អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។

បើតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី មុខវិជ្ជាដែលអាហារូបករណ៍ផ្តល់ជូន​រួមមាន ៖ ១កន្លែង​សម្រាប់​លើ​ជំនាញ​សិល្បៈ វប្បធម៌ តូរ្យតន្រ្តី ចម្រៀង ភាពយន្ត។ល។ ៣កន្លែង សម្រាប់​ការ​សិក្សា​ជំនាញ​នុយក្លេអ៊ែរស៊ីវិល និង​ជំនាញពាក់ព័ន្ធដូចជា “Nuclear Energy and Technology”, “Physics and Astronomy”, “Chemistry”, “Materials Technology”, “Mechanical Engineering”, “Chemical Technology”, “Applied Geology, Mining, Oil and Gas Engineering, and Geodesy” ។ល។

៤កន្លែង សម្រាប់ការ​សិក្សា​ជំនាញវេជ្ជសាស្រ្ត និង ៣២-៥២ កន្លែង​ទៀត សម្រាប់​ការ​សិក្សា​ជំនាញទូទៅ​ដូចជា វិស្វកម្ម​យន្តហោះ វិស្វកម្ម​មេកានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ព័ត៌មាន​វិទ្យា ទំនាក់ទំនង​អន្តរជាតិ វិទ្យាសាស្រ្ត​នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ បរិស្ថាន កសិកម្ម ទេសចរណ៍ វិទ្យាសាស្រ្ត​អាហារូបត្ថម្ភ និង​ជំនាញដទៃ​ទៀត​ដែល​មាន​ជាង ៥០០មុខ។

ឯកសារដែលបេក្ខជនត្រូវ​បំពេញ​រួមមាន ៖ លិខិតឆ្លង​ដែន (មានសុពលភាព២ឆ្នាំ ៦ខែ​ គិត​ត្រឹម​ថ្ងៃដាក់ពាក្យ), លិខិតពិនិត្យសុខភាពទូទៅ បញ្ជាក់ថាគ្មានជំងឺអេដស៍ ជំងឺថ្លើម និងជំងឺរបេង ដែលចេញដោយ នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឬដោយមន្ទីរពេទ្យរដ្ឋ, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ សម្រាប់បេក្ខជនស្នើសុំបន្តការសិក្សា ថ្នាក់បិញ្ញាបត្រ ឬថ្នាក់បិញ្ញាបត្រឯកទេស (SPECIALIST)។ សញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុការសិក្សា សម្រាប់បេក្ខជន ស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់, សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្រពិន្ទុការសិក្សា សម្រាប់បេក្ខជន ស្នើសុំបន្តការសិក្សាថ្នាក់ បណ្ឌិត និងឯកសារជំនួយផ្សេងៗ (ប័ណ្ណសរសើរ មេដាយប្រលង សញ្ញាបត្រភាសាបរទេស លិខិតថ្លែង អំណរគុណ ។ល។) ប្រសិនបើមាន។

បញ្ជាក់៖ ការបកប្រែសញ្ញាបត្រ ព្រឹត្តិបត្រពិន្ទុ ត្រូវធ្វើឡើងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។

បញ្ជាក់៖ ការបកប្រែសញ្ញាបត្រ ព្រឹត្តិបត្រពិន្ទុ ត្រូវធ្វើឡើងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។

ការចុះឈ្មោះស្នើសុំអាហារូបករណ៍ធ្វើឡើងតាមរយៈគេហទំព័រ៖ https://education-in-russia.com ។

កាលបរិច្ឆេតនៃការដាក់ពាក្យគឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ។

សម្រាប់ព័ត៌មានលំអិត សិស្ស និស្សិត សាធារណៈជនអាចទំនាក់ទំនងមកផ្ទាល់ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខក្រសួងអប់រំ យុវជន និងកីឡា)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...