ទោះប្រឡងធ្លាក់គ្រូ១៨ដង តែលោក អេង ប៉ូលីសុវណ្ណ មិនបោះបង់ ព្រោះឆន្ទៈចង់ក្លាយជាគ្រូបង្រៀនពេញសិទ្ធិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ដោយសារតែក្តីស្រឡាញ់អាជីពជាគ្រូបង្រៀន និងចង់ក្លាយជាមន្រ្តីរាជការពេញសិទ្ធិមួយរូប លោក អេង ប៉ូលីសុវណ្ណ ដែលបច្ចុប្បន្ន​មាន​វ័យ៣២ឆ្នាំ បានចំណាយពេលរហូត​ដល់ទៅ​១២ឆ្នាំ ក្នុងការដាក់ពាក្យ​ប្រឡងចូលក្របខណ្ឌគ្រូបង្រៀន រហូត១៨ដង។ តែយ៉ាងណាការប្រឹងប្រែង និងឆន្ទៈរបស់ លោក ប៉ូលីសុវណ្ណ រយៈពេលជាង១០ឆ្នាំ មិនបាន​ធ្វើ​ឱ្យ​លោក​ខកចិត្តឡើយ ពោលគឺលោកបានប្រឡងជាប់ក្របខណ្ឌជាគ្រូបង្រៀនជាស្ថាពរ ​ក្នុងការ​ប្រឡង​លើកទី១៩របស់លោក នៅក្នុងឆ្នាំ២០២៣។

លោក ប៉ូលីសុវណ្ណ ដែលមានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង រៀបរាប់ថា ក្រោយ​​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប កាលពី​ឆ្នាំ២០១១ លោក​មិន​មានលទ្ធភាពទៅបន្តការ​សិក្សានៅមហាវិទ្យាល័យនោះទេ ព្រោះតែស្ថានភាពគ្រួសារនាពេលនោះលំបាកខ្លាំង ខណៈ​ឪពុករបស់លោកក៏បានអនិច្ចកម្ម​នៅ​គ្រានោះដែរ ដូច្នេះលោកត្រូវ​​បង្ខំចិត្ត​ចាកចេញពីស្រុកកំណើត​ទៅស្វែង​រក​ការងារធ្វើដើម្បីបានកម្រៃខ្លះ​ផ្គត់ផ្គង់គ្រួសារ ។ ​​ការងារដែលលោក​ទទួលបាននៅពេលនោះ គឺ​ការងារជាសន្តិសុខ ហើយ​បន្ទាប់មក​ក៏​ជា​កម្មកររោងចក្រជាដើម, ទោះជាកំពុងបំពេញ​ការងារជាសន្តិសុខក្តី ក៏ជា​កម្មកររោងចក្រ​ក្តី តែលោកក៏​មិន​ភ្លេចឆ្លៀតដាក់ពាក្យ​ប្រឡង​គ្រូ ដែលជាក្តីស្រម៉ៃរបស់លោកដែរ។ កាលនោះ​ប្រហែល​ជា​ដោយ​សារតែលោក​រវល់ធ្វើការងារ មិន​មាន​ពេលច្រើន​ក្នុងការមើលមេរៀន ទើបបណ្តាល​ឱ្យ​លទ្ធផលប្រឡងរបស់លោកមិនបានល្អ។

នៅក្នុងឆ្នាំ២០១៥ ដែល​អាច​ចាត់ទុកថាជាពន្លឺនៃក្តីស្រម៉ៃ លោក​បានជាប់ជាគ្រូកិច្ចសន្យា នៅ​សាលា​បឋមសិក្សា​តានូ ស្ថិត​នៅ​ក្នុងស្រុកកំណើតរបស់លោកដែរ ។ ហើយ​ជាមួយ​គ្នានេះ ពេលនោះ លោក​ក៏​ទទួលបានអាហារូបករណ៍ អ.ម.ត. ដើម្បីបន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជំនាញធនាគារ និង​ហិរញ្ញវត្ថុ ថែមទៀត ដោយ​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០១៩។

ទោះជាទទួលបានសញ្ញាបត្រ​បរិញ្ញាបត្រហើយក្តី តែមិន​បានធ្វើ​ឱ្យលោក ប៉ូលីសុវណ្ណ បំភ្លេច​ចោល​នូវ​ការ​ប៉ុនប៉ងការប្រឡង​ដើម្បី​យក​ក្របខណ្ឌរដ្ឋនោះទេ ខណៈសញ្ញាបត្រ​បរិញ្ញាបត្រមួយសន្លឹកនេះ បែរជាធ្វើ​ឱ្យ​លោក​មាន​ឱកាស​ និង​សិទ្ធិ​ប្រឡងកាន់តែច្រើន ។ បើតាម​លោក ប៉ូលីសុវណ្ណ ដោយសារ​តែចង់ក្លាយជាមន្រ្តីរាជការ និង​ក្លាយជាគ្រូបង្រៀនពេញសិទ្ធិម្នាក់ ឆ្នាំខ្លះ​លោក​ដាក់ពាក្យ​ប្រឡង​ចូលក្របខណ្ឌរហូត​ដល់ទៅ៣ដង ប៉ុន្តែមិនទទួលបានជោគជ័យ រហូត​ដល់ឆ្នាំ​២០២៣ ទើបលោកប្រឡងជាប់ជាមន្រ្តីអប់រំ ហើយ​បច្ចុប្បន្ន​លោក​គឺជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសសេដ្ឋកិច្ច។

លោក ប៉ូលីសុវណ្ណ ក៏​បាននិយាយដែរថា សម្រាប់ឆន្ទៈធ្វើជាមន្រ្តីរាជការ ធ្វើជាគ្រូបង្រៀនពេញសិទ្ធិ គឺលោក​មិន​បោះបង់ឡើយ ហើយ​ប្រសិនបើ​នៅក្នុងឆ្នាំ២០២៣នោះ លោក​មិន​អាច​ប្រឡង​ជាប់ទេ លោកនឹងបន្តការ​សិក្សា​រហូត​ដល់ថ្នាក់អនុបណ្ឌិតថែមទៀត ដើម្បីអាចមានសិទ្ធិផ្នែកអាយុ ដាក់ពាក្យប្រឡង​យកក្របខណ្ឌបន្តទៀត ពោលគឺលោកនឹងព្យាយាមរហូត​ដល់ទីបំផុត។

សម្រាប់ឆន្ទៈរបស់ខ្ញុំ ខ្ញុំនៅតែសន្យានឹងខ្លួនឯងថា ធ្វើយ៉ាងម៉េចក៏ដោយ ត្រូវតែប្រឡងគ្រូឱ្យជាប់ ទោះបីជាគៀកនឹងដល់អាយុផុតកំណត់ក៏ដោយ ព្រោះសម្រាប់អ្នកមានសញ្ញាបត្របរិញ្ញាអាចប្រឡងបានត្រឹមអាយុ ៣៥ឆ្នាំ។ នៅអំឡុងពេលដែលខ្ញុំប្រឡងនេះ ខ្ញុំមានអាយុ ៣១, ហេតុនេះ ខ្ញុំនៅមានពេល៤ ឆ្នាំទៀត។ ដូច្នេះ ស៊ូធ្វើម៉េច ខ្ញុំនឹងពង្រឹងចំណេះដឹងកបន្ថែម ហើយតស៊ូប្រឡងឱ្យជាប់នៅក្នុងឆ្នាំ ដែលយើងមិនទាន់ផុតអាយុ។

ជាមួយគ្នានេះ លោក អេង ប៉ូលីសុវណ្ណ ក៏​បានចែករំលែក​បទពិសោធន៍​របស់លោកដែលជោគជ័យ ក្នុងការដាក់ពាក្យ​ប្រឡង​ចូលក្របខណ្ឌជាគ្រូបង្រៀនដល់យុវជនដែរ ដោយក្នុងនោះ គឺយុវជន​ត្រូវមានការត្រៀមលក្ខណៈ ដូចជា ស្វែងរកឯកសារសិក្សា, តាមដានព័ត៌មានសង្គម, ហ្វឹកហាត់ធ្វើវិញ្ញាសាប្រឡងឆ្នាំចាស់ៗ, សរសេរអក្សរឱ្យស្អាត មានរចនាបទ និងអក្ខរាវិរុទ្ធត្រឹមត្រូវ, ពេលប្រឡងត្រូវមើលសំណួរ និងអានសំណួរឱ្យបានច្បាស់, ការឆ្លើយសំណួរត្រូវខ្លី និងចំអ្វីដែលគេចង់បាន ហើយរាល់ចម្លើយត្រូវមានសេចក្ដីសន្និដ្ឋាន។

លោក ប៉ូលីសុវណ្ណ និយាយថា ការប្រឡង​ចូលជាមន្រ្តីរាជការ គឺមិន​ងាយស្រួលឡើយ គឺមានតែអ្នក​មានសមត្ថភាពពិតប្រាកដប៉ុណ្ណោះ ទើបទទួលបានជោគជ័យ ដូច្នេះសម្រាប់យុវជនដែលមានបំណងចង់ប្រឡង​ចូលក្របខណ្ឌមន្រ្តីរាជការ​សូមខិតខំប្រឹងប្រែងរៀនសូត្រ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី