និស្សិតរូបវិទ្យា៖ មើលរំលងមុខវិជ្ជារូបវិទ្យា ដូចមើលរំលងអ្វីៗដែលមាននៅជុំវិញខ្លួន

ភ្នំពេញ៖ រូបវិទ្យា​ជា​មុខវិជ្ជា​សំខាន់មួយមានទិសដៅឈ្វេងយល់ដឹង​ពី​ធម្មជាតិនៅក្នុងន័យទូលំទូលាយ និងឱ្យកាន់​តែច្បាស់ពីអ្វីៗ​ដែលនៅជុំវិញខ្លួនមនុស្ស។ គេអាចនិយាយម្យ៉ាងទៀតថា រូបវិទ្យា ជាវិទ្យាសាស្ត្រសិក្សាអំពីរូបធាតុនិងចលនា ទាក់ទងនឹងកំលាំង ថាមពល ម៉ាស់ និងបន្ទុកអគ្គិសនីជាដើម។ ពោលគឺរូបវិទ្យា​​​​ជាការវិភាគវែកញែកពី​ធម្មជាតិ​ ដើម្បីបកស្រាយពន្យល់ពី​បាតុភូត​ជុំវិញខ្លួនមនុស្ស​និង​កត្តាដែលបង្កឡើងផ្សេងៗ។ យុវជនកំពុងសិក្សាមុខវិជ្ជារូបវិទ្យានៅ​កម្រិតសាកលវិទ្យា​ល័យ​បានបង្ហាញពីសារៈសំខាន់នៃមុខវិជ្ជាមួយនេះ និងយល់ឃើញថា បើសិស្សមើលរំលងមុខវិជ្ជារូបវិទ្យា ដូចមើលរំលងអ្វីៗដែលមាននៅជុំវិញខ្លួន។

កញ្ញា ស៊ន ពុទ្ធា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រមុខវិជ្ជារូបវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា មេរៀនទាំងឡាយនៃមុខវិជ្ជារូបវិទ្យាបានពន្យល់ពីទ្រឹស្ដី និងបកស្រាយពីបាតុភូតធម្មជាតិជាច្រើន ព្រមទាំងអនុវត្តជាក់ស្តែងទៅលើដំណើរសិក្សាមួយចំនួន។ ដោយយល់ថាមុខវិជ្ជារូបវិទ្យាងាយស្រួលសិក្សា និងធ្វើលំហាត់បានពិន្ទុល្អខ្ពស់តាំងពីរៀននៅថ្នាក់វិទ្យាល័យ ទើបជំរុញចិត្តកញ្ញាឱ្យចាប់យកមុខវិជ្ជារូបវិទ្យាសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ។

“កាលវិទ្យាល័យខ្ញុំចូលចិត្តរៀនរូបវិទ្យាហ្នឹង ឧស្សាហ៍ធ្វើលំហាត់និងចាំរូបមន្តបានច្រើន ជាពិសេសមានមូលដ្ឋានគ្រឹះគណិតវិទ្យាស្រាប់ ទើបខ្ញុំងាយស្រួលបន្តការសិក្សាមុខវិជ្ជារូបវិទ្យានៅថ្នាក់បរិញ្ញាបត្រ។ ខ្ញុំមើលឃើញឱកាសការងារទូលាយ ហើយអាចប្រើប្រាស់ច្រើនផ្នែកនៅក្នុងសង្គម”

កញ្ញា ស៊ន ពុទ្ធា​

ចំណែក លោក ភី ផា កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យាឆ្នាំទី៣ ក៏បាននិយាយថា រូបវិទ្យាជាមុខវិជ្ជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតនានា និងបកស្រា​យ​ធម្មជាតិទាំងនោះឱ្យចេញជាប្រយោជន៍បម្រើដល់ការរស់នៅរបស់មនុស្ស។ មូលដ្ឋាននៃរូបវិទ្យាត្រូវបានយកទៅប្រើប្រាស់ស្ទើរគ្រប់វិស័យ រាប់ទាំងផ្នែកសំណង់ ផ្នែកអគ្គិសនី ផ្នែកមេកានិច រួមទាំងផ្នែកវេជ្ជសាស្រ្ដជាដើម។ ការសិក្សាមុខវិជ្ជារូបវិទ្យា ទាមទារសិស្សមានមូលដ្ឋានគ្រឹះគណិតវិទ្យាសមស្របក្នុងគណនា។

