ភ្នំពេញ – លោក ជា ពុំសក្ខីណា ជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ TsingHua និងជាអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនដែលឆ្លងកាត់ការប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ។ លោក ជា ពុំសក្ខីណា បានឱ្យដឹងថា រដ្ឋាភិបាលចិនកំពុងផ្តល់អាហារូបករណ៍ពីរប្រភេទខុសគ្នាដល់និស្សិតអន្តរជាតិ សម្រាប់សិក្សាគ្រប់កម្រិត មានអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ A និងប្រភេទ B ។ ទន្ទឹមគ្នានេះ ក៏មានកម្មវិធីសិក្សាភាសាចិនក្រោមមូលនិធិរបស់ China Scholarship Council ហៅកាត់ CSC ឬ CSC Scholarship ផងដែរ ។
លោក ជា ពុំសក្ខីណា បានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលចិនកំពុងផ្តល់អាហារូបករណ៍មានច្រើនប្រភេទសិស្ស-និស្សិតអន្តរជាតិ ។ អាហារូបករណ៍ Bilateral Program ឬប្រភេទ A ជាកញ្ជប់អាហារូបករណ៍របស់ស្ថានទូតចិនប្រចាំប្រទេសនីមួយៗ ។ ក្នុងនោះនិស្សិតកម្ពុជាអាចដាក់ពាក្យតាមស្ថានប័ននានាដូចជា ក្រសួងអប់រំយុវជន និងកីឡា (សម្រាប់សិស្ស និស្សិតទូទៅ គ្រប់សមាសភាព) និងនៅសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នផ្សេងទៀត ។ ចំណែកអាហារូបករណ៍ Chinese University Program និង Silk Road Program ឬ ប្រភេទ B ជាកញ្ជប់អាហារូបករណ៍របស់សាកលវិទ្យាល័យ និងតម្រូវឱ្យបេក្ខជនដាក់ពាក្យស្នើសុំទៅកាន់សាកលវិទ្យាល័យដោយផ្ទាល់ ។
និស្សិតថ្នាក់បណ្ឌិតកំពុងសិក្សានៅប្រទេសចិនរូបនេះ បានឱ្យដឹងទៀតថា អាហារូបករណ៍ទាំងពីរប្រភេទនេះ មានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ។ គុណសម្បត្តិអាហារូបករណ៍ប្រភេទ A ផ្ដល់ជូនមុខជំនាញសិក្សាគ្រប់មុខជំនាញ មានជម្រើសសាកលវិទ្យាល័យ កម្រិតភាសាទាបជាងប្រភេទ B មានអត្រាជាប់ខ្ពស់ក្រោយពីជាប់វគ្គជម្រុះរបស់ស្ថាប័នទទួលពាក្យ ។ អាហារូបករណ៍នេះជាទូទៅមិនមានការប្រកួតប្រជែងជាមួយបេក្ខជនមកពីប្រទេសផ្សេង។
ចំណែកគុណវិបត្តិរបស់អាហារូបករណ៍ប្រភេទ A គឺមានការប្រកួតប្រជែងក្នុងស្រុកពិបាក បេក្ខជនអាចជ្រើសរើសជំនាញបានតែមួយមុខ ។ រីឯស្ថាប័នមួយចំនួនតម្រូវឱ្យបេក្ខជនបានបញ្ជប់កម្រិតសិក្សាខ្លួនជាមុនសិនទើបអាចស្នើសុំទៅកម្រិតបន្ទាប់បាន ។

ដោយឡែកគុណសម្បត្តិអាហារូបករណ៍ប្រភេទ B បេក្ខជនមិនមានការប្រឡងប្រជែងក្នុងស្រុក ស្នើសុំទៅកាន់សាកលវិទ្យាល័យផ្ទាល់ បេក្ខជនអាចស្នើសុំអាហារូបករណ៍បានបីសាកលវិទ្យាល័យ និងជម្រើសជំនាញផ្សេងគ្នា ព្រមទាំងមានឱកាសច្រើនសម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ។ អាហារូបករណ៍ប្រភេទ B និស្សិតកំពុងសិក្សាឆ្នាំក្រោយអាចដាក់ពាក្យបាន ។
ផ្ទុយនឹងគ្នានេះ គុណវិបត្តិរបស់អាហារូបករណ៍ប្រភេទ B មានដូចជា ជ្រើសរើសសាលា និងជំនាញតិចសម្រាប់ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យមួយកំណត់ក្នុងការដាក់ពាក្យ មានការប្រកួតប្រជែងជាមួយបេក្ខជនមកពីប្រទេសដទៃ មានការប្រកួតប្រជែងលើកម្រិតភាសាខ្ពស់ជាងអាហារូបករណ៍ប្រភេទ A ។ លើសពីនេះសាកលវិទ្យាល័យមួយចំនួនទាមទារផ្ញើឯកសារទៅកាន់សាលាដោយផ្ទាល់ និងត្រូវចំណាយលើថ្លៃដាក់ពាក្យដោយខ្លួនឯង ។
គួរបញ្ជាក់ថា លោក ពុំ សក្ខីណា បានចូលរួមជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិន ០៦នាក់នៅក្នុងសិក្ខាសាលាស្ដីពីនីតិវិធីក្នុងការស្នើរសុំអាហារូបករណ៍ទៅលើការសិក្សានៅប្រទេសចិន ភាគ២ សប្ដាហ៍ទី២ កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងអនុបណ្ឌិត ចំនួន ៣១៤កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2026
ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សានៅសាកលវិទ្យាល័យ និងសាលាជំនាញបច្ចេកទេស ឆ្នាំសិក្សា២០២៤-២០២៥ ពីអង្គការកុមារមេគង្គ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2024
ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































