ភាពឆ្លាតវៃរបស់កុមារធ្លាក់ចុះ ២,៦ពិន្ទុ ប្រសិនបើកុមារមិនបានបៅទឹកដោះម្តាយ

កុមារតូចម្តាយឪពុក ដែលត្រូវថែរក្សាថ្នាក់ថ្នម
ផ្តល់អាហារ និងការពារពួកគេគ្រប់ពេលវេលា។
កុមារតូចប្រៀបដូចជាកែវភ្នែករបស់ម្តាយឪពុក ដែលត្រូវថែរក្សាថ្នាក់ថ្នម ផ្តល់អាហារ និងការពារពួកគេគ្រប់ពេលវេលា។ ទារកអាយុប្រាំមួយខែ ចាប់ផ្ដើមបៅច្រើនជាងមុន ហើយការបំបៅកូនដោយទឹកដោះម្តាយសំខាន់បំផុតក្នុងដំណាក់កាលនេះ។ ប្រៀបដូចជាកែវភ្នែកទារកអាយុប្រាំមួយខែ ចាប់ផ្ដើមបៅច្រើនជាងមុន ហើយការបំបៅកូនដោយទឹកដោះម្តាយសំខាន់បំផុតក្នុងដំណាក់កាលនេះ។ (ភ្នំពេញ)៖

ទន្ទឹមគ្នានេះ ភាពឆ្លាតវៃរបស់កុមារឬ IQ (intelligence quotient) នឹងធ្លាក់ចុះ ២,៦ពិន្ទុ ប្រសិនបើកុមារមិនបានការបំបៅទឹកដោះម្តាយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល កាលពីកញ្ញា ឆ្នាំ២០២០ កន្លងទៅ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថាកុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយពេញលេញ។ លើសពីនេះ កុមារបាត់បង់ភាពឆ្លាតវៃចំនួន ២,៦ ពិន្ទុ ប្រៀបធៀបនឹងកុមារទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ។ បាត់បង់ភាពឆ្លាតវៃ
ទំហំខួរក្បាលតូច

ជាកម្រិតភាពឆ្លាតវៃ ឬរង្វាស់បញ្ញាបែងចែកពិន្ទុទទួលតាមរយៈការធ្វើតេស្តសមត្ថភាពនៃការចងចាំ។ តេស្ត IQ ស្តង់ដារមានពិន្ទុចន្លោះពី ៨០-១២៩ ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញារបស់មនុស្ស។ មនុស្សដែលមានពិន្ទុ IQ ខ្ពស់ភាគច្រើនពូកែផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។IQ វាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយ
IQ

ទន្ទឹមគ្នានេះក្រសួងសុខាភិបាល ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង បណ្តាលឱ្យកុមារមានបញ្ហាលើសទម្ងន់និងធាត់ជ្រុលជាដើម។បានរកឃើញថា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្ដាយ រួមទាំងទឹកដោះគោផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាគ ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវ័យចុះខ្សោយ

ស្របនឹងការបង្ហាញរបស់សុខាភិបាលខាងលើនេះទឹកដោះម្តាយសំខាន់បំផុតសម្រាប់ទារក ដែលម្តាយគ្រប់រូបគួរជ្រើសរើសការបំបៅកូនដោយទឹកដោះតែមួយគត់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក។អ្នកស្រី ស្វាយ សារី អ្នកសម្របសម្រួលកម្មវិធីជាតិស្ដីពីការអនុវត្តមន្ទីរពេទ្យស្រឡាញ់ទារក នៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍បញ្ជាក់ប្រាប់ AMS ថា

អ្នកស្រី ស្វាយ សារី ៖“ការបំបៅកូនដោយទឹកដោះតែមួយគត់ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក មានសារៈសំខាន់ក្នុងការធានាឱ្យទារកទើបកើត និងកុមារតូចមានសុខភាព។ ទារកបៅទឹកដោះម្តាយតែមួយគត់ក្នុងរយៈពេល ៦ខែដំបូង ប្រឈមមុខនឹងការស្លាប់តិចជាង ១៤ ដង បើធៀបទៅនឹងទារកដែលមិនបានបៅទឹកដោះម្តាយ”។ បំបៅទឹកដោះម្ដាយតែមួយគត់

