លោកជំទាវ ឃួន វិច្ឆិកា ៖ បើមិនអាចប្រើប្រាស់ ICT ប្រកបដោយប្រសិទ្ធភាព គ្រូបង្រៀននឹងបាត់បង់ឱកាសក្លាយជា “គ្រូបង្រៀនដ៏ល្អ” ក្នុងសម័យឌីជីថល

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការ​កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន (ICT) សម្រាប់ការអប់រំនៅ​មធ្យមសិក្សាបឋមភូមិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ​ ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋាន​បណ្តុះបណ្តាល និងវិក្រឹតការ លើកឡើងថា បច្ចេកវិទ្យាព័ត៌មាន គឺជា​លក្ខខណ្ឌចាំបាច់​សម្រាប់​វិជ្ជាជីវៈគ្រូបង្រៀន​នាពេលបច្ចុប្បន្ន។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា កាលណាគ្រូបង្រៀន​មិនអាចប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (ICT) ប្រកបដោយប្រសិទ្ធភាព នោះមានន័យថា ឱកាសក្នុងការក្លាយខ្លួនជាគ្រូបង្រៀនដ៏ល្អម្នាក់នាពេលបច្ចុប្បន្ន និងពេលអនាគត គឺមិនអាចធ្វើបានទេ។

ដើម្បីរក្សានូវគុណវុឌ្ឍិ និងឧត្តមភាពក្នុងការបង្រៀន លោកជំទាវ​ស្នើ​ឱ្យ​គ្រូបង្រៀន ត្រូវតែអភិវឌ្ឍវិជ្ជាជីវ:ជាប្រចាំរបស់ខ្លួន យ៉ាង​ហោច​ណាស់​១០០ម៉ោងក្នុងមួយឆ្នាំ។ បើតាមលោកជំទាវ ឃួន វិច្ឆិកា ​ការបណ្តុះបណ្តាលបច្ចុប្បន្ន គ្រូបង្រៀន​អាចរកឃើញ​ថ្នាលជាច្រើន​ដែលអាចរៀនតាមអនឡាញ, ជាមួយ​គ្នានេះ នាយកដ្ឋានកិច្ចការវិក្រឹតការ និងនាយកដ្ឋានបរិវត្តកម្មឌីជីថល ក៏រៀបចំជា platform មួយហៅថា CDP ដែលអាចឱ្យ​លោកគ្រូ​អ្នកគ្រូរៀន​តាម​អនឡាញបានដូចគ្នា។

វគ្គបណ្តុះបណ្តាល ស្តីពី “កសាងសមត្ថភាព​បច្ចេកវិទ្យាព័ត៌មាន​សម្រាប់ការអប់រំនៅ​មធ្យមសិក្សាបឋមភូមិនៅកម្ពុជា” ឆ្នាំ២០២៦ ត្រូវ​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅ​មជ្ឈមណ្ឌល​គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល សម្រាប់គ្រូបង្រៀន និងគរុសិស្ស នៃសាលារៀនគោលដៅទាំង២០ ក្នុង​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន និង​គរុសិស្ស​នូវ​ចំណេះដឹង​គរុកោសល្យ និង​វិធីសាស្ត្រ​បង្រៀន​សៀវភៅ​សិក្សា​គោល បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ថ្នាក់​ទី៩។

សម្រាប់ការបណ្តុះបណ្តាលនេះ លោកជំទាវ ឃួន វិច្ឆិកា លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូដែលទទួលបានការបណ្តុះបណ្តាល អាចសងគុណត្រឡប់មកវិញតាមរយ:ការផ្ទេរចំណេះ ជំនាញដែលបានទទួល បន្តទៅកាន់ប្អូនៗដែលកំពុងសិក្សា ដែលរង់ចាំការបណ្តុះបណ្តាល​បន្តពីលោកគ្រូអ្នកគ្រូដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង