៤វិធីជំរុញទម្លាប់ពិសាទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃ

ឈានមកដល់ការរំឮក ឬការជជែកអំពីការប្តេជ្ញាចិត្តសម្រាប់ចាប់ផ្តើមដំណើរជីវិតនៅឆ្នាំថ្មី មនុស្សផ្តោតលើការពង្រឹងសកម្មភាពមួយចំនួនដូចជា ទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ ការជ្រើសប្រភេទអាហារមានសារធាតុចិញ្ចឹមទៅកាន់រាងកាយ គុណភាពនៃការគេង និងការគ្រប់គ្រងស្រ្តេសជាដើម។ ការប្តេជ្ញាច្រើនរូបភាពបែបនេះ គោលដៅរួម គឺថែទាំសុខភាពខ្លួនឯងឱ្យបានល្អ ដើម្បីមានថាមពលគ្រប់គ្រាន់ទៅអភិវឌ្ឍន៍សមត្ថភាពផ្នែកជំនាញរៀងៗខ្លួន, ប៉ុន្តែពួកគេហាក់ភ្លេចថា គ្រាន់តែមានទម្លាប់ពិសាទឹកបានគ្រប់គ្រាន់រៀងរាល់ថ្ងៃ ក៏បានរួមចំណែកដល់ការថែទាំរាងកាយ និងផ្លូវចិត្តមួយផ្នែកធំបាត់ទៅហើយ។

តាមរយៈគេហទំព័រ Earth បានឱ្យដឹងថា អត្ថប្រយោជន៍ជារួមដែលទទួលបានពីការទទួលទានទឹកបានគ្រប់គ្រាន់ក្នុងការទ្រទ្រង់រាងកាយគឺ សម្រួសដល់ដំណើរការសរសៃឈាម ការរួមចំណែកបន្ថយសម្ពាធឈឺចាប់អ្នកមានជំងឺទឹកនោមផ្អែម បង្កើនភាពស្រស់ស្រាយ និងស្បែកមានសុខភាពល្អជាដើម​ មួយវិញទៀត ការររក្សាជាតិទឹកទៅក្នុងរាងកាយជំរុញឱ្យភាពងាយស្រួលក្នុងរបៀបរស់នៅដូចជាការបន្ទោបង់ប្រចាំថ្ងៃ និងជៀសវាងពីជំងឺនានា។ គេអាចសង្កេតអាការខ្វះជាតិទឹកដោយខ្លួនឯងតាមរយៈវិធីសាមញ្ញៗដូចជា ស្បែកស្ងួតមានប្រេះនៅបបូរមាត់ ទឹកនោមមានព័ណ៌លឿង ឬខាប់ ស្រេកទឹក (កុំចាំទាល់តែស្រេកទើបបរិភោគ ព្រោះវាជាសញ្ញាបង្ហាញថារាងកាយខ្វះទឹក) ឬកត់សម្គាល់តាមរយៈភាពសោះកក្រោះជាដើម។

វិធីសាស្រ្តនៃការទទួលទានទឹកដោយមិនបង្ខំចិត្ត

ជាទូទៅ ការទម្លាប់ខ្លួនទៅនឹងទម្លាប់ថ្មីៗណាមួយ ពុំមែនជារឿងងាយស្រួលប៉ុន្មានទេ តែយ៉ាងណា ដើម្បីទម្លាប់ខ្លួនឱ្យព្យាយាមទទួលទានទឹកប្រចាំថ្ងៃ ដោយមិនមានការបង្ខិតបង្ខំខ្លួនឯង លោកអ្នកអាចសាកល្បងតាមរយៈវិធីសាស្រ្តខាងក្រោម៤ដូចតទៅ ៖

