ក្រសួងអប់រំអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញ លុះត្រាព្រឹត្តិការណ៍២០កុម្ភៈត្រូវបិទបញ្ចប់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញដើម្បីលើកទឹកចិត្តសិក្សានុសិស្សអាចស្វ័យសិក្សាបានដោយខ្លួនឯងនៅផ្ទះ ចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ទន្ទឹមនឹងនេះ ក្រសួងអប់រំបាននឹងជំរុញបន្តលើកទឹកចិត្តដល់មាតាបិតាសិស្សចូលរួមជំរុញការសិក្សាជាមួយកូនៗដោយអត់ធ្មត់ក្នុងស្ថានភាពដ៏លំបាកនេះ ព្រមទាំងអនុវត្តវិធានការបីកុំបីការពារ។ ក្រសួងអប់រំបានបញ្ជាក់ថា ការបើកដំណើរការសាលារៀនឡើងវិញបាន លុះត្រាបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈទាំងស្រុង។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានមានប្រសាសន៍ថា ក្រសួងអប់រំអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញបានទាល់តែបិទព្រឹត្តិការណ៍២០ កុម្ភៈជាមុនសិន។​ក្រសួងអប់រំ យុវជន និងកីឡា នឹងកំណត់កាលបរិច្ឆេទជាក់លាក់នៅក្នុងការបើកដំណើរការសាលារៀនឡើងវិញ។

“ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តផ្ដល់អាទិភាពធំទៅលើសុវត្ថិភាពសុខភាពរបស់បុគ្គលិកអប់រំ និងអ្នកសិក្សាទាំងអស់ នៅពេលខាងមុខណាមួយដែលមានការស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលនៅក្នុងការបើកដំណើរការសាលារៀនឡើងវិញ”

ឯកឧត្តម រស់ សុវាចា

ឯកឧត្តម រស់ សុវាចា បានបន្តទៀតថា សិស្សានុសិស្សទាំងអស់ត្រូវបន្តអនុវត្តវិធានការបីការកុំ បីការពារ ហើយអាចទាញយកកម្មវិធីស្វ័យសិក្សា MoEYS E-Learning របស់ក្រសួងអប់រំសិក្សានៅផ្ទះដោយខ្លួនឯង។ ក្រសួងអប់រំសូមគោរពថ្លែងអំណរគុណចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាដែលបានចូលរួមលើកកម្ពស់ការសិក្សាតាមអនឡាញ និង​អំពាវនាវដល់មាតាបិតា សូមមេត្តាជួយគាំទ្រការសិក្សារបស់កូនដោយចំណាយពេលនៅផ្ទះ ដើម្បីអានសៀវភៅឱ្យកូនស្ដាប់ និងឱ្យកូនអានឱ្យស្ដាប់វិញតាមដែលអាចធ្វើទៅបាន។

សូមជម្រាបជូនថា កម្មវិធីសិក្សា MoEYS E-Learning ដែលជាកិច្ចសហការរបស់ក្រសួងអប់រំជាមួយសសយក និងក្រុមហ៊ុន E-School Learning Cambodia  អនុញ្ញាតឱ្យសិស្សអាចទាញយកកម្មវិធីសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដាក់ក្នុងទូរស័ព្ទដៃជាការស្រេច ហើយអាចរៀនបាននៅពេលក្រោយដោយមិនចាំបាច់ប្រើអ៊ីនធឺណេត។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...