ភ្នំពេញ – អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់ឱកាសសិក្សាថ្នាក់ឧត្ដមដល់និស្សិតដែលមានបំណងបន្តការសិក្សានៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលឧបត្ថម្ភ និងគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងការសិក្សា និងការស្នាក់នៅរបស់បេក្ខភាព ។

សម្រាប់បេក្ខភាពដែលបានជាប់អាហារូបករណ៍នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជា ការលើកលែងបង់ថ្លៃសិក្សារហូតដល់ចប់ ថ្លៃចំណាយលើសៀវភៅ សំបុត្រយន្តហោះត្រឡប់មកវិញ ប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងសុខភាព ទិដ្ឋាការ ផ្ដល់ជូនកុំព្យូទ័រសម្រាប់សិក្សា និងការចំណាយក្នុងការរស់នៅ ។
អាហារូបករណ៍ Fulbright អនុញ្ញាតិឱ្យនិស្សិតដាក់ពាក្យសិក្សាគ្រប់ជំនាញ និងលើកទឹកចិត្តឱ្យសិក្សាជំនាញជាច្រើនដូចជា ថាមពល ទឹកស្អាត កសិកម្ម សុខភាពសាធារណៈ វិទ្យាសាស្ត្រសង្គម សារព័ត៌មាន និងទំនាក់ទំនងមហាជន ការគ្រប់គ្រងបេតិកភណ្ឌ ផែនការទីក្រុង និងតំបន់ សិល្បៈ និងវប្បធម៌ ការសិក្សាវិទ្យាសាស្ត្រ ការសិក្សាសន្តិសុខ (Security studies), វិទ្យាសាស្ត្រទិន្នន័យ (Data science) លើកលែងតែជំនាញឱសថព្យាបាល ។

បេក្ខជន-បេក្ខនារីអាចស្នើនិងដាក់ពាក្យអាហារូបករណ៍តាមរយៈអនឡាញ ទៅកាន់គេហទំព័រផ្លូវការ Fulbright Scholar ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលតាមតំណភ្ជាប់ https://tinyurl.com/3ejyb3c7 ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...





































































