ខេត្តមណ្ឌលគីរី – មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៣៦០កន្លែង ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។ ឱកាសល្អសម្រាប់សិស្សានុសិស្សមានបំណងសិក្សាលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានចំណេះ ជំនាញ និងមានមុខរបរចិញ្ចឹមជីវិតសមរម្យសម្រាប់អនាគត ។

អាហារូបករណ៍សិក្សា រួមមាន ទី១. កម្រិតជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សិក្សា ២ឆ្នាំ ជំនាញសិក្សារួមមាន ជំនាញអគ្គិសនី ២០នាក់ ជំនាញព៌ត័មានវិទ្យា ២០នាក់ និងជំនាញគ្រប់គ្រង ២០នាក់ ។ លក្ខខណ្ឌចុះឈ្មោះចូលរៀនជាសិស្សប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី១២ ។

ទី២. កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ C1, C2, C3 សិក្សាមួយឆ្នាំ មានដូចជាការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤០នាក់ ការផ្ដុំនិងដំឡើងគ្រោងដែក ២០នាក់ និងសេវាកម្មកុំព្យូទ័រចំនួន ១៥នាក់ ។ លក្ខខណ្ឌចុះឈ្មោះចូលរៀន ជាសិស្សប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី៩ ។
ទី៣. ស្ពានចម្លងបន្តជំនាញ ចំនួន ៣០នាក់ ចំពោះអ្នកបោះបង់កាសិក្សាត្រឹមថ្នាក់ទី៩ ។ ទី៤. កម្រិតវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវរយៈពេលខ្លី សិក្សារយៈពេល ៤ខែ លើជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៣០នាក់ ជំនាញផ្សារអគ្គិសនី ៣០នាក់ ជំនាញជួសជុលម៉ូតូ ៣០នាក់ ជំនាញបរិក្ខារត្រជាក់ ៣០នាក់ សេវាកម្មកុំព្យូទ័រ ៣០នាក់ ជាងកំបោរ ៣០នាក់ និងជំនាញកុំព្យូទ័រកាត់តរូបភាព ចំនួន ១៥នាក់ ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បើកទទួលពាក្យចូលរៀនជារៀងរាល់ថ្ងៃ និងផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។ អាសយដ្ឋានមជ្ឈមណ្ឌលមានទីតាំងនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខណ្ឌលគិរី ផ្លូវទៅទឹកជ្រោះ ដំណាក់ស្ដេច ។
ទំនាក់ទំនងមកលេខ ០៨៨ ៦២៤ ៦២២, ០១០ ៥០ ៩៩ ៦២, ០១២ ៣១ ៣៣ ៦២ , ០៩២ ៣៥៥ ៦២៣ ,០៩៧ ៧៩៦ ៦៦៥៣ និង០៩៧ ៧២៥ ៩៣៥៨ ។ ក្រោយសិស្សានុសិស្សបញ្ចប់វគ្គបណ្ដុះបណ្ដាល មជ្ឈមណ្ឌលប្រគល់ជូនសញ្ញាបត្រទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2026
សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦
ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...
ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។



























