អាហារូបករណ៍ ស សុខា ផ្តល់​ឱកាស​សិក្សា​ឥតបង់ថ្លៃ១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២២-២០២៣

ភ្នំពេញ – ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានវ៉ាន់ដា ចំនួន១០កន្លែងឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍ទទួលបានការគាំទ្រ និងឧបត្ថម្ភពីឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី ។

អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស ដែល​ជាបុគ្គលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត  (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជា្កក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ) សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន(មានគំនូរ) និងបំពេញកិច្ចសន្យាខិតខំរៀនសូត្រ ដោយគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ ។ បេក្ខជនដែលមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងមានអាទិភាពក្នុងការទទួលបានអាហារូបករណ៍ ។ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ។

អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញគណនេយ្យ ដែលមានវេនសិក្សាពេលរសៀលចាប់ពីម៉ោង១៤ :០០ ដល់១៧:០០ នាទីល្ងាច ។ កាលបរិច្ឆេទចូលរៀនមានពីរលើក ដោយលើកទី១ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ និងលើកទី២ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ បេក្ខជនដែលទទួលបានអាហារូបករណ៍តម្រូវឱ្យបងថ្លៃរដ្ឋបាលប្រចាំឆ្នាំដោយខ្លួនឯងដែលមានតម្លៃ៥០ដុល្លារក្នុងមួយឆ្នាំ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមធ្វើការស្នើសុំពាក្យអាហារូបករណ៍តារយៈ ការដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ(បណ្ណាគារកម្ពុជា) ។ ជម្រើសទី២ អាចបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារ រួចScan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើចូលPage និងជម្រើសទី៣ តាមរយៈTelegram របស់ក្រុមការងារងាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយឯកសារ រួចScan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើទៅកាន់តេឡេក្រាមក្រុមការងារតាមរយៈលោក រ៉ាត់ រ៉ាទី ០៩៦ ៨៦៩ ៦៦៦៥, កញ្ញា លី សុគន្ធា ០១៧ ៦៨៤ ៨៨១, និងលោក ម៉ៅ រិទ្ធច័ន្ធសំណាង ០៩៦ ៥៩១ ៦៩៤២ ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។