វិធីសាស្ត្រ​ ​៧​ចំណុច​ ​ជំរុញ​ទម្លាប់​អាន​សៀវភៅ​ឱ្យ​មាន​និរន្តរភាព​

​នៅក្នុង​ភាសា​ជប៉ុន​ ​មាន​ពាក្យ​មួយ​ឃ្លា​គឺ​ «​Tsundoku​» ​(​ត្ស៊ុន​ដូគូ​) ​ដែល​មាន​ន័យ​ថា​ «​ការ​ទិញ​សៀវភៅ​យកមក​គរ​ទុកចោល ​ដោយ​មិន​បាន​អាន​»​។ ​នេះ​ជា​បញ្ហា​ប្រឈម​ទូទៅ​មួយ​ដែល​មនុស្ស​ជាច្រើន​កំពុង​ជួបប្រទះ ​ពោល​គឺ​មាន​ចំណង់ចំណូលចិត្ត​ក្នុង​ការ​ទិញ​សៀវភៅ​ ​ប៉ុន្តែ​តែងតែ​យក​លេស​ថា​ ​«​គ្មាន​ពេល​វលា​» ​ដោយសារតែ​ការងារ​មមាញឹក ​ឬ​ការ​ហត់​នឿយ​ប្រចាំ​ថ្ងៃ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ ​បើ​យោង​តាម​ច្បាប់​ ​Parkinson​ ​(​Parkinson​’​s​ ​Law​) ​បាន​បង្ហាញ​ថា​ ​ការងារ​នឹង​ពង្រីក​ទៅ​តាម​ពេលវេលា​ដែល​យើង​កំណត់​ឱ្យ​វា​។ ​ដូច្នេះ​ ​ប្រសិនបើ​អ្នក​ពិតជា​ចង់​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​ ​អ្នក​ត្រូវតែ​ ​«​បង្កើត​ពេលវេលា​» ​សម្រាប់​វា​ជាដាច់ខាត​។​

​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ ​៧​ ​ចំណុច​ ​ដែល​ត្រូវបាន​អនុវត្តន៍​ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការ​កសាង​ទម្លាប់​អាន​សៀវភៅ​៖​

​១.​ ​កំណត់​គោលដៅ​ចំនួន​ទំព័រ​ប្រចាំ​ថ្ងៃ​

​ជំនួស​ឱ្យ​ការ​កំណត់​គោលដៅ​ធំ​ដុំ​ដូចជា​ «​អាន​ឱ្យ​បាន​ ​២​ក្បាល​ក្នុង​មួយ​ខែ​» ​ដែល​ធ្វើឱ្យ​អ្នក​មាន​គំនិត​ចង់​ពន្យារ​ពេល​ ​គប្បី​ប្តូរ​មក​កំណត់​ចំនួន​ទំព័រ​ប្រចាំ​ថ្ងៃ​វិញ​ ​(​ឧទាហរណ៍​ ​អាន​ឱ្យ​បាន​ ​២៥​ ​ទំព័រ​ក្នុង​មួយ​ថ្ងៃ​ដាច់ខាត​)​។ ​ការ​ធ្វើ​បែប​នេះ​ ​បង្ខំឱ្យ​អ្នក​ខិតខំប្រឹងប្រែង​បន្តិច​ម្តង​ៗ​ជារៀងរាល់​ថ្ងៃ​ ​ដែល​វា​នឹង​រួមចំណែក​បង្កើត​បានជា​លទ្ធផល​យ៉ាង​អស្ចារ្យ​។​

​២. ​អាន​សៀវភៅ​នៅ​ពេល​ព្រលឹម​

​ពេលវេលា​ព្រឹក​ព្រលឹម​ ​គឺជា​ពេល​ដែល​ការងារ​ និង​រឿងរ៉ាវ​ផ្សេង​ៗ​មិន​ទាន់​មក​ទាញយក​ចំណាប់អារម្មណ៍​របស់​អ្នក​នៅឡើយ​។ ​ការ​អាន​សៀវភៅ​នៅ​ពេលព្រឹក​ ធ្វើឱ្យ​ភាគរយ​នៃ​ការ​សម្រេច​គោលដៅ​មាន​កម្រិត​ខ្ពស់​ ​ព្រោះ​បើ​ទុកចោល​រហូតដល់​ល្ងាច​ ​ឱកាស​ដែល​អ្នក​មានអារម្មណ៍​ហត់នឿយ​ ​និង​បោះបង់ចោល​គឺ​មាន​ច្រើន​។​

