ក្រសួងអប់រំដាក់ចេញវិធានការ៨ចំណុចដើម្បីធានានូវនិរន្តរភាព នៃការសិក្សា និងដំណើរការឡើងវិញគ្រឹះស្ថានសិក្សា

ភ្នំពេញ – ថ្លែងក្នុងពិធីអបអរទិវាគ្រូបង្រៀន ៥ តុលា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទោះបីជាគ្រូបង្រៀនបានខិតខំប្រឹងប្រែងតាមគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ក្រសួងមើលឃើញថា ការសិក្សារបស់សិស្ស និងនិស្សិតជួបប្រទះនូវការលំបាក និងការបាត់បង់ការសិក្សាយ៉ាងច្រើន។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញវិធានការ ៨ចំណុចដើម្បីធានានូវនិរន្តរភាពនៃការសិក្សា និងដំណើរការឡើងវិញគ្រឹះស្ថានសិក្សា។

ខាងក្រោមនេះ វិធានការ ៨ចំណុចដើម្បីធានានូវនិរន្តរភាពនៃការសិក្សា និងដំណើរការឡើងវិញគ្រឹះស្ថានសិក្សាតាមរយៈការបើកដំណើរការឡើងវិញជាជំហានៗ និងប្រុងប្រយ័ត្ន ជាពិសេសការផ្តោតលើគូបង្រៀនរួមមាន៖

អាទិភាពទី១ ៖ ធានាឱ្យ “ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញនូវការរៀនសូត្រ និងការបន្តការសិក្សា” ទទួលបានលទ្ធផលល្អប្រសើរ ។ ការអប់រំនៅក្នុង “គន្លងប្រក្រតីភាពថ្មី” ត្រូវតែធានានូវសុវត្ថិភាពសុខភាព រួមទាំងសុខភាពផ្លូវចិត្តសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

អាទិភាពទី២ ៖ “កំណែទម្រង់សាលារៀន” ដែលផ្ដោតលើ គណនេយ្យភាព, ស្វ័យភាព, ការវាយតម្លៃ និងការចូលរួមពីមាតាបិតា និងអ្នកពាក់ព័ន្ធ។

អាទិភាពទី៣ ៖ “ការអភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាពខ្ពស់” តាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយកែលម្អការបណ្តុះបណ្តាលគ្រូបង្រៀន ការធ្វើវិក្រឹតការគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ក៏ដូចជា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងសម្ភារៈបង្រៀន ។ល។

អាទិភាពទី៤ ៖ “ការអប់រំឌីជីថល” ផ្តោតលើការអភិវឌ្ឍវេទិកាឌីជីថល, ការផលិតវីដេអូបង្រៀន, ការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងការរៀន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

អាទិភាពទី៥ ៖ “ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា” ដើម្បីឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី ៤.០ តាមរយៈការវិនិយោគលើសាលារៀនជំនាន់ថ្មី, គ្រូបង្រៀនស្ទែម, វិធីសាស្ត្របង្រៀនស្ទែម និងជំនាញសតវត្សទី២១។

អាទិភាពទី៦៖ “ការអភិវឌ្ឍជំនាញសត្សវត្សទី២១សម្រាប់យុវជន” ផ្ដោតលើ ១. ជំនាញរឹង និងជំនាញទន់ ដែលផ្តោតលើបំណិនសតវត្សទី២១ ដូចជា ការត្រិះរិះពិចារណា, ការដោះស្រាយបញ្ហា, ការប្រាស្រ័យទាក់ទង, ការធ្វើការងារជាក្រុម, និងភាពជាអ្នកដឹកនាំ, ២.កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្សារភ្ជាប់ទៅនឹងឱកាសការងារ,ផលិតភាព និងការប្រកួតប្រជែង, ៣. ការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

អាទិភាពទី៧៖ “ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា” តាមរយៈការពង្រឹងអភិបាលកិច្ចរបស់គ្រឹះស្ថានឧត្តមសិក្សា, ការបង្កើនគុណវុឌ្ឍរបស់សាស្ត្រាចារ្យ, ការស្រាវជ្រាវនិងនវានុវត្តន៍, ការបង្កើតសាកលវិទ្យាល័យសាយប៊័រ និងការផ្សារភ្ជាប់ទីផ្សារការងារ។

អាទិភាពទី៨៖ “ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ” ។ យើងត្រូវតែប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់កំណែទម្រង់ និងកែលម្អប្រព័ន្ធអប់រំឱ្យមានភាពធន់សម្រាប់ទប់ទល់នឹងជំងឺរាតត្បាតនាពេលអនាគត។

គួរជម្រាបជូនថា ក្រសួងអប់រំបានមើលឃើញកាន់តែច្បាស់អំពីតួនាទីយ៉ាងសំខាន់របស់គ្រូបង្រៀនក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដែលផ្តោតជាសំខាន់លើការបង្កើតចំណេះដឹង បំណិន និងសមត្ថភាពរបស់គ្រូបង្រៀន។ ក្នុងនោះ​កន្លងមក ក្រសួងក៏បានខិតខំកែលម្អលក្ខខណ្ឌក្នុងបំពេញការងាររបស់គ្រូបង្រៀន ឱ្យកាន់តែប្រសើរជាងមុន រួមទាំងផ្តល់ការគាំទ្រខាងផ្នែកវិជ្ជាជីវៈ និងការពង្រឹងការបំពេញការងាររបស់គ្រូបង្រៀន ដែលជាកត្តាមិនអាចខ្វះបានក្នុងការធ្វើឱ្យមានការប្រែប្រួលនៅក្នុងថ្នាក់រៀន និងលទ្ធផលសិក្សារបស់សិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...