១. មុនពេលចាប់កាន់កែវកាហ្វេ ៖ កាហ្វេជាភេសជ្ជដ៏ពេញនិយមដែលមនុស្សទទួលទានក្នុងគោលដៅបង្កើនថាមពលមុនចាប់ផ្តើមថ្ងៃថ្មី ខណៈកាហ្វេក៏ជាផ្នែកមួយច្រោះជាតិទឹកខ្លាំងចេញពីក្នុងខ្លួន ដែលជាហេតុតម្រូវឱ្យមានការទទួលទានទឹកឱ្យបានច្រើនទ្វេដង។ ហើយដើម្បីជំរុញខ្លួនឯងឱ្យមានទម្លាក់ទទួលទានទឹកបានទៀតទាត់ កំឡុងពេលរង់ចាំកែវកាហ្វេដែលកំពុងតែឆុង គួររៀនទម្លាប់ទទួលទានទឹកឱ្យអស់មួយកែវ សកម្មភាពបែបនេះ មិនត្រឹមតែជាការរុញខ្លួនឯងឱ្យមានទម្លាប់ល្អប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមថ្ងៃថ្មីប្រកបដោយភាពស្រស់បស់ផងដែរ។

២. ការធ្វើកំហាត់ប្រាណ ៖ មិនថាដើរនៅលើសួនសាធារណៈ ឬដើរលេងនៅតាមផ្លូវ ឬក៏ពេលទៅធ្វើលំហាត់ប្រាណនោះទេ ការកាន់ដបដែលមានទឹកសម្រាប់ពិសានៅជាប់ដៃ ជាជំណែកមួយបំផុសការទទួលទានទឹកក្នុងចំនួនមួយកាន់តែច្រើនឡើងៗ។ ហើយកំឡុងពេលរាងកាយធ្វើចលនាទៀតសោធ ចំណង់នៃការពិសាទឹកក៏កាន់តែកើនមានដូចគ្នា ដែលធ្វើឱ្យភ្លេចៗខ្លួន ក៏ពិសាសទឹកអស់ពីដបតែម្តង។ ការរក្សាជាតិទឹកពេលធ្វើចលនា ចាត់ថាជាវិធីមួយដ៏មានភាពឈ្លាសវាងវៃ។

៣. កំឡុងពេលសម្រាកទទួលទានអាហារថ្ងៃត្រង់ ៖ របៀបនៃការទទួលទានអាហារថ្ងៃត្រង់មានច្រើនបែប ដោយឡែកអ្នកខ្លះប្រើប្រាស់ពេលចម្អិនអាហារ អ្នកខ្លះកម្ដៅ ឬអ្នកមួយចំនួនទៀតទៅបរិភោគនៅភោជនីយដ្ឋាន មិនថា កំឡុងពេលសម្រាកទទួលទានអាហារថ្ងៃត្រង់តាមរបៀបណាទេ កំឡុងពេលរង់ចាំអាហារឆ្អិន ឬការយកអាហារមកដាក់លើតុ គួរឆ្លៀតឱកាសនេះទទួលទានទឹកឱ្យបានយ៉ាងហោចណាស់មួយកែវសិន ដែលនេះជាវិធីមួយមានភាពសាមញ្ញ និងរក្សាបាននូវភាពទៀងទាត់ផងដែរ។

៤. ដាក់ដបទឹកនៅលើតុធ្វើការ ៖ សម្រាប់អ្នកប្រើប្រាស់ពេលមិនតិចជាង៣ម៉ោង ក្នុងការអង្គុយធ្វើការ គួរតែមានដបទឹកនៅក្បែរខ្លួនជានិច្ច មូលហេតុដែលលើកទឹកចិត្តឱ្យអនុវត្តន៍បែបនេះ មិនត្រឹមតែជំរុញខ្លួនឯងឱ្យទទួលទានទឹកឱ្យបានច្រើននោះទេ ប៉ុន្តែបានរួមចំណែកឱ្យខួរក្បាល និងរាងកាយមានភាពស្រស់បំព្រងផងដែរ។ តាមរយៈវិធីសាមញ្ញៗទាំងនេះ បានផ្តល់នូវភាពងាយស្រួលក្នុងការជំរុញឱ្យខ្លួនឯងកាន់តែមានទម្លាប់ទទួលទានទឹកបានច្រើនជាងមុន រួមទាំងការរក្សាទម្លាប់ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងរយៈពេលវែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *