កម្ពុជាបន្តពន្លឿនសកម្មភាពលើកកម្ពស់ទឹកស្អាត និងបង្គន់អនាម័យជនបទឱ្យសម្រេចលទ្ធផលត្រឹមឆ្នាំ២០២៥ 

កណ្តាល – នៅក្នុងពិធីអបអរសាទរខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវិស័យនេះជាអាទិភាពមួយក្នុងចំណោមវិស័យជាអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងបន្តពន្លឿនសកម្មភាពលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យជនបទ ស្របតាមគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ៖

“ការអភិវឌ្ឍជនបទជាសកម្មភាពចម្រុះប្រទាក់ក្រឡាគ្នា និងអន្តរវិស័យ ដើម្បីកែប្រែតំបន់ទីជនបទ រួមទាំងស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ពលរដ្ឋនៅទីជនបទឱ្យមានភាពប្រសើរឡើង”

របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រមាណ ៧៣% នៃគ្រួសារកម្ពុជាមានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់នៅឆ្នាំ២០១៩ នៅតំបន់ទីប្រជុំជន គ្រួសារដែលមានប្រភពទឹកស្អាតសម្រាប់ទទួលទានមាន ៨៤% ។ ក្នុងនោះប្រមាណ ៧៣,២% នៃគ្រួសារនៅទីប្រជុំជនមានប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទទួលទាននៅក្នុងបរិវេណគេហដ្ឋាន ខណៈគ្រួសារនៅជនបទមានតែ ៥៨% ដែលមានប្រភពផ្គត់ផ្គង់ទឹក ស្អាតសម្រាប់ទទួលទាន ។

ជុំវិញលទ្ធផលការងារលើកកម្ពស់ស្ថានភាពទឹកស្អាតនេះ នៅក្នុងពិធីអបអរសាទរខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃថា តាមតួលេខខាងលើនេះ បង្ហាញឱ្យឃើញថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើបា្រស់នៅគេហដ្ឋានរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាងបណ្តាឆ្នាំកន្លងមក ។

ចំណែកស្ថានភាពអនុវត្តអនាម័យវិញ គឺប្រមាណ ៨២,៨៣% នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះតំបន់ទីប្រជុំជន ៩០.៤១% និងជនបទ ៧៨.៣១% ។ ចំពោះគ្រួសារកម្ពុជាដែលមិនមានបង្គន់អនាម័យប្រើមាន ១៧.១៧% ក្នុងនោះទីប្រជុំជនមាន ៩.៥៩% និងជនបទ ២១.៦៩% បានន័យថា គ្រួសារកម្ពុជាឆ្នាំ២០១៩ មានបង្គន់អនាម័យប្រើប្រាស់ ០៩គ្រួសារ ក្នុងចំណោម១០គ្រួសារនៅ​ទី​ប្រជុំជន និង ០៨គ្រួសារនៅជនបទ ។

ទិន្នន័យបានបង្ហាញថា ក្នុងចំណោមតួលេខខាងលើមានប្រមាណ ៤៩,៦% នៃគ្រួសាររស់នៅទីប្រជុំជនប្រើប្រាស់បង្គន់ចាក់ទឹក ឬចុចបង្ហូរទឹក តភ្ជាប់ទៅប្រព័ន្ធលូ ចំណែកឯនៅ​ជន​បទមានត្រឹមតែ ២៤,៨% ប៉ុណ្ណោះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្អែកតាមគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានបង្កើតឡើងតាំងពីឆ្នាំ២០០០ មានទស្សនៈវិស័យកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់ក្នុងបរិស្ថានដែលមាន អនាម័យប្រកបដោយនិរន្តរភាព ។

សូមជម្រាបថា ផ្អែកលើយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតឡើងគោលនយោបាយអភិវឌ្ឍន៍ជនបទ ឆ្នំា២០១៩-២០២៣ ដែលបានកំណត់គោលនយោបាយច្បាស់លាស់មួយគឺ “លើកកម្ពស់គុណភាព និងគុណតំលៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលបំណងជំរុញកំណើនប្រាក់ចំណូលតាមគ្រួសារនៅជនបទ និងលើកកម្ពស់សុខុមាលភាពប្រជាជនជនបទ ។

គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាមានខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឬខេត្ត ODF ចំនួនបីរួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល ។ ខេត្តដែលបានប្រកាសជាជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល គឺគ្រប់គ្រួសារប្រជាជនរស់នៅទូទាំងខេត្តមានបង្គន់អនាម័យប្រើប្រាស់ ប្រជាជនយល់ដឹងពីទម្លាប់អនុវត្តអនាម័យ ព្រមទាំងបរិស្ថានសាធារណៈមានលក្ខណៈល្អប្រសើរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...