ភ្នំពេញ – លើកឡើងនៅក្នុងពិធីប្រគល់ពានរង្វាន់មហោស្រពអក្សសិល្ប៍ខ្មែរលើកទី៥ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក ឃុត សុខឿន នាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ បានធ្វើការអំពាវនាវដល់យុវជនអ្នកស្រឡាញ់ការអាន ស្រឡាញ់ការតែងនិពន្ធ សូមចូលរួមសាកល្បងសមត្ថភាពនៅក្នុងការប្រកួតឆ្នាំក្រោយៗទៀត ដោយយ៉ាងហោចណាស់ការចូលរួមនេះ ក៏ជាបទពិសោធន៍នៅក្នុងជីវិត។
លោក ឃុត សុខឿន បានមានប្រសាសន៍ថា យុវជនយើងត្រូវតែក្លាហាន ហើយហ៊ានសាកល្បងការប្រកួតប្រជែងស្នាដៃ ទោះជាប់ក្តី ធ្លាក់ក្តី យ៉ាងហោចណាស់ដើម្បីបទពិសោធន៍ជីវិត ដើម្បីស្វែងរកចំណុចល្អៗ ឈានទៅរកការទទួលបានពានរង្វាន់នៅថ្ងៃអនាគត។
លោក ឃុត សុខឿន
“បើយើងខ្លាច អត់ហ៊ានសាកល្បង អាហ្នឹងវាជាការបាត់បង់ឱកាសរបស់យើងមួយ បាត់បង់បទពិសោធន៍ ដូច្នេះខ្ញុំជម្រុញឱ្យយុវជនទាំងឡាយដែលស្រឡាញ់ការនិពន្ធ ការសរសេរ ហ៊ានសាកល្បង, សាកល្បងដើម្បីបទពិសោធន៍ជីវិត…”

មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ បានប្រកាសជ្រើសរើសស្នាដៃអក្សរសិល្ប៍ ដោយមានប្រភេទរឿងខ្លី និងកំណាព្យ កាលពីកំឡុងខែកក្កដា ឆ្នាំ២០២២ ដោយបិទបញ្ចប់នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២។ រយៈពេលប្រមាណ២ខែ នៃការប្រកាសជ្រើសរើស មានស្នាដៃប្រមាណជិត២រយស្នាដៃ ត្រូវបានផ្ញើសម្រាប់ការប្រកួតប្រជែង ហើយបន្ទាប់មកមានស្នាដៃចំនួន ១៣៣ បានជាប់ក្នុងវគ្គជម្រុះដំបូង ក្នុងនោះមានរឿងខ្លីចំនួន ៥៤រឿង និងកំណាព្យចំនួន ៧៩រឿង។
ក្រោមការជ្រើសរើសយ៉ាងសំរិតសំរាំង និងការវាយតម្លៃពីសំណាក់គណៈកម្មការ គេបានរកឃើញស្នាដៃចំនួន១០ បានជាប់សម្រាប់ពានរង្វាន់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ក្នុងនោះ ជ័យលាភីផ្នែករឿងខ្លី ជ័យលាភីលេខ២ បានទៅលើលោក លោកអៀម ទិត្យសីហា ស្នាដៃរឿង “ខ្សែទឹក”, លេខ៣ស្ទួន បានទៅលើលោក ស៊ុន វិជ័យចិត្រា រឿង “អ្នកណានៅលើគ្រែ?”, លោក ជា តុងហៃ រឿង “ក្រោយភ្លៀង”, ជ័យលាភីកិត្តិយស បានទៅលើ កញ្ញា ហ៊ល លីណា រឿង “លតឆាមួយប្រអប់”, កញ្ញា កែម ចន្ទបុប្ផា រឿង “ដួងព្រលឹង”។

ចំណែកជ័យលាភីផ្នែកកំណាព្យ ជ័យលាភីលេខ១ បានទៅលើ លោក វណ្ណ សារ៉េត “សំឡេងទ្រកំដរប្រាសាទ”, ជ័យលាភីលេខ២ បានទៅលើ លោក ឡឹក សុធារ “ល្បើកសត្វខ្លា” និងលោក ហួត វាសនា “វេទិកាតុកាហ្វេ”, ជ័យលាភីកិត្តិយស បានទៅលើ កញ្ញា ហេង មៀនមៀន “ទំនួញអក្សរសាស្ត្រ” និងកញ្ញា លឹមផាន់ណា “ឆ័ត្រ”។ បើតាមការបញ្ជាក់របស់លោក ឃុត សុខឿន ស្នាដៃដែលបានចូលរួមក្នុងការប្រកួតមហោស្រពអក្សរសិល្ប៍ខ្មែរនៅឆ្នាំនេះ គឺមានចំនួនច្រើនជាងឆ្នាំមុនៗ ដែលនេះមានន័យថា មានការចាប់អារម្មណ៍ មានការចង់ចេះ ចង់ដឹងស្វែងយល់អំពីអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ពីសំណាក់យុវជនកាន់តែច្រើនទៅៗ ។ ហើយលោករំពឹងថា ការរៀបចំការប្រកួតស្នាដៃអក្សរសិល្ប៍ខ្មែរនៅឆ្នាំបន្តបន្ទាប់ទៀត នឹងមានយុវជនកាន់តែច្រើនដាក់ស្នាដៃមកចូលរួមប្រកួត ជាមួយគ្នានេះ លោកក៏រំពឹងថា វិស័យឯកជនផ្សេងៗនឹងចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រឡងប្រជែងនេះ ដែលវាជាការរួមចំណែកលើកកម្ពស់វិស័យតែងនិពន្ធ វិស័យការអាននៅកម្ពុជាផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2026
Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































