ហេតុអ្វីបានជាជំនាញ STEM មានសារៈសំខាន់សម្រាប់សង្គមបច្ចុប្បន្ន ?

បច្ចុប្បន្នជំនាញ STEM ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន។ ដោយហេតុថា STEM ជាជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងវិស័យកម្ម ហើយវិស័យនេះកំពុងមានតម្រូវការកាន់តែច្រើនឡើងនៅក្នុងយុគសម័យឌីជីថល។ ហេតុនេះ ការសម្រេចចិត្តរៀនជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) អាចជួយឱ្យអ្នកសិក្សាមានភាគរយខ្ពស់ ដែលអាចជោគជ័យក្នុងអាជីពនាពេលអនាគត។

យោងតាម YETI ACADEMY មានហេតុផលចំនួន ៤សំខាន់ៗ ដែលបង្ហាញថា ការអប់រំ STEM មានសារៈសំខាន់ខ្លាំងសម្រាប់ពិភពលោក និងសង្គមបច្ចុប្បន្ន។

១. ការងារក្នុងជំនាញ STEM គឺជាការងារនៃការអភិវឌ្ឍសេដ្ឋកិច្ច ៖ ការអប់រំ STEM កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ យោងតាម U.S BUREAU OF LABOR STATISTICS បានព្យាករណ៍ថា ការងារក្នុងវិស័យ STEM នឹងកើនឡើងចំនួន ៨,៨ភាគរយ ក្នុងឆ្នាំ ២០២៨។ ខណៈមុខរបរដែលមិនស្ថិតក្នុងវិស័យ STEM គឺកើនឡើងត្រឹម ៥ភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យ STEM ក៏ទទួលបានប្រាក់ឈ្នួលខ្ពស់ផងដែរ។

២. STEM បង្រៀនមនុស្ស​​ឱ្យចេះគិតបែបត្រិះរិះ និងមានគំនិតបង្កើតថ្មី ៖ ការអប់រំ STEM មិនត្រឹមតែជួយតម្រង់ទិសអ្នកសិក្សាឱ្យមានគម្រោងច្បាស់លាស់សម្រាប់អាជីពនាពេលអនាគតប៉ុណ្ណោះទេ។ STEM ក៏ផ្ដល់ឱ្យសិស្សនូវសមត្ថភាពគិតបែបត្រិះរិះ និងការដោះស្រាយបញ្ហាផងដែរ ហើយជំនាញនេះនឹងជួយឱ្យពួកគេមានភាគរយខ្ពស់ក្នុងការសម្រេចភាពជោគជ័យនៅក្នុងអាជីពការងារ។

៣. ការសិក្សាអំពី STEM ជួយឱ្យសិស្សចេះសហការក្រុម ៖ សមត្ថភាពក្នុងការបំពេញការងារជាក្រុមបានល្អ គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការសម្រេចភាពជោគជ័យ លើអាជីពការងារ និងជីវិត។ ដោយហេតុថា ការរស់នៅ និងធ្វើការជាធម្មតាទាមទារឱ្យមានកិច្ចសហការជាមួយអ្នកដទៃ ហើយកិច្ចសហការនោះទៀតសោត អាចធ្វើជាមួយមនុស្សក្នុងក្រុមធំ ឬក្រុមតូចទៅតាមទិដ្ឋភាពជាក់ស្ដែង។

ថ្នាក់រៀនដែលបណ្ដុះបណ្ដាលលើជំនាញ STEM ជានិច្ចជាកាល តែងរួមបញ្ចូលនូវសកម្មភាពក្រុមច្រើនជាងការសិក្សាផ្សេងទៀត។ សិស្សអាចចូលរួមពិសោធរួមគ្នានៅក្នុងបន្ទប់ពិសោធន៍ ឬសហការគ្នាក្នុងការដោះស្រាយបញ្ហាណាមួយលើផ្នែកវិស្វកម្ម ដែលសកម្មភាពទាំងនេះ នឹងជួយអភិវឌ្ឍសមត្ថភាពទំនាក់ទំនងរបស់គេដោយស្វ័យប្រវត្តិ។

៤. ការអប់រំ STEM ជួយឱ្យសិស្សអភិវឌ្ឍជំនាញគ្រប់គ្រងគម្រោង ៖ ការសិក្សាអំពី STEM ជាពិសេស វគ្គសិក្សាអំពីបច្ចេកវិទ្យា និងវិស្វកម្ម ជារឿយៗតម្រូវឱ្យសិស្សត្រូវមានគម្រោងក្នុងដៃ។ ដោយគម្រោងទាំងនោះអាចជា ការបង្កើតមនុស្សយន្ត, ម៉ាស៊ីន ឬកម្មវិធីកុំព្យូទ័រជាដើម។ គម្រោងនីមួយៗទាមទារឱ្យមានការអនុវត្តច្រើនជំហាន និងចំណាយពេលច្រើនថ្ងៃ ដើម្បីបញ្ចប់។ ដូច្នេះសិស្សអាចរៀនអំពីរបៀបគ្រប់គ្រងពេលវេលា និងការបំបែកគម្រោងធំទៅជាជំហានតូចៗ។ ហើយជំនាញនេះ នឹងជួយពួកគេពេញមួយជីវិត មិនការបំពេញការងារវិជ្ជាជីវៈ ឬការងារផ្ទះនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...