ភ្នំពេញ – សាលាមធ្យមវិចិត្រសិល្បៈប្រកាសជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃជំនាញសិល្បៈនៅសាលាតូរ្យតន្រ្តីឆ្នាំសិក្សា២០២២-២០២៣ ។ ការជ្រើសរើសសិស្សចូលរៀនមានសាលាចំនួន៥ គឺ សាលាតូរ្យតន្រ្តី សាលារបាំ សាលាល្ខោន សាលាសៀក និងសាលាសិល្បៈសូនរូប ។
ជំនាញដែលសាលានីមួយៗផ្ដល់ជូនរួមមាន សាលាតូរ្យតន្រ្តីមាន ចម្រៀង( អាយ៉ៃ ចម្រៀងជាពួក និងចម្រៀងបុរាណ), ឧបករណ៍តន្ត្រីសម័យ(វីយូឡុង វីយូឡា ព្យាណូ សែលឡូ កុងត្រឺបាស់ ត្រុំប៉ែត ហ្លុត សាក់សូ និងក្លារីណែត), ឧបករណ៍បុរាណ( ចាប៉ីដងវែង ស្រឡៃ ទ្រអ៊ូ ទ្រសោ ឃឹម គងតូច គងតូច តាខេ រនាតឯក និងរនាតធុង), សាលារបាំ មានជំនាញសិក្សាដូចជា របាំងបុរាណ របាំប្រពៃណី និងល្ខោនខោល សម្រាប់សាលាល្ខោនមានជំនាញឯកទេស ល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ ។

សម្រាប់សាលាសៀកមានជំនាញឯកទេសដូចជា កាប លោតលើកម្រាល ទន់ភ្លន់ ទោង លំនឹង ត្រេះ បច្ចេកទេសលើលំហ និងបាល្ល ។ សាលាសិល្បៈសូនរូបមានពីរឯកទេសជំនាញ ដោយឯកទេសគំនូរ ដូចជា គំនូរបុរាណ គំនូរលម្អលើក្រណាត់ គំនូរផ្សាយ និងគំនូរវិចិត្រកម្ម និងឯកទេសចម្លាក់មានជំនាញ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ និងកុលាលភាជន៍ ។
វិញ្ញាសារក្នុងការប្រឡងជ្រើសរើសរួមមាន ៖ វិញ្ញាសាចំណេះទូទៅ ត្រូវបានបែងចែកជា៣កម្រិត ដោយកម្រិតទី១ សិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទី៤ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា និងភាសាខ្មែរតាមរយៈកម្មវិធីថ្នាក់ទី៣ របស់ក្រសួងអប់រំ មានរយៈពេល២ម៉ោង ។ កម្រិតទី២ សម្រាប់សិស្សរៀនចប់ថ្នាក់ទី៥ ឬទី៦ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា និងភាសាខ្មែរតាមរយៈកម្មវិធីថ្នាក់ទី៥ របស់ក្រសួងអប់រំ មានរយៈពេល២ម៉ោង ។ កម្រិតទី៣ សម្រាប់សិស្សរៀនចប់ថ្នាក់ទី៧ ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា និងភាសាខ្មែរតាមរយៈកម្មវិធីថ្នាក់ទី៧របស់ក្រសួងអប់រំ មានរយៈពេល២ម៉ោង ។

លើសពីនេះ សិស្សគ្រប់កម្រិតត្រូវប្រឡងវិញ្ញាសារបច្ចេកទេសជំនាញទៅតាមការដាក់ពាក្យរួមមាន ស្រែកតាមសំឡេងព្យាណូ ទះដៃតាមចង្វាក់ ច្រៀង២បទ ពិនិត្យម្រាមដៃ រាំច្រៀង ទេពកោសល្យ នាដកម្ម និងការពិនិត្យមើលផ្សេងទៀត ។ សិស្សដែលមានចំណាប់អារម្មណ៍ត្រូវបំពេញបែបបទដូចជា ពាក្យសុំប្រឡង១ច្បាប់ ប្រវត្តិរូបសង្ខេប១ច្បាប់ សៀវភៅតាមដានការសិក្សា ឬលិខិតបញ្ជាក់ការសិក្សា១ច្បាប់ បង្កាន់ដៃចូលប្រឡង១ច្បាប់ សំបុត្រកំណើតថតចម្លង១ច្បាប់ រូបថត៤x៦ ថតចំពីមុខចំនួន៣សន្លឹក ។
ចែកពាក្យប្រឡង និងទទួលពាក្យនៅការិយាល័យសិក្សា នៃសាលាមធ្យមវិចិត្រសិល្បៈចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កាលបរិច្ឆេទប្រលងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































