ពី​ខ្យល់សមុទ្រ​ទៅ​អគ្គិសនី ​៖​ ​សិស្ស​វិទ្យាល័យ​មួយ​ក្រុម​បង្កើត​តួប៊ីន​ខ្យល់​ជា​ស្នាដៃ​ច្នៃប្រឌិត​

​ពី​ការ​សង្កេតឃើញ​សក្តានុពល​ខ្យល់​នៅ​ខេត្ត​ព្រះសីហនុ ​សិស្ស​មួយ​ក្រុម​បាន​បម្លែង​ចំណេះដឹង​ក្នុង​ថ្នាក់​រៀន​ទៅ​ជា​ស្នាដៃ​ជាក់ស្តែង​ ​តាមរយៈ​ការ​បង្កើត​ ​«​ឧបករណ៍​តួប៊ីន​ខ្យល់ ​រួមចំណែក​ក្នុង​វិស័យ​ថាមពល​បៃតង​» ​ដែល​មាន​គោលបំណង​បង្ហាញ​ពី​លទ្ធភាព​ប្រើប្រាស់​ថាមពល​ខ្យល់ ​ដើម្បី​ផលិត​ថាមពល​អគ្គិសនី ​ដោយ​មិន​ចាំបាច់​បញ្ចេញ​ផ្សែង​ពុល​ដូចឥន្ធនៈ​ក្នុង​ដំណើរការ​ផលិត​ឡើយ។

​ក្រុម​សិស្ស​ដែល​មាន​សមាជិក​៩​នាក់​ ​មកពី​វិទ្យាល័យ​ចំណេះទូទៅ​ ​និង​បច្ចេកទេស​ក្រុង​ព្រះសីហនុ ​ដឹកនាំ​ដោយ​លោក​គ្រូ​ ​ឆោម ​ពិសិដ្ឋ​ ​បាន​រួមគ្នា​សិក្សា​ ស្រាវជ្រាវ​ ​និង​បង្កើត​គម្រោង​នេះ​ឡើង​ ​ដោយ​ផ្តោត​លើ​ការ​ប្រើប្រាស់​ខ្យល់​ដែល​ជា​ប្រភព​ថាមពល​កកើត​ឡើង​វិញ។

​យុវជន​ ​ពូន ពិសិដ្ឋ​ ​តំណាង​សិស្ស​ក្នុង​ក្រុម​ ​បាន​ឱ្យ​ដឹង​ថា​ ​គំនិត​បង្កើត​តួប៊ីន​ខ្យល់​នេះ​កើត​ចេញពី​ការ​មើលឃើញ​សក្តានុពល​ខ្យល់​នៅ​ខេត្ត​ព្រះសីហនុ ​ដែល​មាន​លក្ខណៈ​សមស្រប​ ​និង​ទៀងទាត់​សម្រាប់​ដំណើរការ​តួប៊ីន​ខ្យល់​នេះ​។​

​មុន​ឈាន​ដល់​ការ​បង្កើត​ឧបករណ៍​ ក្រុម​សិស្ស​បាន​សិក្សា​ ​និង​ស្រាវជ្រាវ​អំពី​សក្តានុពល​ខ្យល់ ​ព្រមទាំង​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ថាមពល​ខ្យល់ ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ពី​ប្រភព​ផ្សេង​ៗ ​និង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ខ្យល់​នៅ​ខេត្ត​ព្រះសីហនុ។​

​យុវជន​ ​ពិសិដ្ឋ ​បាន​ពន្យល់​ថា​ ​តាម​ការ​សិក្សា​របស់​ក្រុម​ ​ថាមពល​ខ្យល់​ជា​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ដែល​អាច​ប្រើប្រាស់​ដោយ​មិន​ចេះ​រីង​ស្ងួត ​។​ ​តួប៊ីន​ខ្យល់​ត្រូវការ​កម្លាំង​ខ្យល់​បក់​ ​ឬ​ហៅ​ថា​ជា​ថាមពល​ស៊ី​នេទិច​នៃ​ខ្យល់​សមស្រប​ដើម្បី​បង្វិល​ស្លាប​តួប៊ីន ​ហើយ​នៅពេល​ស្លាប​មាន​ចលនា​ ​ឬ​វិល ​វា​បង្កើត​បាន​ជា​ថាមពល​មេកានិច​ដែល​រុញ​ឌីណាម៉ូឱ្យ​វិល ការ​វិល​របស់​ឌីណាម៉ូនាំឱ្យ​បង្កើត​បាន​ជា​ថាមពល​អគ្គិសនី។

