ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ភ្នំពេញ – ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាផ្នែកវិទ្យាសាស្រ្តធម្មជាតិ វិស្វកម្ម និងឱសថ ដែលត្រូវការ HSK កម្រិត 4 និងសិល្បៈសេរី ធុរកិច្ច និងវិទ្យាសាស្ត្រសង្គម ត្រូវការកម្រិត HSK 5។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចចូលទៅកាន់តំណភ្ជាប់ ៖ https://hwxy.nju.edu.cn/lxnd/zsxx/jxj/zgzfjxj/index.html ។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយឯកសារចាំបាច់ លិខិតឆ្លងដែន លិខិតបញ្ជាក់មិនធ្លាប់មានបទឧក្រិដ្ឋកម្ម ប្រតិចារិកសិក្សារបស់សិស្ស (The student’s academic Transcripts) លិខិតអនុសាសន៍ចំនួនពីរពីសាកលវិទ្យាល័យ (ឬពីលោកគ្រូអ្នកគ្រូនៅវិទ្យាល័យសម្រាប់ថ្នាក់បរិញ្ញាបត្រ) លិខិតបញ្ជាក់តេស្តភាសាចិនHSK (សម្រាប់អ្នកសិក្សាកម្មវិធីសិក្សាជាភាសាចិន) លិខិតបញ្ជាក់ភាសាអង់គ្លេស IELTS ៦.០ , TOEFL ៨៥ពិន្ទុ ឬ Duolingo ១០០ សម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេស និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្របញ្ជាក់ការសិក្សាដែលបានបញ្ចប់ លិខិតថ្លែងការជាបុគ្គល(Personal statement) ។

លក្ខខណ្ឌដែលបេក្ខជនអាចធ្វើការដាក់ពាក្យស្នើសុំបានត្រូវ មិនមានសញ្ជាតិជនជាតិចិន មានសុខភាពល្អទាំងកាយសម្បទា និងស្មារតី បេក្ខជននឹងមិនមានសិទ្ធិប្រសិនបើបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យណាមួយក្នុងប្រទេសចិនតិចជាងមួយឆ្នាំមុន ។ សម្រាប់ការស្នើពាក្យសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រត្រូវមានអាយុក្រោម២៥ឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អាយុក្រោម៣៥ឆ្នាំ និងថ្នាក់បណ្ឌិតក្រោម៤០ឆ្នាំ ។

បេក្ខជនដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រដូចជា ការសិក្សាឥតគិតថ្លៃ កន្លែងស្នាក់នៅ ថ្លៃសេវាកម្មធានារ៉ាប់រងសុខភាព ទឹកប្រាក់ឧបត្ដម្ភ២៥០០RMB សម្រាប់ថ្នាក់បរិញ្ញាបត្រ ទឹកប្រាក់៣០០០RMB សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងទឹកប្រាក់៣៥០០RMB សម្រាប់ថ្នាក់បណ្ឌិត ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://b4unew.com/chinese-government-scholarship-at-nanjing-university-2023/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។