​៣. ​អាន​សៀវភៅ​ក្រោយពេល​ហាត់ប្រាណ​

​យោង​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ​ការ​ធ្វើ​លំហាត់ប្រាណ​ ​(​ជាពិសេស​ការ​ហាត់ប្រាណ​បែប​ ​Aerobic​) ​ជួយ​ជំរុញ​ឱ្យ​ខួរក្បាល​បំពេញ​មុខងារ​រៀនសូត្រ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ​និង​ធ្វើឱ្យ​កម្រិត​នៃ​ការ​ផ្ដោត​អារម្មណ៍​ឡើង​ដល់​ចំណុច​កំពូល​។ ​ការ​អាន​សៀវភៅ​ភ្លាម​ៗ​ក្រោយពេល​ហាត់ប្រាណ​ ​នឹង​ជួយ​ឱ្យ​អ្នក​ងាយស្រួល​ក្រេប​ជញ្ជក់​ចំណេះដឹង​។​

​៤.​ ​បង្កើត​បរិយាកាស​អាន​ដ៏​រីករាយ​

​ការ​បង្កើត​ក្តីសុខ​ក្នុង​ពេល​អាន ​គឺជា​រង្វាន់​ជំរុញ​ចិត្ត​ដ៏​សំខាន់​។ ​អ្នក​អាច​ស្វែងរក​ហាង​កាហ្វេ​ដែល​អ្នក​ចូលចិត្ត​ ​កម្មង់​ភេសជ្ជៈ​ដែល​ពេញចិត្ត​ ​ឬ​បើក​តន្ត្រី​ស្រាល​ៗ​ ​(​Study​ ​Playlist​) ​ដែល​ជួយ​ដល់​ការ​ផ្ដោត​អារម្មណ៍​ក្នុង​ពេល​អាន ​ដើម្បី​ធ្វើឱ្យ​ដំណើរការ​នៃ​ការ​អាន​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

​៥.​ ​កម្ចាត់​រាល់​ការ​រំខាន​ទាំងឡាយ​

​ខួរក្បាល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ដើម្បី​រារាំង​ការ​រំខាន​ពី​ខាងក្រៅ​។ ​នៅពេល​ចាប់ផ្តើម​អាន ​គប្បី​បើក​មុខងារ​ «​Do​ ​Not​ ​Disturb​» ​លើ​ទូរសព្ទ​ដៃ​ ​ហើយ​ទុកដាក់​សម្ភារៈ​ផ្សេង​ទៀត​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​។ ​បន្សល់ទុក​តែ​ខ្លួនអ្នក​ ​សៀវភៅ​ ​និង​កាស​ស្តាប់​ត្រចៀក ​(​ប្រសិនបើ​មាន​) ​ដើម្បី​ធានា​ការ​ផ្ដោត​អារម្មណ៍​បាន​ ​១០០​%​។​

​៦.​ ត្រៀមលក្ខណៈ​ ​និង​លុបបំបាត់​ឧបសគ្គ​ជាមុន​

​ចូរ​ស្វែងរក​អ្វី​ដែល​ជា​លេស​ធ្វើឱ្យ​អ្នក​មិន​បាន​អាន​សៀវភៅ​នៅ​ថ្ងៃស្អែក​ រួច​ដោះស្រាយ​វា​ទុក​ជាមុន​។ ​ឧទាហរណ៍​ រៀបចំ​សៀវភៅ​ ​និង​សម្ភារៈ​ចំណាំ​ទំព័រ​ (​Book​ ​Flags​) ​ដាក់​ក្នុង​កាតាប​ឱ្យ​រួចរាល់​តាំងពី​យប់​ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រអាក់រអួល ​ឬ​ភ្លេច​សៀវភៅ​នៅ​ផ្ទះ​។​

​៧.​ ​បង្កើត​យន្តការ​ទទួលខុសត្រូវ​

​ការ​ដាក់​សម្ពាធ ​ឬ​ការ​ភ្នាល់​អាច​ជា​ឧបករណ៍​ជួយ​ឱ្យ​អ្នក​មិន​ហ៊ាន​បោះបង់​។ ​អ្នក​អាច​ប្រកាស​ប្រាប់​មិត្តភក្តិ ​ឬ​អ្នក​រួម​បន្ទប់​ថា​ ​ប្រសិនបើ​អ្នក​ខកខាន​មិន​បាន​អាន​សៀវភៅ​សូម្បីតែ​មួយ​ថ្ងៃ​ ​អ្នក​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ​ឬ​របស់របរ​ណាមួយ​ទៅ​ពួកគេ​។​ ក្រៅពី​នេះ​ ការ​ប្រើប្រាស់​កម្មវិធី​កត់ត្រា​ទម្លាប់​ ​(​Habit​ ​Tracker​) ​ដូចជា​ ​Habitica​ ​ឬ​ ​Google​ ​Spreadsheet​ ​ក៏​ជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការ​តាមដាន​វឌ្ឍនភាព​របស់​ខ្លួន​ដែរ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...