ភ្នំពេញ- អាហារូបរកណ៍សិក្សានៅសាកលវិទ្យាល័យក្នុងសុ្រកភាគច្រើនត្រូវបានផ្ដល់ដំណឹងក្រោយអំឡុងពេលប្រឡងឆមាសទី១ ឬមុនឆមាសទី២មកដល់ដើម្បីទុកពេលឱ្យសិស្សានុសិស្សស្វែងរកជំនាញដែលខ្លួនចង់សិក្សា។ នេះជាការលើកឡើងរបស់យុវតី ណុល ដារ៉ាវិស័យ និស្សិតអាហារូបករណ៍១០០%នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
កញ្ញា ណុល ដារ៉ាវិស័យ ជានិស្សិតអាហារូបករណ៍១០០% ជំនាញភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេសបានចែករំលែកគន្លឹះខ្លះៗដើម្បីត្រៀមខ្លួនប្រឡងអាហារូបករណ៍១០០% សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ។ កញ្ញា ដារ៉ាវិស័យ បានបន្តថា អាហារូបករណ៍ដែលកញ្ញាទទួលបានជាអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយជារឿយៗអាហារូបករណ៍នឹងត្រូវបានប្រកាសឱ្យលោកគ្រូអ្នកគ្រូទទួលបន្ទុកនៅតាមវិទ្យាល័យផ្ដល់ដំណឹង និងចែកពាក្យអាហារូបករណ៍ដល់សិស្សានុសិស្សសម្រាប់បំពេញ ។

យុវតី ណុល ដារ៉ាវិស័យ បានបន្ថែមថា នៅក្នុងការបំពេញពាក្យជ្រើសរើសជំនាញដែលសិស្សចង់បានអាហារូបករណ៍មានជម្រើសពីរសម្រាប់សិស្សដោយជម្រើសទីមួយត្រូវជ្រើសរើសមុខវិជ្ជាដែលមិនទាមទារការប្រឡង(ដាច់ខាត) និងជម្រើសទីពីរទាមទារការប្រឡង ឬមិនទាមទារការប្រឡង ។ ជាមួយគ្នានេះ សិស្សនឹងទទួលបានសៀវភៅណែនាំតូចមួយដែលផ្ដល់ព័ត៌មានបន្ថែមអំពីមុខវិជ្ជានៃការប្រឡង ចំនួនសិស្សជ្រើសរើស ប្រភេទសំនួរ មុខវិជ្ជាដែលទាមទារការប្រឡង ឬមិនទាមទារការប្រឡង ។ ដារ៉ាវិស័យ បន្ថែមថា បន្ទាប់ពីបំពេញពាក្យរួចសិស្សគ្រាន់តែយកពាក្យទៅកាន់នៅវិទ្យាល័យដែលសិស្សរៀនដើម្បីបោះត្រា ដោយយកសលាកបត្រ និងកន្ទុយសន្លឹករងចាំខាងសាកលវិទ្យាល័យប្រកាសលទ្ធផលក្រោយបាក់ឌុបរួចរាល់ ។
និស្សិតអាហារូបករណ៍រូបនេះបន្តថា ការវាយតម្លៃលទ្ធផលដើម្បីទទួលបានអាហារូបករណ៍នេះអាស្រ័យទៅលើលទ្ធផលនៃការប្រឡងបាក់ឌុបរបស់សិស្ស ប្រសិនបើបាននិទ្ទេសល្អអត្រាជាប់អាហារូបករណ៍ក៏មានខ្ពស់ ។ សម្រាប់ វិស័យ ផ្ទាល់ដោយសារតែក្នុងសម័យប្រឡងឆ្នាំ២០២០ សិស្សថ្នាក់ទី១២ទាំងអស់ទទួលបានលទ្អផលជាប់ស្វ័យប្រវត្តិ តម្រូវឱ្យសិស្សទាំងអស់ធ្វើការប្រឡងដើម្បីយកអាហារូបករណ៍ កញ្ញាបានរៀបចំកាលវិភាគសិក្សារបស់ខ្លួនមួយចំនួនមុនពេលការប្រលងយកអាហារូបករណ៍មកដល់ ។
តើកញ្ញា ណុល ដារ៉ាវិស័យ បានត្រៀមខ្លួនអ្វីខ្លះមុនពេលការប្រឡងយកអាហារូបករណ៍មកដល់ និងដំណើរការប្រឡងបែបណាខ្លះ?
មុនការប្រឡងមកដល់ ដារ៉ាវិស័យ បានរៀនបន្ថែមខ្លួនឯងដោយស្វែងរកវិញ្ញាសារប្រលងរបស់សាលា IFL កាលពីឆ្នាំមុនៗមកមើល រៀនធ្វើបន្ថែម និងរៀនគួរខាងក្រៅ និងវិញ្ញាសាភាសាអង់គ្លេស TOEFL ឬ IELTS ផ្សេងៗ ។ កញ្ញា ណុល ដារ៉ាវិស័យ បន្តថា នៅក្នុងការប្រឡងត្រូវបានបែងចែកទៅតាមមុខជំនាញ និងឯកទេសខុសៗគ្នា ដោយមានរយៈពេលនៃការប្រឡង៩០នាទី ។

យុវតីវ័យក្មេងរូបនេះបានប្រាប់បន្ថែមថា ជាទូទៅព័ត៌មានអាហារូបករណ៍សិស្សអាចស្វែងរកបាននៅ Page Facebook របស់សាលានីមួយៗ ឬPage ក្រសួងអប់រំ និងព័ត៌មាននៅតាមវិទ្យាល័យដែលសិស្សកំពុងសិក្សា ការសាកសួរព័ត៌មានតាមរយៈសិស្សច្បងដែលបានស្គាល់ និងតាមដានព័ត៌មានអាហារូបករណ៍ផ្សេងៗផងដែរ ។
ជារួមមកយុវតី ណុល ដារ៉ាវិស័យ លើកទឹកចិត្តដល់ប្អូនៗជាពិសេសសិស្សថ្នាក់ទី១២ដែលកំពុងត្រៀមខ្លួនចូលក្នុងថ្នាក់មហាវិទ្យាល័យ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងដាច់ខាតកុំបោះបង់ការរៀនភាសាអង់គ្លេស និងសំណាងល្អក្នុងការប្រឡង និងការដាក់ពាក្យអាហារូបករណ៍បន្តបន្ទាប់ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សានៅប្រទេសចិន ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2026
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍សិក្សាភាសាអង់គ្លេសនៅ ACE ចំនួន ៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2024
ក្នុងឱកាសអបអរសាទរខួបទី៣២ឆ្នាំ នៅកម្ពុជា មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាសដល់និស្សិតស្រ្តីកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2023
កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































