អ្នកនាំពាក្យ ៖ លទ្ធផលនៃការប្រឡង​បាក់ឌុបឆ្នាំនេះ បង្ហាញពីលទ្ធផលកំណែទម្រង់​រយៈ​ពេល១០ឆ្នាំរបស់ក្រសួងអប់រំ

ឆ្នាំ២០២៤នេះ ជាឆ្នាំដែលលទ្ធផល នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប មានកំណើនខ្ពស់ជាងគេបង្អស់ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ ពោលគឺមានអ្នកជាប់រហូត​ដល់ទៅដល់ ១០៦ ៣៥១នាក់ ខណៈសិស្សជាប់និទ្ទេស A មានរហូត​ដល់ ២ ២១៦នាក់។ អ្នកនាំពាក្យ​ក្រសួងអប់រំ លើកឡើងថា នេះបង្ហាញពី​លទ្ធផល​ដែលទទួលបាន​ពីកំណែទម្រង់ ដែលក្រសួងបានប្រឹងប្រែង​អស់រយៈពេលជាង១០ឆ្នាំ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅដំណាក់កាលទី១ នៃកំណែទម្រង់ ក្រសួងបានផ្តោត​សំខាន់ទៅលើការកែលម្អគោលនយោបាយ ក៏​ដូចជា​សមត្ថភាព​របស់បុគ្គលិក ក៏​ដូចជា​ការ​គ្រប់គ្រងហិរញ្ញវត្ថុ និង​ការគ្រប់គ្រងសាលារៀន ​កំណែទម្រង់រង្វាយតម្លៃ និង​កំណែទម្រង់កម្មវិធីសិក្សា ​គុណវុឌ្ឍ​របស់គ្រូជាដើម។ លោកជំទាវបន្តថា បន្ទាប់ពីជោគជ័យ​នៅក្នុងដំណាក់កាលកំណែទម្រង់ដំណាក់កាលទី១ ក្រសួងបានដាក់ចេញនូវយន្តការ និង​កំណែទម្រង់បន្ទាប់ គឺការធ្វើកំណែទម្រង់តាមសាលារៀន ហើយ​កំណែទម្រង់តាមសាលារៀននេះ ក្រសួងបានដាក់ចេញដំណើរការសាកល្បងនៅសាលារៀនជំនាន់ថ្មី ដើម្បីស្វែង​យល់ពីរបៀបនៃការគ្រប់គ្រង ក៏ដូចជាការដាក់ចេញ​នូវយន្តការ នៃការបង្រៀន ដោយមានដាក់បញ្ចូលនូវគុណសម្បទាសតវត្សរ៍ទី២១ ដើម្បីជំរុញ​ឱ្យ​លោកគ្រូអ្នកគ្រូ​បណ្តុះបណ្តាលប្អូនៗ​ឱ្យ​ចេះប្រើប្រាស់ភាសាអង់គ្លេស ICT និងវិធីសាស្រ្តបង្រៀនថ្មីៗ, និយាយរួមបង្រៀន​យ៉ាង​ណា​ឱ្យ​ប្អូនៗមានចំណេះដឹងជាមូលដ្ឋានផង និងចេះសិក្សា​រៀន​ដោយ​ខ្លួនឯង ចេះស្រាវជ្រាវ ធ្វើការងារជាក្រុម និង​ការ​ធ្វើការងារ​តាមគម្រោងជាដើម។

បើតាមលទ្ធផល នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែលត្រូវ​បានកត់ត្រាទុក កាលពីឆ្នាំ​២០១៤ មានសិស្ស​ដែលប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តែត្រឹមជាង៣ម៉ឺននាក់ប៉ុណ្ណោះ ហើយ​ជាបន្ត​បន្ទាប់ ចំនួនសិស្ស​ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិបានកើនឡើងជារៀងរាល់ឆ្នាំ រហូត​ដល់ឆ្នាំ​២០២៤នេះ សិស្សដែលជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បានកើន​ដល់ជាង ១០ម៉ឺននាក់ ខណៈ​សិស្ស​និទ្ទេស A កាលពីឆ្នាំ២០១៤ មានត្រឹម​តែ ១១នាក់ បានកើនជាបន្តបន្ទាប់ រហូត​ដល់ជាង ២ពាន់នាក់​នៅ​ក្នុងឆ្នាំ​២០២៤នេះ។

លោកជំទាវ ឃួន វិច្ឆិកា លើកឡើងថា លទ្ធផល​ដ៏ល្អប្រសើររបស់សិស្សានុសិស្សនេះ គឺកើតចេញពីការ​ខិតខំ​ប្រឹងប្រែង​របស់ពួកគេផ្ទាល់ ក៏​ដូចជា​អ្នកអាណាព្យាបាល មាតាបិតា លោកគ្រូអ្នកគ្រូដែល​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បណ្តុះបណ្តាល ហើយ​ចុងក្រោយ​គឺទាក់ទងទៅនឹង​កំណែទម្រង់​ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ។

យ៉ាងណាក៏ដោយ​លោកជំទាវអ្នកនាំពាក្យ​បញ្ជាក់ថា ការ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មិន​មែនជាការប្រឡង​ដើម្បីកំណត់ថា អ្នកណាជាប់ អ្នកណាធ្លាក់ដើម្បីជ្រើសរើសចំនួនទៅកាន់សាកលវិទ្យាល័យនោះទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាព​របស់ប្អូនៗ ជារង្វាយតម្លៃការសិក្សា​របស់ប្អូនៗរយៈពេល​១២ឆ្នាំចុងក្រោយនៅក្នុងកម្រិតចំណេះទូទៅ ដូច្នេះ​ហើយ​ក្រសួងក៏​នៅតែអនុវត្ត​នូវគោលការណ៍​អ្នកចេះ គឺជាប់ ហើយស្រប​ទៅតាម​កម្មវិធីដែលបានសិក្សានៅក្នុងសាលា​រៀនដែលប្អូនៗបានសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *