ភ្នំពេញ – ការសង្រោះផ្លូវចិត្តបឋមជាការឆ្លើយតបដោយត្រឹមត្រូវនឹងគាំទ្រដល់អ្នកដែលកំពុងរងទុក្ខ និងត្រូវការជំនួយ ។ ទន្ទឹមនឹងនេះការសង្រោះផ្លូវចិត្តបឋម ជាការផ្ដល់អន្តរាគមន៍តាមបែបចិត្តសង្គមក្នុងអំឡុង ឬក្រោយពេលជួបព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តដែលបណ្ដាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់បុគ្គល និងសង្គម ។ ខាងក្រោមនេះ ជាគោលការណ៍សំខាន់មួយចំនួនជួយសង្រ្គោះផ្លូវចិត្តបឋម យោងតាមឯកសារគោលការណ៍ប្រតិបត្តិស្ដីអំពី ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ។
១. ការពិនិត្យមើល ៖ លោកគ្រូ អ្នកគ្រូ ត្រូវចំណាយពេលនៅក្នុងការស្វែងយល់ពីស្ថានភាពវិបត្តិផ្លូវចិត្តជាមុនសិនមុនផ្ដល់ការសង្គ្រោះផ្លូវចិត្តបឋម ។ ទន្ទឹមនឹងនេះ ការពិនិត្យមើលសុវត្ថិភាព តម្រូវការមូលដ្ឋានបន្ទាន់ និងពិនិត្យមើលបុគ្គលិកអប់រំនិងអ្នកសិក្សាដែលមានទុក្ខសោកធ្ងន់ធ្ងរ ។ លើសពីនេះ ត្រូវប្រាកដថា តើមានគ្រោះថ្នាក់អ្វីខ្លះកើតឡើង? ដូចជា ការដួលសន្លប់ អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យជាដើម ។

លោកគ្រូអ្នកគ្រូ ត្រូវប្រាកដថា ការជួយធ្វើអន្តរាគមន៍មិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងត្រូវដឹងពីតួនាទីរបស់ខ្លួន ។ ម៉្យាងវិញទៀត ក្នុងករណីឃើញមានរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត និងអ្នកភ័យតស្លុតត្រូវផ្ដល់ការសង្គ្រោះផ្លូវចិត្តបឋម និងបញ្ជូនអ្នកទាំងនោះទៅរកសេវាគាំទ្រផ្លូវចិត្តពីអ្នកជំនាញ ។
២. ស្ដាប់ ៖ ស្ដាប់មានសារៈសំខាន់ដើម្បីយល់ពីស្ថានភាព និងតម្រូវការរបស់បុគ្គលិកអប់រំ និងអ្នកសិក្សាដែលកំពុងត្រូវការជំនួយ ព្រោះការស្ដាប់អាចជួយឱ្យអារម្មណ៍ពួកគាត់ស្ងប់ និងមានសុវត្ថិភាព ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យការស្ដាប់ល្អ ត្រូវទៅជួបអ្នកដែលត្រូវការជំនួយ ផ្ដល់ការគោរព ណែនាំខ្លួន និងតួនាទី រួចសុំការអនុញ្ញាពីពួកគាត់មុនផ្ដល់ជំនួយដោយរកកន្លែងស្ងប់ស្ងាត់ និងជាកន្លែងដែលមានសុវត្ថិភាព ។ ម៉្យាងវិញទៀត សួរអំពីតម្រូវការ និងកង្វល់ បន្ទាប់មកស្ដាប់ និងជួយពួកគាត់ឱ្យមានអារម្មណ៍ប្រសើរឡើង ។
៣. ការតភ្ជាប់សេវានិងទំនាក់ទំនង ៖ ជួយបុគ្គលិកអប់រំនិងអ្នកសិក្សាកំណត់តម្រូវការជាមូលដ្ឋាននិងស្វែងរកសេវាគាំទ្រ ការដោះស្រាយបញ្ហា ផ្ដល់ព័ត៌មាន និងភ្ជាប់បុគ្គលិកអប់រំនិងអ្នកសិក្សាជាមួយក្រុមគ្រួសារនិងការគាំទ្រផ្នែកសង្គម ។ ទន្ទឹមនឹងនេះ សិក្សាពីតម្រូវការមូលដ្ឋាន និងជួយពួកគាត់ឱ្យទទួលបានសេវាគាំទ្រដូចជា អាហារ ទឹក ជម្រក សម្លៀកបំពាក់ សម្ភារៈចាំបាច់ និងការថែទាំសុខភាពបឋម ហើយត្រូវប្រាកដថាអ្នកដែលងាយរងគ្រោះនឹងមិនត្រូវបានមើលរំលង ។ លើសពីនេះ ណែនាំជនងាយរងគ្រោះស្វែងរកសេវាគាំទ្រ ដឹងពីវិធីសាស្រ្តជួយខ្លួនឯងឱ្យមានអារម្មណ៍ប្រសើរ និងលើកទឹកចិត្តដោះស្រាយបញ្ហាបែបវិជ្ជមាន ។
គួរបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកជំនាញបង្ហាញថា បុគ្គលដែលទទួលបានការគាំទ្រពីគ្រួសារ និងគាំទ្រផ្នែកសង្គមមានភាពប្រសើរឡើងពីបញ្ហារបស់ពួកគាត់ជាងបុគ្គលដែលមិនទទួលបានការគាំទ្រគ្រប់គ្រាន់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ក្រសួងការងារ ផ្ដល់អាហារូបករណ៍កម្រិតជាន់ខ្ពស់បច្ចេកទេសចំនួន ៦០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2026
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ទៅសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល ៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅ Thai Nguyen College

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































