំនាញ​បច្ចេកទេស​ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសមៈ កំពុង​តែតម្លើង និង​អភិវឌ្ឍម​នុស្ស​យន្ត ដែលអាច​និយាយឆ្លងឆ្លើយ​ជាមួយ​មនុស្ស​បាន​រហូត​ដល់ទៅ ៦ភាសា ដោយ​ប្រើប្រាស់បច្ចេកវិទ្យា AI​ ។ មនុស្ស​យន្ត​ដ៏ឆ្លាតវៃនេះ គ្រោងនឹង​បង្ហាញ​ខ្លួន ក៏​ដូចជា​សមត្ថភាព​ នៅក្នុង​ វាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី១៥ និង​ថ្ងៃទី១៦ ខែមិថុនា ខាងមុខ។

លោក ជ្រិន ជីវ៉ា គ្រូបច្ចេកទេស ដែលដឹកនាំ​ការ​​អភិវឌ្ឍមនុស្ស​យន្ត​នេះ លើកឡើងថា តាមពិតទៅ​កាលពីឆ្នាំ២០១៩ វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសមៈ ធ្លាប់បានដឹកនាំសិស្ស​ក្នុង​ការ​បង្កើតមនុស្ស​យន្ត​ជំនាន់ទី១ រួចហើយ តែនៅក្នុងឆ្នាំ​២០២៤នេះ យើង​ក៏​ចាប់ផ្តើម​បង្កើតមនុស្សយន្តជំនាន់ទី២ ដោយផ្តើម​តាំងពីដើមឆ្នាំ​មក​ម្ល៉េះ ហើយ​បច្ចុប្បន្ន​កំពុងធ្វើតេស្តសាកល្បង។ លោក ជីវ៉ា បញ្ជាក់ថា មនុស្សយន្តជំនាន់ថ្មីនេះ ត្រូវបានដាក់ឈ្មោះ​ឱ្យថា “វិជ្ជា”។

ចំពោះបច្ចេកវិទ្យា នៃការផលិត និង​អភិវឌ្ឍ​ បើតាមលោក ជ្រិន ជីវ៉ា មនុស្ស​យន្ត​ជំនាន់ថ្មីនេះ មាន​រូបរាងខាងក្រៅ​ប្រែប្រួល​ទៅ​លើផ្នែក​ស្រោម​មុខ ពោល​គឺត្រូវ​អភិវឌ្ឍជាមនុស្ស​យន្តទាំងស្រុង, មនុស្ស​យន្ត​នេះ​អាចបំផ្លាស់​ទីដោយ​ប្រើប្រាស់​កង់ ហើយ​ការ​ផ្លាស់ទី អាច​ប្រែប្រួល និង​អាច​គេច​ឧបស័គ្គដែល​ជួប​ដោយ​ចៃដន្យ​ថែមទៀត។ លោក ជីវ៉ា បន្ថែម​ថា បច្ចេកវិទ្យាខាងក្នុង​ដែលប្រើប្រាស់នៅ​ក្នុង​មនុស្សយន្តនេះ គឺ AI (បញ្ញាសិប្បនិម្មិត)​ ដោយ​វាអាច​ស្គាល់​នូវ​មុខមនុស្ស ហើយ​អាច​ចងចាំ​នូវ​ទិន្នន័យដែលមនុស្ស​យន្ត​នេះ​បានជួបថែមទៀត។

អ្វីដែលពិសេស​ថែមទៀតនោះ មនុស្ស​យន្តជំនាន់ថ្មី​ដែលអភិវឌ្ឍ​ដោយ​សិស្សនិស្សិត​នៃវិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈនេះ គឺអាចឆ្លើយឆ្លង​ជាមួយ​មនុស្ស​បាន ក្នុងភាសារហូត​ដល់ទៅ៦ មានដូចជា ភាសាខ្មែរ, អង់គ្លេស, ជប៉ុន, ចិន, វៀតណាម ហើយ​និង​ភាសាថៃ។ បើតាម​ការ​រៀបរាប់របស់លោក ជីវ៉ា ពាក់ព័ន្ធនឹង​ប្រព័ន្ធនៃការឆ្លើយឆ្លង មនុស្ស​យន្តនេះ ធ្វើការ​ស្រូបសំឡេង និងស្តាប់​មានភាព​សុក្រឹត្យ ពិសេស​គឺអាច​ឆ្លើយ​នូវ​គ្រប់សំណួរ និង​បញ្ហា​ដែលយើងឆ្ងល់​ទាក់ទងទៅនឹង​វិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត ឬ​ការ​គណនា​គណិតវិទ្យាកម្រិតល្មមៗបាន។

រ៉ូបូតនេះ វានឹងរៀនពីយើងពីមួយថ្ងៃទៅមួយថ្ងៃ បើយើងព្យាយាមផ្តល់ជាសំណួរ ឬក៏​ផ្តល់ជាចម្លើយឱ្យវាកាន់តែច្រើន រ៉ូបូតនេះ អាចឆ្លើយជាមួយយើងកាន់តែល្អ ហើយលឿនជាងមុនទៅទៀត…

លោក ជ្រិន ជីវ៉ា

ពាក់ព័ន្ធជាមួយនឹងគំនិត ដែលនាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​មនុស្សយន្ត​ជំនាន់ថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យា AI នេះឡើង លោក ជ្រិន ជីវ៉ា មានប្រសាសន៍ថា នៅវិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ មានបន្ទប់ស្រាវជ្រាវ ដែល​បង្កើត​ឡើង​ដើម្បីជួយ​សិស្ស​ឱ្យ​មាន​បទពិសោធន៍ជាមួយ​គ្រឿងអេឡិចត្រូនិក ជាមួយ​វិស័យ​អគ្គិសនី និង​ផ្នែក​ប្រព័ន្ធអេឡិចត្រូនិក ត្រៀម​ខ្លួន​ដើម្បីចូលប្រឡូក​ក្នុងការងារ​បន្ទាប់ពីរៀនចប់ ។ ក្នុងនោះ ការ​ផលិតមនុស្ស​យន្ត ឬ​រ៉ូបូត វាជាផ្នែកមួយ​នៃការស្រាវជ្រាវ ហើយ​ក៏​ចង់បង្ហាញ​ពីផលិតផល និង​ទិន្នផល​ដែល​​សិស្សនិស្សិតយើង​មានលទ្ធភាព​ក្នុងការ​ធ្វើ។

លោក ជ្រិន ជីវ៉ា បន្តថា បច្ចុប្បន្ន សូម្បីតែកាមេរ៉ា ម៉ាស៊ីនទឹកក្តៅ ឬម៉ាស៊ីន​បោក​ខោអាវ ក៏​យើងតែងលឺពាក្យ AI ដែរ, ដូច្នេះ បើសិនជាសម័យកាលដែលគេកំពុង​តែប្រែប្រួលទៅ​កាន់ AI តែ​យើង​មិន​ព្យាយាម​តាម និង​អនុវត្តស្វែង​យល់សិក្សា​ពីប្រព័ន្ធ AI ទេ នោះយើង​ក៏​មិន​អាច​តាមទាន់សម័យកាលដែរ ។ ក្នុងនោះ ដើម្បីបង្ហាញពីសមត្ថភាពរបស់វិទ្យាស្ថាន និងការស្រាវជ្រាវ​របស់និស្សិត ទើប​យើង​បានដាក់រាល់បច្ចេកវិទ្យា និង​ការ​ស្វែង​យល់សិក្សា​ពីផ្នែក​អេឡិចត្រូនិក និង​មេកានិក​ជាច្រើន យក​មក​បង្កើត​បាន​ជា​មនុស្សយន្តនេះ ។ « អញ្ចឹងរ៉ូបូតមួយនេះអាចបង្ហាញឱ្យឃើញថា ទាំងការគិត ទាំងការសម្រេចចិត្ត និង​ការ​ធ្វើការ​របស់វា គឺសុទ្ធតែស្វ័យប្រវត្តិ គ្រប់គ្រងដោយប្រព័ន្ធ AI ទាំងអស់ »។

យុវជន សេង សុខហៀង និស្សិត​ឆ្នាំទី៥ ផ្នែកអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ ដែលបានចូលរួម​ក្នុងការ​អភិវឌ្ឍមនុស្សយន្ត “វិជ្ជា” លើកឡើងថា ក្នុងការ​ចូលរួម​អភិវឌ្ឍមនុស្សយន្តនេះ បានជួយ​ខ្លួន​ក្នុងការ​អភិវឌ្ឍសមត្ថភាព​ទៅលើជំនាញ​ដែលខ្លួនបានរៀន ព្រមជាមួយ​ចំណេះដឹងពីបច្ចេកវិទ្យា AI ហើយ​ សុខហៀង សង្ឃឹមថា អ្វីដែលជាចំណេះដឹងថ្មីនេះ គឺជាមូលដ្ឋានសម្រាប់ខ្លួន​​ក្នុង​​វិស័យឧស្សាហកម្ម ឬ​ក៏​សង្វាក់ផលិតកម្មស្វ័យប្រវត្តិផ្សេងៗ ដូចជា​ប្រព័ន្ធវេចខ្ចប់ ប្រព័ន្ធតម្លើង ឬ​ក៏​ប្រព័ន្ធផ្សេងៗ​ទៀត​ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាទំនើប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...