​យុវជន​រូប​នេះ​បន្ថែម​ថា​ ​«​ការ​ប្រើប្រាស់​ថាមពល​ខ្យល់​ក៏​អាច​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន ព្រោះ​ការ​ផលិត​អគ្គិសនី​ពី​តួប៊ីន​ខ្យល់​មិន​មាន​ការ​ដុតឥន្ធនៈ​ផូស៊ីល​ទេ​នៅពេល​ដំណើរការ​ទេ ​ដែល​នេះ​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស​»។

​ចំណុច​ពិសេស ​នៃ​គម្រោង​នេះ​ ​គឺ​ក្រុម​សិស្ស​បាន​បង្កើត​តួប៊ីន​ខ្យល់ ​(​ខ្នាត​តូច​) ​ដែល​មាន​គោលបំណង​បង្ហាញ​ពី​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ថាមពល​ខ្យល់​នៅ​តំបន់​ដែល​មាន​លក្ខខណ្ឌ​ខ្យល់​សមស្រប​ ​និង​ទៀងទាត់​ ​ហើយ​អាច​ដំឡើង​វា​នៅ​កន្លែង​មួយចំនួន​ដូចជា​លើ​ដំបូល​សាលា​រៀន ​ដំបូល​ផ្ទះ​ ​មាត់​ឆ្នេរសមុទ្រ​ ​កណ្តាល​សមុទ្រ​ ​ភ្នំ​ ​ឬ​តំបន់​ដាច់ស្រយាល​មួយចំនួន។

​ទោះជា​យ៉ាងណា​ ​ការ​ប្រើប្រាស់​តួប៊ីន​ខ្យល់​ជាក់ស្តែង​ ​ត្រូវ​អាស្រ័យ​លើ​ល្បឿន​ខ្យល់​ ទីតាំង​ ​និង​សមត្ថភាព​របស់​ឧបករណ៍​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ផលិត​ថាមពល​សមស្រប។

​លោក​ ទូច ​គង្គា​ ​នាយក​ស្តី​ទីវិទ្យាល័យ​ចំណេះទូទៅ ​និង​បច្ចេកទេស​ក្រុង​ព្រះសីហនុ ​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​នេះ​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​នៅ​សាលា ​និង​រក្សា​ទុក​ជា​ស្នាដៃ​សម្រាប់​សិស្ស​ជំនាន់​ក្រោយ​បាន​សិក្សា​ ​និង​រៀនសូត្រ។

​គួរ​បញ្ជាក់​ថា​ ​គម្រោង​ ​«​ការ​បង្កើត​ឧបករណ៍​តួប៊ីន​ខ្យល់ ​រួមចំណែក​ក្នុង​វិស័យ​ថាមពល​បៃតង​»​ ​ទទួល​បាន​ជ័យលាភី​លេខ​១ ​ទូទាំង​ប្រទេស​ ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​ STEM ​ក្រោម​ប្រធានបទ ​«​STEM ​ក្នុង​វិស័យ​ថាមពល​បៃតង​» ​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​កាលពី​ឆ្នាំ​២០២៤។

​ស្នា​ដៃ​នេះ​បាន​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​រវាង​ការ​រៀនក្នុង​ថ្នាក់ ​និង​ការ​អនុវត្ត​ជាក់ស្តែង​ ​ខណៈ​គំនិត​ប្រើប្រាស់​ថាមពល​ខ្យល់​របស់​សិស្ស​ក៏​បាន​បើក​ទស្សនៈ​សម្រាប់​ការ​សិក្សា​បន្ថែម​អំពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ ​និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​អាច​រួមចំណែក​ដល់​បរិស្ថាន​នា​ពេល​អនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...