"ទឹកដោះម្តាយជួយដល់ប្រព័ន្ធការពាររាង្គកាយទារក អភិវឌ្ឍផ្នែកចលនា និងសតិបញ្ញា កាត់បន្ថយជំងឺឆ្លង បង្កើនចំណងចិត្តជាមួយម្តាយ ឬភាពលើសទម្ងន់ជាដើម" អ្នកស្រី ស្វាយ សារី បញ្ជាក់បន្ថែម។អ្នកជំនាញអាហារូបត្ថម្ភរូបនេះ បានបន្ថែមទៀតថា ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្រ្តដ៏ល្អបំផុតនៃការចាប់ផ្តើមអាហារូបត្ថម្ភល្អសម្រាប់ទារក ដែលទឹកដោះគោម្សៅមិនអាចជំនួសគុណប្រយោជន៍របស់ទឹកដោះម្តាយបានឡើយ។

កុមារដែលទទួលបានការបំបៅទឹកដោះម្តាយតែមួយមុខគត់អំឡុងពេល ៦ ខែ អាចកាត់បន្ថយជំងឺរាគរួសបាន ១១ ដងនិងជំងឺរលាកសួតបាន ១៥ ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្ដាយ។ភស្តុតាងវិទ្យាសាស្ត្របានបញ្ជាក់ថា បំបៅកូនដោយទឹកដោះម្ដាយភ្លាមៗ បន្ទាប់ពីទារកសម្រាលរួច អាចទប់ស្កាត់មរណភាពទារកបាន ២០ ភាគរយ។

ក្រសួងសុខាភិបាលបានលើកឡើងថា សារជាតិចិញ្ចឹមសំខាន់ៗមាននៅក្នុងទឹកដោះម្តាយ រួមមានប្រូតេអីុនដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍការលូតលាស់រាងកាយរបស់កុមារ។ ទន្ទឹមគ្នានេះ ទឹកដោះម្តាយ មានជាតិស្ករឡាក់តូស ជួយផ្ដល់កម្លាំងថាមពលដល់កុមារ។

ទឹកដោះម្តាយមានជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ និងថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ជួយរាងកាយកុមារដើម្បីស្តុកថាមពលនិងជាតិទឹក ដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ។

ខណៈការបំបៅទឹកដោះម្តាយសំខាន់សម្រាប់ជីវិត រាងកាយ ព្រមទាំងប្រាជ្ញានិងស្មារតីរបស់កុមារ ការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារ ក៏ម្តាយឪពុកបច្ចុប្បន្នមិនគួរមើលរំលងដែរ។

បន្តការបំបៅដោះដោយទឹកដោះម្តាយ រហូតដល់ ៦ខែ ម្តាយឪពុក ឬអាណាព្យាបាល គប្បីបំបៅកូនដោយដោះម្តាយតែមួយមុខសុទ្ធ មិនត្រូវផ្តល់សារធាតុរាវផ្សេងៗឬអាហារឡើយ។ ដោយឡែកទារកមានអាយុពី ៦ខែទៅ ១២ខែ ត្រូវចាប់តាំងពីទារកកើតចេញពីផ្ទៃម្តាយនិងត្រូវផ្តល់អាហារបន្ថែមមានលក្ខណៈម៉ត់ ដើម្បីឲ្យរាងកាយកុមារងាយបឺតស្រូប ហើយជាអាហារចម្រុះ (បបរខាប់គ្រប់គ្រឿង) ឱ្យបានមួយថ្ងៃបីដង។

ក្នុងវ័យនេះ ដោយសារវាជាជំហានដំបូងដែលកុមាររៀនស្គាល់រសជាតិអាហារប្រភេទរឹង និងរៀនទំពារ ដែលមានឥទ្ធិពលខ្លាំងលើការលូតលាស់ទាំងបញ្ញាស្មារតី និងរាងកាយរបស់គេ។អាហារបន្ថែមសំខាន់សម្រាប់កុមារ

តាមការណែនាំបានឱ្យដឹងថា កុមារអាយុពី ១២ ខែដល់ ២០ ខែ ត្រូវផ្តល់របបអាហារឱ្យបានគ្រប់គ្រាន់ បន្តបន្ថែមបំបៅទឹកដោះម្តាយ។ ការផ្តល់អាហារក្នុងដំណាក់កាលនេះ ជាអាហារទន់ងាយសម្រាប់កុមារទទួលទាន។ អាហារសំខាន់ៗសម្រាប់កុមារអាយុចាប់ពី ២៤ ខែឡើងទៅ មានដូចជា ប្រភេទក្រុមអាហារថាមពល ក្រុមអាហារស្ថាបនា និងក្រុមអាហារការពារ។ជាអាហារដែលផ្តល់នូវកម្លាំងមានដូចជា៖ បាយ ពោត ដំឡូង ត្រាវ ចេកទុំ គ្រាប់ធញ្ញជាតិ ស្ករ ផ្លែឈើទុំ ទឹកឃ្មុំ ទឹកដោះម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេងធញ្ញជាតិ ជាតិម្សៅ និងជាតិស្ករ។របស់ក្រសួងសុខាភិបាល

