ឱកាសផ្លាស់ប្ដូរការសិក្សា៣០កន្លែងពីកម្មវិធី SUSI Summer Exchange នៅ​​សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៣

ភ្នំពេញ – សាកលវិទ្យាល័យ Massachusetts បាន​ផ្ដល់អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីសម្រាប់និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៥ ទៅ៦សប្ដាហ៍ ដោយ​សិក្សានៅសាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ។

អាហារូបករណ៍នេះផ្ដល់ជូនលើជំនាញសិក្សាមួយចំនួនរួមមាន ច្បាប់ វិស្វករ វេជ្ជសាស្រ្ត (Medicine) វិទ្យាសាស្ត្រ ជីវបច្ចេកវិទ្យា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍន៍អន្តរជាតិ ការគ្រប់គ្រង និងជំនាញជាច្រើនទៀត ។ លើសពីនេះ អាហារូបករណ៍នឹងផ្ដល់ជូនអត្ថប្រយោជន៍ជាច្រើនដល់បេក្ខជនដូចជា ថ្លៃសំបុត្រយន្ដហោះ ប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់បញ្ជប់វគ្គសិក្សា អាហារបីពេលក្នុងមួយថ្ងៃ កន្លែងស្នាក់នៅ សម្ភារៈសិក្សា (Ipad និង ទូរស័ព្ទ) និងឱកាសទស្សនៈកិច្ចទៅកាន់រដ្ឋមួយចំនួន របស់សហរដ្ឋអាមេរិក ។

លក្ខខណ្ឌសម្រាប់និស្សិតដែលមានបំណងដាក់ពាក្យ ត្រូវ​អាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ ចាប់អារម្មណ៍លើប្រធានបទ នៃការបង្កើតគោលនយោបាយសាធារណៈ មានអាយុចន្លោះពី១៨ឆ្នាំ ដល់២៥ឆ្នាំ ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ(ត្រឹមឆ្នាំទី៤ នៅសល់វគ្គសិក្សាមិនតិចជាង១វគ្គ) មានភាពជាអ្នកដឹកនាំក្នុងសហគមន៍ ឬក្នុងសាកលវិទ្យាល័យ ។ ជាមួយគ្នានេះ និស្សិតមានចំណាប់អារម្មណ៍​ចង់សិក្សានៅសហរដ្ឋអាមេរិក មានប្រវត្តិសិក្សាល្អ មានបទពិសោធន៍ក្នុងការងារស្ម័គ្រចិត្តក្នុងសង្គម ឬនៅសាកលវិទ្យាល័យ ជាបុគ្គលដែលមានភាពទំនួលខុសត្រូវ មានភាពឯករាជ្យ មានគំនិតទូលំទូលាយ និងភាពអត់ធ្មត់ និងមានឆន្ទៈក្នុងការចូលរួមសិក្សាយ៉ាងពេញលេញនៃវគ្គសិក្សានេះ ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://tinyurl.com/yc4rvjcv និងចូលទៅកាន់ https://www.usembassy.gov/ ដើម្បីស្វែងរកប្រទេសដែលអាហារូបករណ៍ផ្ដល់ជូន ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...