វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០នាក់។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់យុវជន និងសាធារណជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសិក្សារួមមាន ជំនាញការងារកំបោរ (សំណង់) ៩០កន្លែង, ជំនាញការថែទាំ និងជួសជុលរថយន្ត៣០កន្លែង, ជំនាញដំឡើងបណ្ដាញអគ្គិសនី ៣០កន្លែង, ជំនាញផ្សារអគ្គិសនី (ផ្សារដែក) ៣០កន្លែង, ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន៣០កន្លែង, ជំនាញកែច្នៃបន្លែ និងផ្លែឈើ៣០កន្លែង, ជំនាញដាំថែទាំ និងប្រមូលផលស្វាយចន្ទី៣០កន្លែង និងជំនាញសេវាកម្មកុំព្យូទ័រ៣០កន្លែង។

ជំនាញការងារកំបោរ (សំណង់) ៩០កន្លែងមាន៣វេនសិក្សាដូចជា ៣០នាក់សម្រាប់វេនចន្ទ-សុក្រ(ព្រឹក-ល្ងាច)រយៈពេល៤ខែ ៣០នាក់សម្រាប់វេនចន្ទ-សុក្រ(ពេលយប់)រយៈពេល៨ខែ និង៣០នាក់សម្រាប់វេនសៅរ៍-អាទិត្យ(ព្រឹក-ល្ងាច) រយៈពេល១០ខែ។ សម្រាប់ជំនាញផ្សេងៗនឹងមានតែវេនសិក្សា ចន្ទ-សុក្រ (ព្រឹក-ល្ងាច) និងសិក្សារយៈពេល៣ខែ។

លក្ខខណ្ឌចុះឈ្មោះ ៖ បេក្ខជនក្រុមគោលដៅអាទិភាពទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន២៨ម៉ឺនរៀលក្នុងមួយខែ ជាយុវជនមកពីគ្រួសារក្រីក្រមានបណ្ណក្រីក្រ១ និងក្រីក្រ២ និងជាយុវជនមកពីគ្រួសារ​ងាយរងហានិភ័យ “មានបណ្ណសំគាល់គ្រួសារងាយរងហានិភ័យ”។ សម្រាប់ក្រុមគោលដៅអាទិភាពទី២ ទទួលបានការបណ្ដុះបណ្ដាល តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ជាយុវជនមកពីគ្រួសារដែលសមាជិកមានបណ្ណសំគាល់មានពិការភាព និងបណ្ណមូលនិធិសមធម៌សុខាភិបាល និងជាយុវជនដែលឧទ្ទេសនាមដោយ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចចុះឈ្មោះតាមរយៈ https://scholarship.tvet.gov.kh/home ឬអាចទៅអាចទំនាក់ទំនងផ្ទាល់ជាមួយអជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់) ដែលអ្នករស់នៅ ឬទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំដែលមានអាសយដ្ឋាននៅទល់មុខវិទ្យាល័យកំពង់ធំ ក្រោយបុរីកុមារកំព្រាខេត្តកំពង់ធំ។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ ០១២ ៩២៦ ២៣២ / ០១៥ ៦៦៦ ១៥៥ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតគ្រប់ចំនួន និងចូលរៀននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)