កញ្ញា សុង ម៉ីលិ ៖ បច្ចេកវិទ្យាអាចនឹងអភិវឌ្ឍន៍ទៅជាចំណេះដឹងទូទៅសម្រាប់បុគ្គលគ្រប់រូប

ភ្នំពេញ- នៅពេលបច្ចុប្បន្នបច្ចេកវិទ្យាដើរតួយ៉ាងសំខាន់ទូទាំងពិភពលោករួមទាំងកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ និងមានតម្រូវការធនធានមនុស្សជាច្រើនទៀត ។ នេះជាការយល់ឃើញរបស់កញ្ញា សុង ម៉ីលិ អតីតសិស្សនិទ្ទេស A នៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១ និងជាបេក្ខភាពអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំសិក្សា២០២២ ។

កញ្ញា សុង ម៉ីលិ បានប្រាប់មកកាន់ AMS ថា កញ្ញាបានប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលចិន ឬហៅកាត់ថា CSC Type A ឆ្នាំ២០២២ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងប៉េកាំង ។ កញ្ញា ម៉ីលិ បានបន្តថា ដោយសារខ្លួនជាមនុស្សចូលចិត្តសិក្សាស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យា និងចង់ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដោះស្រាយបញ្ហាផ្សេងៗក្នុងជំនួញ ឬកើតឡើងក្នុងសង្គមបច្ចុប្បន្ន និងការមើលឃើញនូវជ្រុងម្ខាងទៀតដែលកម្ពុជាបានសម្របខ្លួនយ៉ាងលឿនចូលក្នុងឧស្សាហកម្ម៤.០ ជាមូលហេតុធ្វើឱ្យមានកង្វះធនធានមនុស្សផ្នែកបច្ចេកវិទ្យាជាច្រើន។

កញ្ញា សុង ម៉ីលិ

“បច្ចេកវិទ្យាអាចនឹងអភិវឌ្ឍន៍ទៅជាចំណេះដឹងទូទៅសម្រាប់បុគ្គលគ្រប់រូបដូចជា ការការពារទិន្នន័យ ការយល់ដឹងពីសុវត្ថិភាពផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមនានា”

យុវតី សុង ម៉ីលិ បានសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍នេះ ព្រោះកញ្ញាចង់បានបទពិសោធន៍ថ្មីដែលអាចអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចង់ជួយសម្រាលបន្ទុកគ្រួសារក្នុងការចំណាយលើការសិក្សា ក៏ដូចជាផ្ដល់ឱកាសឱ្យខ្លួនឯងស្គាល់នូវសង្គមថ្មី វប្បធម៌ថ្មី និងមានឯករាជ្យ​ភាពលើខ្លួនឯងផងដែរ ។ ជាមួយគ្នានេះ អាហារូបករណ៍ដែល ម៉ីលិ ទទួលបានពិតជាជួយសម្រេចក្ដីស្រមៃនៃការមានឱកាសអភិវឌ្ឍខ្លួនឯង និងសម្រួលបន្ទុកគ្រួសារពិតមែន ព្រោះថា ភាគីអាហារូបករណ៍នឹងគាំទ្រដល់បេក្ខភាពអាហារូបករណ៍ដូចជា ថ្លៃសិក្សារយៈពេល៤ឆ្នាំ ផ្ដល់ជូនកន្លែងស្នាក់នៅ ប្រាក់ខែប្រចាំខែ និងធានារ៉ាប់រងសុខភាព ប៉ុន្តែក្នុងករណីនេះ បេក្ខជនត្រូវរ៉ាប់រងថ្លៃសំបុត្រយន្តហោះទៅវិញទៅមកដោយខ្លួនឯង។

កញ្ញា សុង ម៉ីលិ បានបន្ថែមថា បេក្ខជនដែលមានបំណងដាក់ពាក្យអាហារូបករណ៍ចិននេះ និស្សិតតម្រូវឱ្យមានលិខិតឆ្លងដែន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រត្តិបត្រពិន្ទុ(ពិន្ទុនៃឆមាសសិក្សានៅថ្នាក់វិទ្យាល័យ) មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងលិខិតកម្រិតភាសាចិន ឬហៅថា HSK ចាប់ពី៣ឡើងទៅ និងតម្រូវឱ្យមាន Personal Statement ឬ Motivation Letter លើសពីមួយទំព័រ ព្រមទាំងលិខិតប្រវត្តិរូបសង្ខេបដែលសរសេរជាភាសាខ្មែរ និងជាភាសាអង់គ្លេសប្រកបដោយការយកចិត្តទុកដាក់ និងឱ្យបានត្រឹមត្រូវ ។

បេក្ខភាពអាហារូបករណ៍រូបនេះបានបន្តថា និទ្ទេសសិក្សានៃថ្នាក់វិទ្យាល័យក៏ជាផ្នែកមួយជួយឱ្យការដាក់ពាក្យមានភាពប្រសើរដែរ ដែលអាចឈានដល់ការសម្រេចចិត្តជ្រើសរើសរបស់ភាគីអាហារូបករណ៍ ។ កញ្ញាបន្តថា នៅក្នុងដំណាក់កាលសម្ភាសន៍ បេក្ខជនគួរតែត្រៀមខ្លួនបានជាមុន ត្រូវមានភាពជឿជាក់នឹងសមត្ថិភាពខ្លួន ប៉ុន្តែមិនមែនមានភាពអំនួតនោះទេ ហើយគួរអនុវត្តនូវសំនួរខ្លះៗដែលអាចនឹងចេញនៅពេលសម្ភាសន៍ ។

កញ្ញា សុង ម៉ីលិ ។

“ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់ការសិក្សាខ្ញុំនឹងយកចំណេះដឹងដែលបានសិក្សានៅប្រទេសចិនទៅចូលរួមជាចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើន និងជឿនលឿនដោយប្រើប្រាស់បច្ចេកវិទ្យា”

ជាមួយ​គ្នានេះ កញ្ញា ម៉ីលិ ក៏បានលើកទឹកដល់សិស្សនិស្សិតគ្រប់រូប ដែលមានក្តីស្រមៃទៅសិក្សានៅក្រៅប្រទេស គួរខិតខំស្វែងរកនៅព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងឱកាសអាហារូបករណ៍នានា ហើយចាប់យកនូវឱកាសទាំងនោះទើបអាចទទួលបានជោគជ័យ ។ ជាងនេះទៅទៀតយុវជនគ្រប់រូប គួរខិតខំកសាងផ្លូវជីវិតខ្លួនអោយកាន់តែសម្បូរបែប និងចូលរួមកសាងប្រទេសឱ្យ​កាន់តែអភិវឌ្ឍទៅមុខដែលធ្វើឱ្យ​ប្រជាជនកម្ពុជាគ្រប់រូបមានមោទភាពជាខ្មែរ និងមានមោទនភាពដែលកើតនៅលើទឹកដីអច្ឆរិយៈមួយនេះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា