ឱកាសសិក្សាជំនាញ​សិល្បៈ​ដោយ​ឥតគិតថ្លៃ នៅ​សាលា​មធ្យម​សិក្សា​សិល្បៈ សម្រាប់​ឆ្នាំសិក្សា២០២២-២០២៣

ភ្នំពេញ – សាលាមធ្យមវិចិត្រសិល្បៈប្រកាសជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃជំនាញសិល្បៈនៅសាលាតូរ្យតន្រ្តីឆ្នាំសិក្សា២០២២-២០២៣ ។ ការជ្រើសរើសសិស្សចូលរៀនមានសាលាចំនួន៥ គឺ សាលាតូរ្យតន្រ្តី សាលារបាំ សាលាល្ខោន សាលាសៀក និងសាលាសិល្បៈសូនរូប ។

ជំនាញដែលសាលានីមួយៗផ្ដល់ជូនរួមមាន សាលាតូរ្យតន្រ្តីមាន ចម្រៀង( អាយ៉ៃ ចម្រៀងជាពួក និងចម្រៀងបុរាណ), ឧបករណ៍តន្ត្រីសម័យ(វីយូឡុង វីយូឡា ព្យាណូ សែលឡូ កុងត្រឺបាស់ ត្រុំប៉ែត ហ្លុត សាក់សូ និងក្លារីណែត), ឧបករណ៍បុរាណ( ចាប៉ីដងវែង ស្រឡៃ ទ្រអ៊ូ ទ្រសោ ឃឹម គងតូច គងតូច តាខេ រនាតឯក និងរនាតធុង), សាលារបាំ មានជំនាញសិក្សាដូចជា របាំងបុរាណ របាំប្រពៃណី និងល្ខោនខោល សម្រាប់សាលាល្ខោនមានជំនាញឯកទេស ល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ ។

សម្រាប់​សាលាសៀកមានជំនាញឯកទេសដូចជា កាប លោតលើកម្រាល ទន់ភ្លន់ ទោង លំនឹង ត្រេះ បច្ចេកទេសលើលំហ និងបាល្ល ។ សាលាសិល្បៈសូនរូបមានពីរឯកទេសជំនាញ ដោយឯកទេសគំនូរ ដូចជា គំនូរបុរាណ គំនូរលម្អលើក្រណាត់ គំនូរផ្សាយ និងគំនូរវិចិត្រកម្ម និងឯកទេសចម្លាក់មានជំនាញ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ និងកុលាលភាជន៍ ។

វិញ្ញាសារក្នុងការប្រឡងជ្រើសរើសរួមមាន ៖ វិញ្ញាសាចំណេះទូទៅ ត្រូវបានបែងចែកជា៣កម្រិត ដោយកម្រិតទី១ សិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទី៤ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា និងភាសាខ្មែរតាមរយៈកម្មវិធីថ្នាក់ទី៣ របស់ក្រសួងអប់រំ មានរយៈពេល២ម៉ោង ។ កម្រិតទី២ សម្រាប់សិស្សរៀនចប់ថ្នាក់ទី៥ ឬទី៦ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា និងភាសាខ្មែរតាមរយៈកម្មវិធីថ្នាក់ទី៥ របស់ក្រសួងអប់រំ មានរយៈពេល២ម៉ោង ។ កម្រិតទី៣ សម្រាប់សិស្សរៀនចប់ថ្នាក់ទី៧ ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា និងភាសាខ្មែរតាមរយៈកម្មវិធីថ្នាក់ទី៧របស់ក្រសួងអប់រំ មានរយៈពេល២ម៉ោង ។

លើសពីនេះ សិស្សគ្រប់កម្រិតត្រូវប្រឡងវិញ្ញាសារបច្ចេកទេសជំនាញទៅតាមការដាក់ពាក្យរួមមាន ស្រែកតាមសំឡេងព្យាណូ ទះដៃតាមចង្វាក់ ច្រៀង២បទ ពិនិត្យម្រាមដៃ រាំច្រៀង ទេពកោសល្យ នាដកម្ម  និងការពិនិត្យមើលផ្សេងទៀត ។ សិស្សដែលមានចំណាប់អារម្មណ៍ត្រូវបំពេញបែបបទដូចជា ពាក្យសុំប្រឡង១ច្បាប់ ប្រវត្តិរូបសង្ខេប១ច្បាប់ សៀវភៅតាមដានការសិក្សា ឬលិខិតបញ្ជាក់ការសិក្សា១ច្បាប់ បង្កាន់ដៃចូលប្រឡង១ច្បាប់ សំបុត្រកំណើតថតចម្លង១ច្បាប់ រូបថត៤x៦ ថតចំពីមុខចំនួន៣សន្លឹក ។

ចែកពាក្យប្រឡង និងទទួលពាក្យនៅការិយាល័យសិក្សា នៃសាលាមធ្យមវិចិត្រសិល្បៈចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កាលបរិច្ឆេទប្រលងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...