កញ្ញា លី រ៉ាសា បង្កើតកកម្មវិធី mathBot ដោះស្រាយលំហាត់គិណិតវិទ្យា ដើម្បី​សម្រួលដល់ការសិក្សារបស់សិស្សវិទ្យាល័យ

mathBot គឺជា​កម្មវិធីទូរស័ព្ទដៃ (App) បង្កើត​ឡើង​ដោយ​ កញ្ញា លី រ៉ាសា ជា​និស្សិត​អាហារូបករណ៍ នៃសាកលវិទ្យាល័យ​ខេមតិច ក្នុង​បំណង​ដើម្បី​​ជួយ​សម្រួល​ដល់​ការ​ដោះ​ស្រាយលំហាត់គណិតវិទ្យា​សម្រាប់​សិស្ស​វិទ្យាល័យ ជាពិសេស​សម្រាប់​សិស្ស​ដែល​ត្រៀម​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប។

កម្មវិធី mathBot មិន​ត្រឹម​តែ​អាចដោះ​ស្រាយ​លំហាត់គណិតវិទ្យា ដោយ​សិស្ស​គ្រាន់តែថតស្កែនលំហាត់ប៉ុណ្ណោះទេ តែវា​ក៏​មាន​វីដេអូ​ពន្យល់លំហាត់ និង​ការ​បង្ហាញ​ដំណោះ​ស្រាយ​ជាមួយ​ការ​ពន្យល់​ម្តងមួយ​ជំហានៗ​ទៀតផង។​

កញ្ញា លី រ៉ាសា ស្ថាបនិក និងជា CEO របស់ TechEd ព្រមទាំងជា​ជានិស្សិតអាហារូបករណ៍នៃសាកលវិទ្យាល័យ ខេមតិច(CAMTECH) ជំនាញ វិស្វកម្មមនុស្សយន្ត និងស្វ័យប្រវត្តិ (Robotic and Automation Engineering) បានលើកឡើងថា កត្តា​ដែល​ជំរុញ​ឱ្យ​នាង​បង្កើត​នូវ​កម្មវិធី​ទូរស័ព្ទមួយ​នេះ​ឡើង គឺ​ដោយ​សារ​តែ​កាលពីកំឡុង​កំពុងសិក្សា​នៅ​វិទ្យាល័យ នាងសង្កេតឃើញមិត្តរបស់នាងជាច្រើនមានចម្ងល់អំពីលំហាត់គណិតវិទ្យា ហើយ​ពួកគេមួយចំនួនមិនមានភាពក្លាហានក្នុងការសួរទៅកាន់គ្រូ ព្រោះ​តែពេលខ្លះ​គេ​ក៏គិតថា វាប៉ះពាល់ដល់ឯកជនភាពរបស់គ្រូ ដូចជា​ពេលខ្លះ​សិស្សត្រូវហាត់ធ្វើលំហាត់នៅថ្ងៃសម្រាក ឬនៅពេលថ្ងៃត្រង់ដែលជាពេលគ្រូត្រូវសម្រាកពិសាអាហារជាដើម។ ដោយមើលឃើញពីតម្រូវការទាំងនេះហើយ ទើប សារ៉ា គិតថា គួរតែធ្វើអ្វីម្យ៉ាងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ។ នេះហើយជាហេតុផលដែលនាង និងសមាជិកក្រុមនាងបានរួមគំនិតគ្នាបង្កើតកម្មវិធី mathBot ដើម្បីជាជំនួយដល់ការស្វ័យសិក្សារបស់សិស្សវិទ្យាល័យ។

កញ្ញា លី រ៉ាសា

“ខ្ញុំអាចបង្កើតកម្មវិធីដែលអាចរកដំណោះស្រាយបញ្ហាបាន គឺដោយសារខ្ញុំបានសង្កេតឃើញពីបញ្ហាដែលធ្លាប់ជួប និងកំពុងប្រឈម។”

តាមពិតទៅ​កម្មវិធី mathBot ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ TechEd បានប្រតិបត្តិ​ការ​រយៈពេល​១ឆ្នាំហើយ ក្រោយ​ដាក់​ឱ្យ​ដំណើរ​ការ​កាលពីឆ្នាំ​២០២១ ដោយ​មាន​អ្នក​ចូល​ទៅ​ទាញ​យក​ប្រើប្រាស់​ជាង​១រយឧបករណ៍។

មាន​សំណួរ​ដែល​សួរថា ហេតុ​អ្វី​បានជា ត្រូវ​បង្កើត​កម្មវិធី mathBot ដោយផ្តោតទៅលើមុខវិជ្ជាគណិតវិទ្យា ? កញ្ញា រ៉ាសា បាន​លើក​ឡើងថា ការ​ដែល​នាង​សម្រេច​ចិត្ត​ជ្រើសរើសកម្មវិធីមុខវិជ្ជាគណិតវិទ្យានេះ ក៏​ព្រោះតែនាងយល់ថា វាមានភាពសំខាន់ ដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ តួយ៉ាងដូចជា ការគណនា, ការសាងសង់, បង្កើនការគិតដែលមានវិសាលភាព, ការស្ទង់ខ្នាត, និងមានចំណុចច្រើនទៀតដែលត្រូវដឹង។

កញ្ញា លី រ៉ាសា

“មុខវិជ្ជាគណិតវិទ្យាគឺសំខាន់ យើងដើរទៅណាក៏ឃើញគណិតដែរ ទៅ​កន្លែង​ណាក៏ឃើញគណិត ការសាងសង់អគារក៏ប្រើគណិត អញ្ចឹងគណិតវិទ្យាគឺមានសារៈសំខាន់សម្រាប់ជីវិតរបស់យើងផ្ទាល់តែម្តង… “

យ៉ាងណាក៏ដោយ​សម្រាប់​កម្មវិធី​ទូរស័ព្ទ mathBot ​នៅពេលនេះ គឺសម្រាប់ប្រើប្រាស់​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ ប៉ុន្តែ​នៅថ្ងៃអនាគត រ៉ាសា ប្តេជ្ញាថា នឹង​អភិវឌ្ឍន៍​កម្មវិធីមួយ​នេះ ឈានទៅ​ប្រើប្រាស់ថ្នាក់ពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។