សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបា ក្នុង​ការ​កសាង និង​អភិវឌ្ឍ​មូលធន​មនុស្ស ក៏​ដូចជា​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុងគ្រួសារវីរយុទ្ធជន ដែល​បានពលីជីវិត​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ព្រំដែនកម្ពុជា-ថៃ អំឡុង​ថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ​២០២៥ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន​ដែល​បាន​ពលីជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិមាតុភូមិ​នាពេលកន្លងមកនេះ។

តាមរយៈ​ការ​ប្រកាស​ផ្តល់អាហារូបករណ៍នេះ សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ ក៏​បានចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំបំផុត​ជាមួយ​ក្រុមគ្រួសារ វីរយុទ្ធជន ដែលបាន​បូជា​ជីវិត​យ៉ាងអង់អាច​ក្លាហាន ការពារបូរណភាព​ទឹកដី លះបង់​ដាច់ស្រស់ ឈាមស្រស់ ក្នុងស្មារតី​ស្នេហាជាតិ និង​បុព្វហេតុការពារ​ជាតិមាតុភូមិ​ដ៏បវរនៃយើង។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ មានមហាវិទ្យាល័យ​ធំៗ​ចំនួន៥ រួមមាន មហាវិទ្យាល័យបុរាណវិទ្យា ដែលធ្វើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ថ្នាក់​បរិញ្ញាបត្រ ឱ្យយល់​ដឹង​ស៊ីជម្រៅ​​ទៅ​លើ​វិស័យវប្បធម៌ ដូច​ជា​ ៖ បុរេប្រវត្តិ, ប្រវត្តិសាស្ត្រ, សិលាចារឹក​, នរវិទ្យា (ទំនៀម​ទម្លាប់​)​​, ភាសាវិទ្យា​, ​ប្រាសាទនិង​ចម្លាក់បុរាណ, ​ការងារ​អភិរក្ស​ ជួស​ជុល​​ប្រាសាទ​​និងវត្ថុបុរាណ,​ មគ្គទេសក៍​បេតិកភណ្ឌ​​។​​ល។​

មហាវិទ្យាល័យ​ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែលផ្តោត​លើវិស័យស្ថាបត្យកម្មនិង​នគរោបនីយ​វិទ្យានៅកម្ពុជា, មហាវិទ្យាល័យ​សិល្ប់សូនរូប ដែល​បណ្តុះបណ្តាលកុលបុត្រខែ្មរឱ្យ​ក្លាយជា វិចិត្រករ អ្នកចម្លាក់ អ្នកគំនូរ អ្នកតុបតែងលំអ អ្នកឌីហ្សាញ អ្នករចនាម៉ូត ។ល។

មហាវិទ្យាល៧យតូរ្យតន្រ្តី ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលឧបករណ៍តន្ត្រីបុរាណខ្មែរ ឧបករណ៍តន្ត្រីបស្ចិមប្រទេស ចម្រៀងបុរាណចម្រៀងជាពួក ចម្រៀងអូប៉េរ៉ា និពន្ធតន្ត្រី បញ្ជាវង់ភ្លេង និងជាតិពន្ធុតន្ត្រីវិទ្យា ។ល។ និង មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ដែល​បណ្តុះបណ្តាលនិស្សិតថ្នាក់ កម្រិតឧត្តម ឱ្យ​ក្លាយទៅជាអ្នកមានទេពកោសល្យ​ ក្នុងការច្នៃប្រឌិត ការបង្កើតស្នាដៃសិល្បៈ ទស្សនីយភាពគ្រប់ទម្រង់ប្រកបដោយគុណភាព សមត្ថភាព និងប្រសិទ្ធភាពស្របតាមចរន្ត នៃសាកលភាវូបនីយកម្មទាំងក្នុងតំបន់​ និងអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *