កម្ពុជាប្តេជ្ញាចិត្តបងើ្កនអត្រាការបំបៅកូនដោយទឹកដោះម្តាយឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០

ភ្នំពេញ – នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើនកាលពីចុងឆ្នាំ២០២១ កន្លងទៅ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បង្កើន​អត្រាកា​រ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែឱ្យបានដល់៨៥% នៅឆ្នាំ២០៣០ ។

ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានថ្លែងថា កម្ពុជាប្តេជ្ញា​បង្កើន​អត្រាការ​បំបៅ​កូន​ដោយ​ទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យ ដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ។ ប្រយោជន៍ដើម្បីលើកកម្ពស់សុខភាព ការលូត​លា​ស់​​ផ្នែក​រាង​កាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារកម្ពុជា។ ការប្តេជ្ញាចិត្តរបស់កម្ពុជា​នាពេលនេះ​បាន​ធ្វើឡើង​ដោយ​សារ​តែ​អាត្រា​ការ​បំបៅ​ដោះ​កូន​បាន​ធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។

របាយការណ៍អង្កេតសុខភាពនិងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះ​ម្តាយតែមួយ​មុខគត់​នៅ​កម្ពុជា​មាន​និន្នាការ​ធ្លាក់​ចុះគួរ​ឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ២០១០ ទៅ ៦៥% នៅឆ្នាំ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ទីប្រជុំជនពី​អត្រា ៦​៤% ទៅ ៣៤% ។

ការសិក្សាបែបគុណភាពដែលធ្វើឡើងក្នុងចំណោមម្តាយជាកម្មការិនីរោងចក្រក្នុងខេត្តកំពង់ឆ្នាំងនៅឆ្នាំ២០១៩ ហើយ​បានបោះពុម្ពផ្សាយលើទស្សនាវដ្តីឈ្មោះ Maternal Child Health Journal បានអះអាងថា ជាទូទៅម្តាយ​និងអ្នកថែទាំ​កុមារ​បានផ្លាស់​ប្តូរពីការបំបៅ​កូនដោយ​ទឹកដោះ​ម្តាយ​ជំនួស​មក​វិញ​នូវ​ការបំបៅ​កូន​​ដោយទឹកគោម្សៅផ្សំតាមរូបមន្តជាពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី ៣-៤ ខែ ។

នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលរបស់អង្គការ Helen Keller នាពេលថ្មីៗនេះនៅខេត្តកែប លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា ប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា​ព្រោះ​ថា​នៅក្នុងប្រទេសកម្ពុជា​មានស្ត្រីដល់ទៅចំនួន ៧០% មាន​​ការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ ។

ប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​នៃក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ប្រសិន​​បើមិន​មាន​ដំណោះ​ស្រាយ​សមស្រប​ក្នុង​ការ​លើក​កម្ពស់​ការ​បំបៅ​ដោះ​​កូន​សម្រាប់​ស្រ្តីបំរើការងារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការទេ នោះនឹងធ្វើឱ្យ​អត្រាការបំបៅដោះកូនបន្តធ្លាក់ចុះទៀត ។ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជំរុញនិងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ ឱ្យ​បន្ត​ការបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​បន្ត​ទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ ។

លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា ៖ 

“ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែង​ធ្វើការ ផ្តល់​ពេល​វេលា​សម្រាក​ដល់​ស្រី្តក្នុង​ការ​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើ​ការ​ ផ្តល់ពេលវេលាក្នុងការច្របាច់​ឬបូមទឹកដោះម្តាយ​ក្នុង​បន្ទប់​បំបៅជាមួយ​នឹង​ការ​បំពាក់​សម្ភារៈ​និង​ឧបករណ៍គ្រប់គ្រាន់ នឹងធ្វើ​ឱ្យស្ត្រី​ពេញចិត្ត មាន​អារម្មណ៍​ល្អ​ស្រស់​ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងកូនទាំងម្តាយ​ហើយផលិតភាពការងារនឹងកើនឡើង” 

កន្លងទៅដោយមើលឃើញពីគុណតម្លៃមហាសាល​របស់ទឹកដោះម្តាយចំពោះសុខភាព ព្រមទាំងការលូតលាស់រាងកាយ និងការអភិវឌ្ឍ​បញ្ញាស្មា​រតីរបស់កុមារ ឯក​ឧត្តម​វេជ្ជ​បណ្ឌិត ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំមួយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ភស្តុតាង​វិទ្យា​សាស្ត្រ​បាន​បង្ហាញច្បាស់ថា ទឹកដោះ​ម្តាយជាអាហារ​ដ៏ល្អឥតខ្ចោះ​សម្រាប់​ទារក​និងកុមារ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ហើយ​គ្មាន​ផលិត​ផលណាមួយ​រួម​ទាំង​ទឹក​ដោះ​គោម្សៅផ្សំតាមរូបមន្តផងដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។

ឯក​ឧត្តម​វេជ្ជ​បណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

“ទឹកដោះម្តាយមាន​ផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការដោយមិនបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេ​នៅក្នុងអំឡុង​ពេល​ ៦ខែ​ដំបូង​នៃ​ជីវិត​ទារក​”

សូមជម្រាបថា នៅក្នុងសេចក្តីណែនាំខាងលើបានបញ្ជាក់ទៀតថា ការបំបៅកូនដោយផលិតផលជំនួស ទឹកដោះម្តាយរួម​ទាំង​ទឹក​ដោះគោ​ម្សៅផ្សំ​តាម​រូប​មន្ត​អាច​បង្កហានិភ័យជាច្រើ​ន​ចំពោះកុមារដូចជា ជំងឺរាគ ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើស សម្ពាធឈាម ជំងឺបេះដូង បញ្ហា​លើស​ទម្ងន់ និងធាត់ជ្រុលជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...