ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ អាហារូបករណ៍ផ្ដល់ឱ្យការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៣០កន្លែង ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រចំនួន២០០កន្លែង។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន វិទ្យាសាស្ត្រអប់រំ រដ្ឋបាលសាធារណៈ នីតិឯកជន ហិរញ្ញវត្ថុ គ្រប់គ្រង និងការបង្រៀនភាសាអង់គ្លេស ដែលមានរយៈពេលសិក្សា០២ឆ្នាំ និងវេនសិក្សាថ្ងៃសៅរ៍-អាទិត្យ។ ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល៤ឆ្នាំ) និងបរិញ្ញាបត្ររង (សិក្សារយៈពេល២ឆ្នាំ) មាន គណនេយ្យ, ធនាគារនិងហិរញ្ញវត្ថុ, ទីផ្សារ, គ្រប់គ្រង, សេដ្ឋកិច្ច, ទេសចរណ៍, អក្សរសាស្ត្រអង់គ្លេស, ភាសាអង់គ្លេសបង្រៀន, វិទ្យាសាស្ត្រកុំព្យូទ័រ, បច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម, នីតិសាស្ត្រ, វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ដោយការសិក្សាមានវេនច័ន្ទ-សុក្រ (ព្រឹក, ថ្ងៃ, និងយប់) និងវេន សៅរ៍-អាទិត្យ។

លក្ខខណ្ឌក្នុងការជ្រើសរើស អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធារណៈជន និងអាទិភាពខ្ពស់ដល់បេក្ខជនដែលមានជីវភាពខ្វះខាត ដោយបេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសដែលរៀបចំដោយ ក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់បរិញ្ញាបត្រជាន់ខ្ពស់ និងមានសញ្ញាមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ បេក្ខជនជ័យលាភីអាហារូបករណ៍ត្រូវបង់ថ្លៃសេវារដ្ឋបាលដោយខ្លួនឯងដែលមានតម្លៃ២០០ដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង១០០ដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យអាហារូបករណ៍ត្រូវភ្ជាប់ជាមួយឯកសារចាំបាច់ដូចជា ពាក្យសុំអាហារូបករណ៍០១ច្បាប់ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍០១ច្បាប់ ជីវប្រវត្តិសង្ខេបដែលមានបិទរូបថតថ្មី៤x៦, ០១ច្បាប់ សញ្ញាបត្រ(ដែលបានបញ្ជាក់ខាងលើ)១ច្បាប់ ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើត១ច្បាប់ រូបថតទំហំ(៤x៦ស.ម) ថតថ្មីចំពីមុខគ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌សចំនួន៣ច្បាប់។

បេក្ខជន និងសាធារណៈជនដែលចង់ស្នើពាក្យអាហារូបករណ៍សូមទាញយកសុំណុំឯកសារស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក រាជធានីភ្នំពេញតាមរយៈ https://bit.ly/46737uV និងបំពេញពាក្យតាមតំណភ្ជាប់ https://forms.gle/oqn2eXLyRoa4E81r5 ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។