“ខ្ញុំស្រឡាញ់មុខវិជ្ជារូបវិទ្យា ហើយចង់ធ្វើជាគ្រូបង្រៀនពេលរៀនចប់ ព្រោះខ្ញុំស្រឡាញ់ការបណ្ដុះបណ្ដាលដើម្បីជួយយុវជនកម្ពុជា ក្មេងជំនាន់ក្រោយមានចំណេះដឹងទូលាយផ្នែកវិទ្យាសាស្រ្ដ ហើយខ្ញុំជឿថាការអប់រំនេះហើយអាចរួមចំណែកជួយសង្គមជាតិឱ្យមានការរីកចម្រើន”

លោក ភី ផា

ការសិក្សាបង្ហាញថា រូបវិទ្យា​ជា​មុខវិជ្ជាសិក្សា​មានអាយុចំណាស់ជាងគេ សូម្បីតែទស្សនវិជ្ជា និងតារាវិទ្យាក៏ចាត់ជាផ្នែកមួយរបស់រូបវិទ្យាដែរ។ រូបវិទ្យា​មិនអាចចែក​និយមន័យ​ផ្តាច់ចេញពី​មុខវិទ្យាវិទ្យាសាស្ត្រ​ផ្សេងទៀត​ដូចជា ទស្សនវិជ្ជា គីមីវិទ្យា គណិតវិទ្យា និងជីវវិទ្យាបាននោះទេ។ រូបវិទ្យាបានក្លាយជា​វិទ្យាសាស្ត្រទំនើប និងព្យាយាមផ្ដាច់ពី​មុខវិជ្ជាខាងលើនៅរវាងស.វទី១៦ ក៏ប៉ុន្តែការផ្តាច់ខ្លួនចេញនេះ អ្នកសិក្សានៅតែពិបាក​កំណត់​ព្រំដែន​រវាង​មុខវិជ្ជា​ទាំងនោះ ឱ្យ​បាន​​ច្បាស់លាស់ដា​ច់​​​ខាត​។ រូបវិទ្យា​មានមុខវិជ្ជាតូចៗជាច្រើន ប៉ុន្តែវាស្ថិតក្នុងចង្កោមនៃមែកធាងពីរគឺរូបវិទ្យាទ្រឹស្ដី និងរូបវិទ្យាពិសោធ។

ជាក់ស្តែងនៅឆ្នាំ១៩១១ លោក Ernest Rutherford បានរកឃើញថា ​ស្នូលរបស់អាតូមគឺនុយក្លេអុងដែលមានធាតុផ្សំមានបន្ទុកវិជ្ជមាន ដែលគេឱ្យ​ឈ្មោះ​​ថា​ប្រូតុង។ ធាតុផ្សំដែលគ្មានបន្ទុកឈ្មោះណឺត្រុង ត្រូវបានរកឃើញនៅឆ្នាំ១៩៣២ ដោយលោក James Chadwick ។ ចំណែកទ្រឹស្ដីសមមូលម៉ាស់​និងថា​ម​ព​ល រកឃើញដោយលោក Albert Einstein ក្នុងឆ្នាំ១៩០៥ ហើយត្រូវបានស្រាយបញ្ជាក់តាមរយៈការសិក្សាម៉ត់ចត់ពីរូបវិទ្យានុយក្លេអ៊ែរនៅកំឡុងសង្គ្រាមលោកលើកទី២ ហើយវត្តមានគ្រាប់នុយក្លេអ៊ែរដំបូងបានបង្កើតឡើងនៅឆ្នាំ១៩៤៥​។

