ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុនចំនួន៥កន្លែង។

ជំនាញមុខវិជ្ជាដែលត្រូវបណ្ដុះបណ្ដាលរួមមាន សិក្សាសង្គម ចិត្តវិទ្យាអប់រំ ICT ក្នុងការអប់រំ និង ការអប់រំវិទ្យាសាស្ត្រ។ បេក្ខជនដែលទទួលបានអាហារូបករណ៍ និងក្រោយបញ្ចប់ការសិក្សាត្រូវបម្រើការនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលគរុកោសល្យភូមិខេត្តកណ្ដាល និងកំពង់ចាម។ ជាមួយគ្នានេះ បេក្ខជននឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុនដូចជា ការផ្ដល់ប្រាក់អាហារូបករណ៍ ថ្លៃផ្គត់ផ្គង់អាហារ ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមកកម្ពុជា-ជប៉ុន-កម្ពុជា។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានអាយុក្រោម៤០ឆ្នាំគិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលត្រូវនឹងមុខវិជ្ជាដែលបានជ្រើសរើស។ លើសពីនេះ មានបទពិសោធន៍ក្នុងការបង្រៀនយ៉ាងតិច៥ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា កំពុងបម្រើការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តត្រូវបានផ្ដល់អាទិភាព។

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍អាចទាញយកបាក្យតាមរយៈ https://drive.google.com/drive/folders/1tNRv9IzvliGz2AZkb6UqChDj9Uwp1PlQ ​និងបំពេញរួចផ្ញើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា​ជាHard Copy ផ្ទាល់និងជា Soft Copy តាមប្រព័ន្ធអេឡិចត្រូនិចដោយរៀបចំជា PDF (នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ តាមរយៈតេលេក្រាម ០១៧ ៥៥១ ០២១) ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី។

សម្រាប់ព័ត៌មានលម្អិត និងបន្ថែមអាចទំនាក់ទំនងទៅមន្ត្រីកម្មវិធីរបស់អង្គការ JICA តាមរយៈទូរស័ព្ទ ០៩៥ ៨៨៨ ៦៦៧ (Srun Danith) ឬតាមរយៈ Email: Srun-Danith@jica.go.jp ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...