ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា នៃប្រទេស​ជប៉ុន នឹង​ផ្តល់អាហារូបករណ៍មួយចំនួន​ដល់​គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន ចាប់ពីខែកញ្ញា ឬតុលា ឆ្នាំ២០២៦។

អាហារូបករណ៍នេះ នឹងផ្តល់ប្រាក់​សម្រាប់ផ្គត់ផ្គង់ការរស់នៅ, រ៉ាប់រងថ្លៃសេវាសុខភាព, ការ​ស្នាក់នៅ និង​ថ្លៃ​សំបុត្រយន្តហោះ​ទៅមក កម្ពុជា ជប៉ុន កម្ពុជា។

មុខវិជ្ជា​ដែលត្រូវ​សិក្សា​ស្រាវជ្រាវ​ រួមមាន៖ Educational Administration (ex. Educational administration and finance, school Management), Educational methods (ex. Instruction, learning system theory, curriculum, educational assessment). Specialized subject research (ex. Mathematics, Physics, Chemistry, Gymnastics). Observational Tours and practice (ex. Class observation, participation in special educational activities, tour of educational research facilities)។

លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន ៖ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ, បានបញ្ចប់ការសិក្សាពីសាលាគរុកោសល្យណាមួយ និងកំពុងបង្រៀននៅតាមសាលាបឋមសិក្សា សាលាមធ្យមសិក្សា ឬសាលាគរុកោសល្យនានានៅកម្ពុជា ដែលមានរយៈពេលបំពេញការងារយ៉ាងតិច ៥ឆ្នាំ (គិតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦), មានអាយុមិនលើសពី ៣៥ឆ្នាំ (កើតត្រឹម ឬក្រោយថ្ងៃទី២ ខែមេសា ឆ្នាំ១៩៩១), មានចំណេះដឹងភាសាអង់គ្លេសកម្រិតមធ្យម និងមានឆន្ទៈសិក្សាភាសាជប៉ុន, មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ ៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមទាញយកពាក្យស្នើសុំ អាហារូបករណ៍ (Application Form) ជាភាសាអង់គ្លេស ដែលមាននៅក្នុងគេហទំព័ររបស់ស្ថានទូតជប៉ុន នៅ ភ្នំពេញ https://www.studyinjapan.go.jp/en/smap-stopj-applications-teacher.html និងពាក្យសុំប្រឡង អាហារូបករណ៍ជាភាសាខ្មែរ មកបំពេញដោយចាំបាច់ត្រូវភ្ជាប់មកជាមួយនូវព្រឹត្តិបត្រពិន្ទុ ពីសាលាគរុកោសល្យ ណាមួយដែលបេក្ខជនបានសិក្សា (មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬសាលាគរុកោសល្យ ឬវិក្រឹតការខេត្តជាដើម) រួចយកទៅដាក់នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋានអគារលេខ ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ចម្ងាយប្រហែល៥០ម៉ែត្រ) ឱ្យបានមុនថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦ម៉០០នាទី។

កាលបរិច្ឆេទ និងទីកន្លែង នៃការប្រឡង ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថានទូត នឹងរៀបចំការប្រឡងសំណេរវិញ្ញាសា ភាសាជប៉ុន និងភាសាអង់គ្លេស នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីអាហារូបករណ៍ខាងលើ បេក្ខជនអាចទាក់ទងសាកសួរតាមទូរសព្ទលេខ៖ ០៩៨ ៩៨៩ ៧៨៩ ឬទាក់ទងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន តាមអាសយដ្ឋានខាងលើ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