ជាប្រភេទអាហារទ្រទ្រង់ឬអភិវឌ្ឍរាងកាយ និងការលូតលាស់នៃសាច់ដុំ ខួរក្បាល និងផ្នែកជាច្រើនទៀតនៃរាងកាយ។ អាហារទាំងនោះរួមមាន៖ សាច់ ទឹកដោះ ស៊ុត សណ្តែកសៀង តៅហ៊ូ និងគ្រឿងសមុទ្រ...។ជាប្រភេទអាហារសម្បូរដោយជីវជាតិជាតិដែក និងជាតិអ៊ីយ៉ូដ មានដូចជា បន្លែដែលមានស្លឹកពណ៌បៃតង ផ្លែឈើស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើមត្រី គ្រាប់ធញ្ញជាតិ អាហារសមុទ្រ អំបិលអ៊ីយ៉ូដ និងប្រភេទអាហារកែច្នៃផ្សេងៗទៀត។

យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ ២០១៤ អត្រាស្លាប់របស់ទារកនិងកុមារបានធ្លាក់ចុះជាលំដាប់នៅកម្ពុជា។ អត្រាមរណភាពរបស់កុមារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកង្វះអាហារូបត្ថម្ភ ជាពិសេសនៅក្នុងរយៈពេល ១ពាន់ថ្ងៃដំបូងនៃជីវិតកុមារ។

សូមបញ្ជាក់ថា កង្វះអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងគ្រួសារ កង្វះចំណេះដឹងពីរបបអាហារសមស្របសម្រាប់ទារក និងកុមារ កង្វះអនាម័យនិងការទទួលសេវាសុខាភិបាលមិនគ្រប់គ្រាន់ សុទ្ធតែបង្កជាបញ្ហាកង្វះអាហារូបត្ថម្ភកម្រិតខ្ពស់។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា(CDHS)។

កាលពីឆ្នាំ ២០១៤ នេះ ឱ្យដឹងថា បញ្ហាកុមារខ្វះអាហារូបត្ថម្ភនៅតែជាបញ្ហាគួរឱ្យបារម្ភនៅក្នុងប្រទេសកម្ពុជា។ កង្វះអាហារូបត្ថម្ភបណ្តាលឱ្យកុមារប្រមាណ ៤៥០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែលតួលេខនេះស្មើនឹងមួយភាគបីនៃចំនួនកុមារស្លាប់ទាំងអស់ក្នុងប្រទេសកម្ពុជា។របាយការណ៍ដែលចេញផ្សាយ

ក្រៅពីសម្លាប់កុមារកម្ពុជាជាច្រើននាក់ កង្វះអាហារូបត្ថម្ភនេះក៏បានបង្កជាបញ្ហាសុខភាពដល់កុមារកម្ពុជាផងដែរ។ របាយការណ៍ដដែលឱ្យដឹងថា កុមារអាយុក្រោមប្រាំឆ្នាំចំនួន ៣២ ភាគរយមានបញ្ហាក្រិសក្រិន (កុមារមានកម្ពស់ទាបពេកធៀបនឹងអាយុ) ១០ ភាគរយមានបញ្ហាស្គមស្គាំង និងចំនួន ២៤ ភាគរយមានបញ្ហាខ្វះទម្ងន់។

សំណួរចោទសម្រាប់ម្ដាយឪពុកនិងអាណាព្យាបាលនៅពេលនេះ តើគួរបំបៅកូនដោយទឹកដោះគោម្សៅតាមរូបមន្តផ្សំ ឬបំបៅដោយទឹកដោះម្តាយ?រចនាដោយ សំណួរចោទសម្រាប់ម្ដាយឪពុកនិងអាណាព្យាបាលនៅពេលនេះ តើគួរបំបៅកូនដោយទឹកដោះគោម្សៅតាមរូបមន្តផ្សំ ឬបំបៅដោយទឹកដោះម្តាយ?Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៤ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៤ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៤ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៤ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។