ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ផ្តល់ជូន​សម្រាប់ការសិក្សា​គ្រប់មុខជំនាញ នៃកម្រិតសិក្សា ថ្នាក់បរិញ្ញាបត្រ (សិក្សា​ជាភាសាចិន), ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (សិក្សា​ជាភាសាចិន ឬអង់គ្លេស) និងថ្នាក់បណ្ឌិត (សិក្សា​ជាភាសាចិន ឬអង់គ្លេស)។

អត្ថប្រយោជន៍ ៖ និស្សិតជ័យលាភី​អាហារូបករណ៍​គ្រប់កម្រិត​នឹងទទួល​បានអត្ថប្រយោជន៍​ដូចជា ថ្លៃសិក្សា ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ និង​ការស្នាក់​នៅ​ឥតគិតថ្លៃ​រហូត​ចប់​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន (ថ្លៃសំបុត្រ​យន្តហោះ​ជា​បន្ទុក​របស់បេក្ខជន)។

លក្ខខណ្ឌ​ចាំបាច់​ដើម្បីដាក់ពាក្យ​ប្រកួត​ប្រជែង ៖ ថ្នាក់បរិញ្ញាបត្រ ត្រូវ​មានអាយុក្រោម២៥ឆ្នាំ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានអាយុក្រោម៣៥ឆ្នាំ និង​ថ្នាក់បណ្ឌិត​ត្រូវ​មានអាយុ​ក្រោម៤០ឆ្នាំ, លិខិតឆ្លងដែនដែលមានសុពលភាពយូរជាង​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦, សញ្ញាបត្របាក់ឌុប ឬសមមូល (សម្រាប់ថ្នាក់បរិញ្ញាបត្រ), សញ្ញាបត្របរិញ្ញាបត្រ ឬសមមូល (សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង​សញ្ញាបត្រ​បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល (សម្រាប់ថ្នាក់បណ្ឌិត), ព្រឹត្តិបត្រពិន្ទុ, ត្រូវមានសមត្ថភាពភាសាអង់គ្លេស ឬចិន ដែលអា​ចប្រើប្រាស់​បានផ្លូវការ ដោយភ្ជាប់មក​ជាមួយ​ឯកសារ​បញ្ជាក់កម្រិតសិក្សា បើមាន ដូចជា HSK Certificate និង​ IELTS ឬ​ឯកសារ​បញ្ជាក់ផ្សេងៗ, ប្រវត្តិរូបសង្ខេប​ជាភាសាអង់គ្លេស, Personal Statement ឬ​ Motivation Letter មិនលើសពីមួយ​ទំព័រ, Research Proposal (សម្រាប់បេក្ខជនថ្នាក់បណ្ឌិត)។

បេក្ខជនដែលមានចំណាប់អារម្មណ៍​សូមដាក់ពាក្យ​ទៅ​តាម គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ហើយ​ការ​ជ្រើសរើស​ត្រូវ​ធ្វើពីរដំណាក់កាល ដោយ​ដំណាក់កាលទី១ ត្រូវ​ជ្រើសរើស​បឋម ដោយ​ឆ្លង​កាត់​វគ្គ Screening និងវគ្គសម្ភាសន៍ ហើយ​ដំណាក់កាលទី២ បេក្ខជន​ដែលត្រូវ​ជ្រើសរើស​ក្នុងដំណាក់កាលទី១ នឹង​ត្រូវ​បានទាក់ទង​តាមរយៈ​អ៊ីមែល ឬលេខទូរស័ព្ទ សម្រាប់ការ​បំពេញ​ពាក្យ​តាម​ប្រព័ន្ធ Online របស់អាហារូបករណ៍រដ្ឋាភិបាលចិន។

កាលបរិច្ឆេទទទួលពាក្យ ៖ បេក្ខជនដែលបានបំពេញលក្ខខណ្ឌចាំបាច់ និង​នីតិវិធី​ដូចបញ្ជាក់ខាងលើ ត្រូវ​បំពេញ​ទម្រង់បែបបទ​ជាភាសាអង់គ្លេស​សម្រាប់​ការ​ប្រកួតប្រជែង​ដំណាក់កាលទី១ ចាប់ពីថ្ងៃជូនដំណឹង​នេះ រហូត​ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៤ វេលាម៉ោង ២៣:៥៩នាទីយប់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទូរស័ព្ទ ឬតេលេក្រាម 096 379 965៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *