អ្នកស្រី ទីវ ចាន់ដេត ៖ ក្តីសុបិនពិតងាយឱ្យមនុស្សឆាប់សម្រេចគោលដៅជីវិត

មនុស្សម្នាក់ៗអាចមានគោលដៅការងារ និង
គោលដៅជីវិតផ្សេងៗគ្នា ។
សម្រេចគោលដៅការងារជារឿងងាយស្រួល ប៉ុន្តែសម្រេចគោលដៅជីវិតអាចជារឿងលំបាកបំផុត ។លំបាកនៅត្រង់ថា បើមនុស្សគ្មានគោលដៅជីវិតពិតប្រាកដ នោះការអភិវឌ្ឍន៍ខ្លួនឈាននឹងមានដំណើរយឺត ឬអាចបោះបង់គោលដៅនៅពាក់កណ្តាលទីក៏មាន ។មនុស្សត្រូវមានក្តីសុបិនពិត ឬ Real Dream ដើម្បីសម្រេចគោលដៅជីវិត ។ នេះជាការយល់ឃើញរបស់អ្នកស្រី ទីវ ចាន់ដេត នាយិកាក្រុមហ៊ុន IPML Service និងជាសហគ្រិនស្ត្រីកម្ពុជាឆ្នើមមួយរូប ។

ទីវ ចាន់ដេតសម្រាប់អ្នកស្រីសហគ្រិនស្ត្រីឆ្នើមបានពន្យល់លម្អិតពីក្តីសុបិនពិត(Real Dream)ដោយផ្សាភ្ជាប់នឹងដំណើរជីវិតដែលមានគោលដៅច្បាស់លាស់របស់ខ្លួនថាការបង្កើតក្តីសុបិនពិតនឹងជួយឱ្យមនុស្សត្រៀមខ្លួនជានិច្ច និងយកឈ្នះនៅគ្រប់ស្ថានភាពដែលបានកើតឡើង។ អ្នកស្រី ទីវ ចាន់ដេត នាយិកាក្រុមហ៊ុន IPML Service មានប្រសាសន៍បញ្ជាក់ត្រង់នេះថា

“ការអានជាមូលដ្ឋានជំរុញឱ្យមនុស្សស្វែងរកខ្លួនឯងឃើញច្បាស់ យើងត្រូវអានរឿងរ៉ាវមនុស្សអស្ចារ្យឱ្យបានច្រើន ពេលនោះយើងនឹងបានដឹងពីប្រវត្តិអស្ចារ្យរបស់ពួកគាត់ ហើយនៅថ្ងៃណាមួយយើងនឹងធ្វើរឿងដ៏អស្ចារ្យដូចពួកគាត់មិនខាន” ។ អ្នកស្រី ទីវ ចាន់ដេត អនុវត្តទម្លាប់ទាំង ៧ចំណុច ដើម្បីបង្កើតសុបិនពិត (Real Dream) របស់ខ្លួន ៖

២. គប្បីចំណាយពេលវេលាស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់ ៣. សរសេរ និងរចនាគោលដៅផ្ទាល់ខ្លួនឱ្យជាក់លាក់ (គោលដៅរយៈពេលវែង និងខ្លី)៤. មិនបណ្តោយខ្លួនឱ្យលង់នឹងឥទ្ធិពលបណ្តាញសង្គម ឬមិនបណ្តោយឱ្យបណ្តាញសង្គមអូសទាញ៥. មិនត្រូវធ្វើខ្លួនជាមនុស្សអាត្មានិយម និងមានហេតុផលផ្ទាល់ខ្លួនច្បាស់លាស់ ១. ជំហានដំបូងត្រូវឧស្សាហ៍អានរឿងរ៉ាវបុគ្គលអស្ចារ្យឱ្យបានច្រើន៦. ធ្វើអ្វីមួយដែលខ្លួនចង់ធ្វើឱ្យក្លាយជាទម្លាប់ និងធ្វើឱ្យអស់ពីលទ្ធភាព ៧. រក្សាទម្លាប់សន្សំសំចៃ និងមានគោលដៅហិរញ្ញវត្ថុត្រឹមត្រូវ ៨. បង្កើតគោលដៅធំបំផុតសម្រាប់ជីវិតឱ្យបាន១ និងជាគោលដៅដែលខ្លួនស្រមៃចង់បាននៅអនាគត ។

អ្នកស្រី ទីវ ចាន់ដេត បានពន្យល់ថា ក្តីសុបិនពិតនឹងធ្វើឱ្យដំណើរជីវិតមានអត្ថន័យ ហើយជាគំរូភាពដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយ ។ ហេតុអ្វីមនុស្សត្រូវមានក្តីស្រមៃពិត ឬក្តីសុបិនពិត?វាពិតជាលំបាកណាស់នៅពេលដែលមនុស្សធ្វើដំណើរគ្មានគោលដៅពិតប្រាកដ ។ មនុស្សស្គាល់ខ្លួនឯងច្បាស់ និងមានគោលដៅជាក់លាក់តែងធ្វើសកម្មភាពជាច្រើនគាំទ្រដល់គោលដៅផ្ទាល់ខ្លួន ។ ទន្ទឹមគ្នានេះ មនុស្សដែលហ៊ាននិយាយពីគោលដៅផ្ទាល់ខ្លួនប្រាប់អ្នកដទៃ គឺជាមនុស្សក្លាហាន និងដឹងពីសកម្មភាពពិតដែលត្រូវបំពេញ ។ បេសកកម្មវែងឆ្ងាយសម្រាប់ជីវិត ចាប់ផ្តើមពីការសន្ទនាដ៏មានអត្ថន័យពីគោលដៅជីវិត ។ អ្នកស្រី ទីវ ចាន់ដេត បានបញ្ជាក់ថា

“កុំខ្លាចនិយាយពីគោលដៅផ្ទាល់ខ្លួនប្រាប់អ្នកដទៃ បើយើងនិយាយទៅ នោះនឹងមានអ្នកជួយយើងមិនខាន ! បុគ្គលខ្លះយល់ថានិយាយពីគោលដៅ ឬនិយាយពីក្តីសុបិនពិតរបស់ខ្លួនប្រាប់អ្នកដទៃ គឺបង្ហាញពីអំនួតលើសពីសមត្ថភាព ប៉ុន្តែផ្ទុយទៅវិញបើយើងមានគោលដៅ និងឆន្ទៈច្បាស់ សូមកុំខ្លាចនឹងនិយាយ ! និយាយទៅ មិនខុសទេ” ។ហេតុអ្វីមនុស្សត្រូវមានក្តីស្រមៃពិត ឬក្តីសុបិនពិត?ដើម្បីធ្វើឱ្យគោលដៅរបស់ខ្លួនកាន់តែជាក់លាក់ ចាំបាច់ត្រូវសរសេរគោលដៅនោះឱ្យចេញព្រមទាំងកំណត់សកម្មភាពគាំទ្របន្តបន្ទាប់ឱ្យស៊ីសង្វាក់នឹងគោលដៅធំរបស់ខ្លួន ។ នេះតាមអ្នកស្រី ទីវ ចាន់ដេត ។

និងតាមដំណាក់កាល ជួយឱ្យបុគ្គលឆាប់សម្រេចក្តីស្រមៃរបស់ខ្លួន ។ សម្រាប់អ្នកស្រី ទីវ ចាន់ដេត ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន បុគ្គលត្រូវចេះជួយខ្លួនឯងឱ្យរឹងមាំសិនទាំងសុខភាពផ្លូវចិត្ត សុខភាពរាងកាយ និងជីវភាពគ្រួសារឱ្យបានល្អប្រសើរ ។ ការអនុវត្តគោលដៅតូចៗតាមជំហាន ជីវិត - Life

១. ថែរក្សាសុខភាពផ្លូវចិត្តឱ្យល្អ២. ថែរក្សាសុខភាពរាងកាយត្រៀមខ្លួនសម្រេចគោលដៅជាក់លាក់ត្រូវបំពេញលក្ខខណ្ឌ ៥ចំណុច ៖ ៣. កសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ៤. បង្កើតទស្សនៈវិជ្ជមាន និងចែករំលែកក្តីស្រឡាញ់៥. ស្វែងរកជំនួយ និងសុំការប្រឹក្សាពីអ្នកជំនាញ ឬបុគ្គល
ដែលអាចជួយឱ្យជីវិតមានគុណភាព ។

៤. មុខតំណែងការងារ និងតួនាទីនៅក្នុងសង្គមមិនកំណត់ដាច់ខាតថា បុរស ឬស្ត្រី ពោលគឺគ្រប់គ្នាអាចធ្វើបានឱ្យតែមានសមត្ថភាព១. ធម្មជាតិជាស្ត្រីថ្វីត្បិតកម្លាំងកាយខ្សោយ តែកម្លាំងចិត្តក៏មាន ខ្លាំងដូចបុរសគន្លឹះកសាងខ្លួនឱ្យក្លាយជាមនុស្សរឹងមាំ និងជម្នះឃ្លា “ស្ត្រីវិលចង្ក្រាន្តមិនជុំ” មាន ៥ចំណុច ៖
សម្រាប់អ្នកស្រី ទីវ ចាន់ដេត ២. ការងារទាំងអស់មិនបានកំណត់ថា “ទាល់តែបុរសអាចធ្វើបានគឺស្ត្រីអាចធ្វើបានដូចគ្នា”៣. ក្មេងស្រី និងស្ត្រីមានលទ្ធភាពជម្នះឧបសគ្គតូច ឬធំ ឬជម្នះពាក្យសម្តីបង្អាប់បន្តុះ ឬការតិចទៀនពីអ្នកដទៃ៥. ក្មេងស្រី និងស្ត្រី ក្លាយជាមនុស្សរឹងមាំ គឺជាស្ត្រីដែលទទួលបានការអប់រំ ការបណ្តុះបណ្តាល និងទទួលបានការគាំទ្រ ។

“ខ្ញុំជាសហគ្រិនធ្វើការងារដើម្បីជីវភាពរឹងមាំ និងជាឈ្នាន់ឆ្ពោះទៅកាន់គោលដៅធ្វើជាអ្នកនយោបាយនៅថ្ងៃអនាគត ! យើងមិនត្រូវយកការងារនយោបាយមកជាឈ្នាន់ ដើម្បីឱ្យមានសេដ្ឋកិច្ចផ្ទាល់ខ្លួនរឹងមាំនោះទេ ហើយមនុស្សជួយសង្គមបានច្រើនជាងគេគឺជាអ្នកនយោបាយ”អ្នកស្រី ទីវ ចាន់ដេត នាយិកាក្រុមហ៊ុន IPML Service ។ អ្នកស្រី ទីវ ចាន់ដេតបានពន្យល់បន្តថា មនុស្សដែលអស្ចារ្យតែងមើលឃើញរឿងដែលខ្លួនចង់ធ្វើ មុននឹងរឿងទាំងនោះកើតឡើង ប៉ុន្តែមនុស្សយល់ធម្មតាៗ ឃើញរឿងកើតឡើងហើយ ទើបយល់ថាការពិត ។

ជីវិតមួយនេះត្រូវប្រើប្រាស់ដើម្បីសម្រេចគោលដៅធំរបស់ខ្លួន ។ មនុស្សមានគោលដៅច្បាស់នឹងយល់ថា នៅពេលមនុស្សបាក់ទឹកចិត្តច្រើន និងបរាជ័យច្រើនដង នោះវាគ្រាន់តែជារឿងតូចតាចតែប៉ុណ្ណោះសម្រាប់ជីវិត ។
បុគ្គលដែលមានក្តីសុបិនពិតត្រូវកំណត់ថា
អ្នកស្រី ទីវ ចាន់ដេត ភារកិច្ចចាំបាច់បំផុត
ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរមុននឹងក្លាយជាសហគ្រិនឆ្នើម ៖

• បន្តរៀងសូត្រជាប្រចាំ
• រៀបចំខ្លួនឱ្យបានរៀបរយ
• កសាងអត្តចរឹក និងឥរិយាបថវិជ្ជមានសម្រាប់មនុស្សជុំវិញខ្លួន
• បន្តកសាងទំនាក់ទំនងសង្គមឱ្យបានល្អ និងសេពគប់ឱ្យបានត្រឹមត្រូវ
• វិនិយោគពេលវេលាដើម្បីបង្កើនគុណភាពជីវិត
• កសាងគំរូភាពក្នុងវិជ្ជាជីវៈ និងជីវភាពរស់នៅ
• រៀនសម្រេចិត្តឱ្យបានត្រឹមត្រូវ (ជំនាញនៃការសម្រេចចិត្ត)និងមានទស្សនវែងឆ្ងាយ ។
អ្នកស្រី ទីវ ចាន់ដេត ភារកិច្ចចាំបាច់បំផុត
ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរមុននឹងក្លាយជាសហគ្រិនឆ្នើម ៖

សេចក្តីព្យាយាម និងការប្រឹងប្រែង តែងជួយឱ្យមនុស្សសម្រេចគោលដៅ ។ អ្វីដែលខ្លួនមានធ្វើសកម្មភាពម្តងបន្តិចៗ
ឆ្ពោះទៅកាន់គោលដៅពិត ប្រសើរជាងមិនធ្វើអ្វីទាល់តែសោះដោយរំពឹងទទួលផល ។ កុំព្យាយាមឱ្យតម្លៃពីការមើលឃើញរបស់អ្នកដទៃខ្លាំងពេក ផ្ទុយទៅវិញត្រូវឱ្យតម្លៃទៅលើអ្វីដែលខ្លួនមាន និងលទ្ធភាពដែលខ្លួនធ្វើបាន ។

សូមជម្រាបថា បច្ចុប្បន្នអ្នកស្រី ទីវ ចាន់ដេត ជានាយិកាក្រុមហ៊ុន IPML Service និងជាសហគ្រិនស្ត្រីកម្ពុជាឆ្នើមមួយរូប។អ្នកស្រីមានក្តីស្រមៃពិតផ្ទាល់ខ្លួនចង់បង្កើតរោងពុម្ពដ៏ធំនៅកម្ពុជា និងបានចាប់ផ្តើមការងារនេះតាំងពីឆ្នាំ២០១០ ។ ពីសម្រេចគោលដៅផ្ទាល់ខ្លួនទី១
អ្វីដែលពិសេសសហគ្រិនស្រ្តីរូបនេះ តែងប្រកាន់ខ្ជាប់វិន័យផ្ទាល់ខ្លួន និងទម្លាប់បំពេញការងារប្រកបដោយថាមពល ហើយតែងតែឆ្លៀតពេលចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍ជីវិតទៅកាន់យុវជនផងដែរ ។

អ្នកស្រី ទីវ ចាន់ដេតកំពុងធ្វើកិច្ចការសង្គមជាច្រើនដែលគាំទ្រ និងលើកទឹកចិត្តឱ្យក្មេងស្រី និងស្ត្រីហ៊ានបង្កើតក្តីសុបិនពិតនៅក្នុងដំណើរជីវិត
និងជម្នះរាល់ឧបសគ្គនានាដោយការគិតវិជ្ជមាន ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ឈិន ជិង គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ឈិន ជិងArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ឈិន ជិង គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ឈិន ជិងទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ឈិន ជិង គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ឈិន ជិងក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ឈិន ជិង គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ឈិន ជិងលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។