ខាងលើនេះគ្រាន់តែទិដ្ឋភាពដែលរូបវិទ្យាបានចូលរួមក្នុងដំណើរសិក្សាធំៗតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃរូបរិទ្យាបានចូលរួមរាប់មិនអស់។ និយាយពីការសិក្សាជាក់ស្តែងវិញ កញ្ញា អឿន យ៉ាវីន និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា រៀនមុខវិជ្ជារូបវិ​ទ្យា​​ជួបការលំបាកច្រើន ទាមទារឱ្យសិស្សការព្យាយាមអនុវត្តលំហាត់ជាប្រចាំ សិស្សត្រូវចេះពិសោធ ត្រូវយល់ភាសាបច្ចេកទេស និងមានពេលវេលាស្រាវ​ជ្រា​វ​ឯកសារឱ្យបានច្រើន។

លោក គង់ តុលា គ្រូបង្រៀនរូបវិទ្យានៃវិទ្យាល័យព្រៃទប់ ខេត្តតាកែវ មានប្រសាសន៍ថា គន្លឹះសិក្សារូបវិទ្យាឱ្យបានពូកែ សិស្សត្រូវរៀនស្វែងយល់ពីបាតុភូតរូបវិទ្យា រៀនអំពីមូលដ្ឋានគ្រឹះគណិតវិទ្យាឱ្យបានរឹងមាំដើម្បីអនុវត្តក្នុងលំហាត់រូបវិទ្យា។ ទន្ទឹមគ្នានេះ សិស្សត្រូវចងចាំរូបមន្តនីមួយៗឱ្យបានស្ទាត់ ឧស្សាហ៍ធ្វើលំហាត់ឱ្យបានច្រើន ព្រមទាំងស្វ័យសិក្សាដោយខ្លួនឯងបន្ថែមតាមអ៊ីនធឺណិតក្នុងន័យពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលាយ។ 

“សិស្សភាគច្រើនគិតថាមុខវិជ្ជារូបវិទ្យាពិបាករៀន តែមិនដូច្នេះនោះទេ បើសិស្សយល់ច្បាស់ពីសំណួរ សិស្សច្បាស់ពីរូបមន្ត យល់ពីក្បួនខ្នាតក្នុងការវិភាគនិងគណនាលេខ វាមិនលំបាកទេ ! ខ្ញុំជឿថាឱ្យតែស្រឡាញ់ ឱ្យតែចង់ចេះចង់ដឹង​ យើងធ្វើ​បានហើយ”

លោក គង់ តុលា គ្រូបង្រៀនរូបវិទ្យានៃវិទ្យាល័យព្រៃទប់ ខេត្តតាកែវ

គួរបញ្ជាក់ថា បច្ចុប្បន្នទិដ្ឋភាពសិក្សាជាសកល រូបវិទ្យាបានផ្ដល់កំណើតដល់វិទ្យសាស្ត្រថ្មីៗដូចជា ការសិក្សាពីរលកសំឡេង, ការសិក្សារូបវិទ្យាក្នុងក្សេត្រសាស្ត្រ, ព្រំដែនរវាងរូបវិទ្យានិងជីវវិទ្យា, គីមីរូបវិទ្យា, សេដ្ឋកិច្ចរូបវិទ្យា, រូបវិទ្យាវិស្វកម្ម ផ្តោយលើការសិក្សាពីអុបទិច ណាណូបច្ចេកវិទ្យា អ៊ែររ៉ូឌីណាមិច និងរូបវិទ្យានៃអង្គធាតុរឹង, មេកានិចនៃសន្ទនីយ៍, ភូមិរូបវិទ្យា, និងផ្លាស់ស្មារូបវិទ្យាជាដើម។ មុខវិជ្ជាទាំងនេះទាមទារយុវជនដែលស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រ STEAM សម្រាប់ទីផ្សារការងារ និងការរីកចម្រើនសេដ្ឋកិច្ច៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...