ភ្នំពេញ – សាកលវិទ្យាល័យ International University of Health and Welfare (IUHW) នៃប្រទេសជប៉ុន បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ សម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ និងនិស្សិតឆ្នាំទី២ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។
និស្សិតដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការសិក្សារយៈពេល០៦ឆ្នាំ ក្នុងថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ IUHW នៃប្រទេសេជប៉ុន ដោយសិក្សាពីឆ្នាំទី១ឡើងវិញ ។ ជាមួយគ្នានេះនិស្សិតនឹងទទួលបានការសិក្សាថ្នាក់ត្រៀម ភាសាជប៉ុន ភាសាអង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្ត្រមាន គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា មុននឹងចូលរៀននៅសាកលវិទ្យាល័យ International University of Health and Welfare(IUHW) ប្រទេសជប៉ុន ។

ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខភាពត្រូវឆ្លងកាត់២ដំណាក់កាល ដោយដំណាក់កាលទី១ ឆ្លងកាត់ការជ្រើសរើសដោយសាកលវិទ្យាល័យវិទ្យាសុខាភិបាល និងដំណាក់កាលទី២ ឆ្លងកាត់ការជ្រើសរើសដោយតំណាងសាកលវិទ្យាល័យ International University of Health and Welfare និងមានការប្រឡងលើមុខវិជ្ជា គណិតវិទ្យា ភាសាអង់គ្លស និងវិទ្យាសាស្ត្រ និងការធ្វើតេស្តសម្ភាសន៍ផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាជប៉ុន ។
ដើម្បីធ្វើការដាក់ពាក្យ និស្សិតអាចទាញយក(Download) ពាក្យសុំអាហារូបករណ៍ និងកម្រងសំណួរស្ដីពីសុខភាពតាមរយៈ https://uhs.fyi/723d96 ។ ក្រោយបំពេញពាក្យ និស្សិតអាចធ្វើការដាក់ពាក្យស្នើសុំបានតាមរយៈការ ស្កែនឯកសារ (Scan) ទាំងអស់ចូលគ្នា និងភ្ជាប់ជា PDF រួចបញ្ជូនតាមរយៈអ៊ីម៉ែល tannsoksreya@uhs.edu.kh និង molikahen@uhs.edu.kh ។

សម្រាប់ការស្នើពាក្យអាហារូបករណ៍ និស្សិតត្រូវភ្ជាប់ជាមួយសំណុំឯកសារដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់ កម្រងសំណួរស្ដីពីសុខភាព១ច្បាប់ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (ស្កែនច្បាប់ដើម១ច្បាប់) ព្រឹត្តបត្រពិន្ទុថ្នាក់ឆ្នាំមូលដ្ឋានជាភាសាអង់គ្លេស (សម្រាប់និស្សិតឆ្នាំទី២ ស្កែនច្បាប់ដើម១ច្បាប់) ។ លើសពីនេះត្រូវមាន សញ្ញាបត្រ IELTS Test Report Form ឬលិខិតបញ្ជាក់កម្រិតភាសាអង់គ្លេសកម្រិតខ្ពស់បំផុត/ចុងក្រោយ (ស្កែនច្បាប់ដើម១ច្បាប់) លិខិតបញ្ជាក់ការសិក្សាជាភាសាងង់គ្លេស និងលិខិតឆ្លងដែន (ប្រសិនបើមាន)។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ វេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា តាមរយៈលេខទូរស័ព្ទ ០១២ ២៧៨ ៧៣២ និងលោកស្រី ហែន មល្លិកា តាមរយៈលេខទូរស័ព្ទ ០១២ ២៤០ ១៥៥ រៀងរាល់ម៉ោងធ្វើការ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាសដល់និស្សិតស្រ្តីកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2023
កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































