ស្របពេលដែលប្រជាជនសឹងតែគ្រប់រូបមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ និងបានវិវត្តទៅកាន់សម័យកាលឌីជីថល វាជារឿងមួយកាន់តែងាយស្រួលសម្រាប់កុមារក្នុងការធំធាត់ឡើងជាមួយបច្ចេកវិទ្យា ក៏ប៉ុន្តែឌីជីថលគឺជាអាវុធមុខពីរដែលអាចជួយឱ្យអ្នកប្រើប្រាស់រីកចម្រើនបាន ក៏អាចធ្វើឱ្យអ្នកប្រើប្រាស់ខាតបង់បានដូចគ្នា។ ជាពិសេស អ្នកប្រើប្រាស់ដែលមិនបានយល់អំពីហានិភ័យនៃឌីជីថល តួយ៉ាងដូចជាកុមារតូចៗ គឺជាក្រុមដែលងាយប្រឈមក្នុងការក្លាយខ្លួនជាជនរងគ្រោះដោយឪពុកម្ដាយមិនបានដឹងជាមុន។
ស្របទៅតាមរបត់នៃសង្គមបច្ចុប្បន្ន អង្គការមូនិធិអាស៊ី បានសហការជាមួយ ក្រុមហ៊ុន Starbucks កម្ពុជា ក្នុងការបង្កើតបណ្ណាល័យអនឡាញមួយឈ្មោះថា «តោះអាន-Let’s Read» ដើម្បីលើកកម្ពស់ការអានរបស់កុមារក្នុងសម័យឌីជីថលនេះ។ ការសហការនេះ ក៏ដើម្បីបង្វែរការចាប់អារម្មណ៍របស់កុមារពីការលេងកម្សាន្ដ លើប្រព័ន្ធអ៊ីនធឺណេត មកជាការអានរឿងដែលមានរូបភាពទាក់ទាញជាច្រើនក្បាល។
យុវតីពីររូបដែលបានចូលរួមសរសេររឿងអប់រំសម្រាប់កុមារតូច និងដែលបានសម្ពោធស្នាដៃថ្មីថ្មោង នេះជាផ្លូវការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ បានបង្ហាញនូវអារម្មណ៍រំភើបក្នុងការក្លាយខ្លួនជាចំណែក មួយជួយទៅដល់កុមារតូចៗ។

បច្ចុប្បន្ន កញ្ញាជាអ្នកបង្កើតវេទិកាឱ្យក្រុមហ៊ុនឌីជីថលមួយ ហើយឆ្លៀតពីការងារស្នូលនេះ កញ្ញាបានចូលរួមសរសេរឱ្យបណ្ណាល័យឌីជីថល «តោះអាន» តាំងពីឆ្នាំ ២០១៩ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២នេះ ស្នាដៃថ្មីមួយទៀតរបស់កញ្ញាទទួលបានការរៀបចំបើកសម្ពោធជាផ្លូវការ។
«ប៉ូប៉ូ អ្នកច្នៃម៉ូតសក់ដ៏ល្បី» គឺជាស្នាដៃនិពន្ធរបស់យុវតី អម្រិន ពិសី ដែលសព្វថ្ងៃកញ្ញាមានអាយុ ២៤ឆ្នាំ ជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេស។ រឿងនេះ បាននិយាយអំពីកូនចៀមមួយក្បាលដែលនាងមានពិការភាពផ្នែក គរថ្លង់ មិនអាចសន្ទនាជាមួយមិត្តដទៃទៀតបាន។ ប៉ុន្តែ ប៉ូប៉ូ មានជំនាញពីកំណើតមួយគឺពូកែច្នៃម៉ូតសក់ ដែលជំនាញនេះហើយបានធ្វើឱ្យមិត្តភក្កិដទៃ ទៀតចាប់អារម្មណ៍នាង និងសុំឱ្យនាងជួយច្នៃម៉ូតសក់ឱ្យគ្រប់គ្នា។ ក្រោយបានស្គាល់ពីចំនុចខ្លាំង របស់ខ្លួន ប៉ូប៉ូ បានបង្កើតសុបិន្ដទៅថ្ងៃអនាគតមួយគឺ ក្លាយជាអ្នកច្នៃម៉ូតសក់។

បើតាមកញ្ញា ពិសី ដែលជាម្ចាស់ស្នាដៃ រឿងនេះគឺចង់ផ្ដល់កម្លាំងចិត្តដល់កុមារដែលមានពិការភាព ជាពិសេសក្មេងស្រី ឱ្យបន្តខិតខំរៀនសូត្រ និងហ៊ានបង្ហាញអ្វីដែលជាចំណុចខ្លាំងរបស់ខ្លួន។
កញ្ញា អម្រិន ពិសី ៖
“សម្រាប់រឿងនេះដែរ ខ្ញុំចង់ប្រាប់ទៅក្មេងៗដែលមានពិការភាពគរថ្លង់ ថាការដែលមានពិការភាពនេះមិនមែនជាឧបសគ្គក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃទេ ហើយចង់ប្រាប់កុមារីដែលមានពិការភាពកថ្លង់ កុំបាក់ទឹកចិត្ត រឹងមាំ ហើយស្វែងរកទេពកុសល្យរបស់ខ្លួនឯង ដើម្បីជួយជាប្រយោជន៍ដល់អនាគតរបស់ខ្លួន”
ម៉ិល សុភាវត្តី គឺជាឈ្មោះរបស់អ្នកនិពន្ធវ័យក្មេងម្នាក់ទៀត ដែលកញ្ញាទើបមានអាយុ ២៣ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកស្ថិតិវិទ្យា ពីសកលវិទ្យាល័យភូមិន្នភ្នំពេញ។ សព្វថ្ងៃផងដែរ កញ្ញាកំពុង បម្រើការងារនៅធនាគារជីបម៉ុង។ មិនខុសគ្នាប៉ុន្មានពីកញ្ញា ពិសី យុវតីរូបនេះក៏មានស្នាដៃ ដែលត្រូវបានដាក់សម្ពោធរួមគ្នាមួយផងដែរ។ ស្នាដៃរឿងអប់រំខ្លីរបស់កញ្ញាគឺ «នូនូ កូនខ្លាឃ្មុំញី» ដែលរឿងនេះនិយាយពីកូនខ្លាឃ្មុំញីមួយចូលចិត្តកីឡាជិះកង់ភ្នំ។ ថ្ងៃមួយកូនខ្លាឃ្មុំញីនេះបានចូលរួមប្រកួតជិះកង់ឡើងភ្នំ ដែលបេក្ខនារីគឺមានតែ រូបនាងម្នាក់គត់។ នូនូ ទទួលបានការមាក់ងាយពីខ្លាឃ្មុំឈ្មោលផ្សេងទៀត ដែលធ្វើឱ្យនាងបាក់ទឹកចិត្ត និងចង់បោះបង់ចោលការប្រកួត។ ប៉ុន្តែដោយទទួលបានកម្លាំងចិត្តពីកូនខ្លាឃុំញីមួយទៀតដែលជាអ្នកទស្សនា ទើបនាងសម្រេចចិត្តបន្តការប្រកួត និងខិតខំហ្វឹកហាត់រហូតទទួលបានជ័យជំនះ និងការកោតសរសើរពីខ្លាឃ្មុំឈ្មោលឯទៀត។
កញ្ញា ម៉ិល សុភាវត្តី បានរៀបរាប់ពីអត្ថន័យអប់រំថា៖
“រឿងនេះ គឺលើកទឹកចិត្តដល់កុមារីដែលមានក្ដី ស្រមៃចង់ធ្វើការងារមួយដែលមិនសូវមានក្មេងស្រីផ្សេងធ្វើ…ម្យ៉ាងទៀតចង់លើកទឹកចិត្តពួកគេកុំឱ្យ បោះបង់ដោយគ្រាន់តែពាក្យចំអក លេងសើច។”

ទាំងពីរស្នាដៃនេះ គឺស្ថិតក្រោមមូលបទ «ផ្ដល់អំណាចដល់ស្ត្រី និងកុមារដែលមានពិការភាព» និងត្រូវបានដាក់ឱ្យអានតាមឌីជីថលលើគេហទំព័រផ្លូវការរបស់ «តោះអាន-Let’s Read»។ រាល់ស្នាដៃនិពន្ធ ទាំងអស់ ក៏ត្រូវបានឆ្លងកាត់ផងដែរនូវការពិនិត្យខ្លឹមសារឱ្យស្របតាមការអប់រំកុមារតូច ព្រមទាំងមាន ការរចនាជាគំនូរយ៉ាងទាក់ទាញផងដែរ។
អ្នកស្រី Meloney Lindberg ដែលជាតំណាងមូនិធិអាស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា បណ្ណាល័យឌីជីថលមួយនេះគឺដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អ្នកអានដំបូងដែលមានអាយុពី ៥ ទៅ១០ឆ្នាំ។ បណ្ណាល័យមួយនេះមានសៀវភៅចំនួន ៩ពាន់ក្បាលក្នុង ៥១ភាសាផ្សេងគ្នា ក្នុងនោះ សៀវភៅជាង ៥០០ក្បាលជាភាសាខ្មែរ។
តំណាងអង្គការមូនិធិអាស៊ីរូបនេះបន្ថែមថា ៖
“ជាការសហការជាមួយក្រុមហ៊ុន starbucks យើងរួម គ្នាធ្វើក្រោមហេតុផលសំខាន់មួយ គឺការលើកកម្ពស់វប្បធម៌នៃការអានឱ្យកាន់តែច្រើននៅប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីក្រុមកុមារតូចៗទៅ។”
ក្នុងនោះអ្នកស្រី ក៏បង្ហាញការសាទរចំពោះយុវតីទាំងពីររូបដែលបានសម្ពោធស្នាដៃខ្លួនជាផ្លូវការ និង បន្តជំរុញឱ្យយុវជន យុវតីគ្រប់រូបចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ការ អភិវឌ្ឍជាតិទាំងមូល៕
អត្ថបទដោយ៖ កែវ បុស្បា

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិក្សាវគ្គភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2026
សាកលវិទ្យាល័យរដ្ឋអាយអូវ៉ា (Iowa State University) សហការជាមួយកម្មវិធី Online Professional English Network (OPEN) ប្រកាសបើកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































