អ្នកនាំពាក្យ ៖ គ្រឹះស្ថានបឋមសិក្សាសាធារណៈទូទាំងប្រទេស នឹងចាប់ផ្ដើមអនុវត្តស្តង់ដាសាលារៀនគំរូ នៅដើមខែធ្នូ

សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ គ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ នឹង​តម្រូវ​ឱ្យ​អនុវត្ត​ក្របខណ្ឌស្តង់ដាសាលារៀនគំរូ ដោយចាប់ផ្តើមដំណើរការពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ទូទាំងប្រទេសដែលមានចំនួនប្រមាណជា ៨០៦៧សាលា នឹងចាប់ផ្ដើមអនុវត្តស្តង់ដាសាលារៀនគំរូ នៅដើមខែធ្នូនេះ ហើយការដាក់ឱ្យអនុវត្តនូវស្តង់ដា សាលារៀនគំរូ គឺក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ និងដើម្បីជំរុញឱ្យសាលារៀនទូទាំងប្រទេសនៅថ្ងៃអនាគតក្លាយទៅជាសាលារៀនគំរូ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា សាលារៀនគំរូនេះ នឹងដាក់ឱ្យអនុវត្តនូវស្តង់ដាចំនួន៥​ រួមមាន ទី១. ការលើកកម្ពស់អភិបាលកិច្ចសាលារៀន គឺជំរុញឱ្យនាយកសាលា គណៈគ្រប់គ្រងសាលា អាចគ្រប់គ្រងធនធានមនុស្ស ធនធានសាលារៀនបានល្អ ដើម្បីជំរុញឱ្យការអប់រំមានគុណភាព, ទី២. ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្សដែលស្របទៅនឹងការអប់រំសតវត្សទី២១, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

“យើងសង្ឃឹមថា នៅក្នុងថ្ងៃអនាគតខាងមុខនេះ សាលារៀននៅកម្ពុជានឹងប្រែក្លាយបន្តិចម្ដងៗ ក្លាយទៅជាសាលារៀនគំរូ ហើយគុណភាពអប់រំនៅកម្ពុជាមានគុណភាពកាន់តែប្រសើរឡើងថែមទៀត” ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
ដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងក្របខណ្ឌស្តង់ដាសាលារៀនគំរូ នឹងដំណើរការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ដើម្បីឱ្យការអនុវត្តស្ដង់ដាសាលារៀនគំរូនេះអាចទទួលបានជោគជ័យ គឺទាមទារឱ្យមានការចូលរួមយ៉ាងជិតស្និទរវាងក្រសួងអប់រំ យុវជន និងកីឡា, មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាសាលារៀន និងគណៈគ្រប់គ្រងសាលា, សិស្សានុសិស្ស, មាតាបិតាសិស្ស, សហគមន៍ទាំងអស់ក្នុងការចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។

គួរជម្រាបជូនថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ ដំណើរការរបស់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ផ្តោតលើការអនុវត្ត “ស្តង់ដាសាលារៀនគំរូ” និង “ពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី និងការចូលរួមអនុវត្ត” យុទ្ធនាការសាលារៀនស្អាតគ្មានសំរាមៗដើម្បីលើកកម្ពស់គុណភាពអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...