ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ភ្នំពេញ – កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាផ្នែក ស្រាវជ្រាវវិទ្យាសាស្ត្រ ចំនួន២០កន្លែងនៅប្រទេសជប៉ុន និងឱកាសចុះស្រាវជ្រាវផ្សេងៗ ។

លំនាំនៃការសិក្សាស្រាវជ្រាវក្នុងអាហារូករណ៍រួមមាន ទទួលបានឱកាសទៅទស្សនកិច្ចសិក្សាដើម្បីបញ្ចប់ការសិក្សានៅសាលាស្រាវជ្រាវជីវវេជ្ជសាស្រ្ត, មានឱកាសចូលរួមសិក្ខាសាលានិងវគ្គពិសេសសម្រាប់សិស្សានុសិស្សដែលរៀបចំឡើងដោយមូលនិធិ, វគ្គបណ្ដុះបណ្ដាលព័ត៌មាននៃការដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យតុក្យូ (UTokyo) និងទស្សនាបណ្ណាល័យសាកលវិទ្យាល័យតូក្យូ មណ្ឌលថែទាំសុខភាព និងកន្លែងហាត់ប្រាណ ។ លើសពីនេះមានឱកាសបានចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ជប៉ុន និងដំណើរកំសាន្តដែលមូនិធិជាអ្នករៀបចំ ។

បេក្ខជនដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រដូចជា កន្លែងស្នាក់នៅដែលមានទីតាំងនៅជិតអគារសិក្សា ទទួលបានទឹកប្រាក់សម្រាប់ចំណាយជិត២ពាន់ដុល្លារអាមេរិក សំបុត្រយន្តហោះសម្រាប់សិស្សបរទេសក្រៅស្រុក ឬសំបុត្ររថភ្លើងសម្រាប់សិស្សក្នុងស្រុក ។ ប៉ុន្តែមិនមានការធានារ៉ាប់រងផ្នែកសុខភាពនោះឡើយ បេក្ខជនត្រូវថែរក្សា ឬចំណាយថ្លៃព្យាបាល ក្នុងករណីណាមួយដោយខ្លួនឯង ។

រយៈពេលនៃការឈប់ទទួលពាក្យថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោងនៅប្រទេសជប៉ុន ។ នៅពាក់កណ្ដាលខែមីនា បេក្ខភាពនឹងទទួលបានដំណឹងពីការសម្រេចចិត្តរបស់អាហារូបករណ៍។ នៅថ្ងៃទី០៥ ខែមិថុនា បេក្ខជនត្រូវទៅដល់ប្រទេសជប៉ុន និងចាប់ផ្ដើមចូលវគ្គសិក្សានៅថ្ងៃទី០៦ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ។ ថ្ងៃទី០១ ដល់ ០៥ បេក្ខជនអាចនឹងមានឱកាសទៅប្រទេសសិង្ហបុរីក្នុងកម្មវិធីរបស់អាហារូបករណ៍ Amgen ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://b4unew.com/amgen-scholars-program-in-japan/ និងបំពេញពាក្យតាមរយៈ https://www.u-tokyo.ac.jp/contact/news_mail_e.php?dir=h-0110 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...