ក្រសួងអប់រំនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១ នៅខែវិច្ឆិកាខាងមុខ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១ ដែល​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយ​នឹងមានអ្នកចូលរួមមកពីប្រទេសចំនួន ១៣ រួមមាន ប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១ ទទួលបានការជួយគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) និង KOICA ។ សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាព្រឹត្តិការណ៍លើកដំបូង នៅទ្វីបអាស៊ី ដែលហៅថា “បណ្តាញមិត្តជួយមិត្តនៅក្នុងតំបន់អាស៊ី” ក្នុងគោលបំណងដើម្បីចែករំលែក ឧត្តមានុវត្តន៍ នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការផ្តល់អាហារតាមសាលារៀន, បង្កើនការវិនិយោគលើកម្មវិធីផ្តល់អាហារតាមសាលារៀន និងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្រក្នុងប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសផ្នែកអាហារូបត្ថម្ភ ដែលឈានទៅដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏​បានណែនាំដល់មន្រ្តីទទួលបន្ទុករៀបចំ ដោយថា ដើម្បីឱ្យការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅបានរលូន គឺត្រូវមានវិធានការ ដោយរៀបចំអ្នកឯកទេសលើផ្នែកជំនាញផលិតកម្មសង្គម ក៏ដូចជាការចុះពិនិត្យសាលារៀនពាក់ព័ន្ធ មានកម្មវិធីវប្បធម៌សម្រាប់ប្រទេស រៀបចំការអញ្ជើញប្រទេសគោលដៅ និងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ។ លើសពីនេះ ក្រសួងក៏បានគាំទ្រទៅលើគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់អាហារូបត្ថម្ភបន្ថែមក្នុងកម្មវិធីជាតិដែលនេះសមស្របទៅនឹងគោលដៅរបស់ក្រសួងអប់រំក្នុងការកែលម្អអាហារូបត្ថម្ភរបស់សិស្ស។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ សង្ឃឹមថា កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តធ្វើសហប្រតិបត្តិការបន្តទៀត ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តអភិវឌ្ឍន៍អាហារូបត្ថម្ភនៅកម្ពុជា ដូចជាការជួយគាំទ្រទៅលើគម្រោងអាហារូបត្ថម្ភរបស់ក្រសួងដែលមានស្រាប់។

កិច្ចប្រជុំកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់ អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១

បើតាមការបញ្ជាក់របស់ក្រសួងអប់រំ ការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍នៅកម្ពុជា គឺជាឱកាសល្អមួយសម្រាប់កម្ពុជាក្នុងការដកស្រង់បទពិសោធន៍ល្អៗ និងសិក្សាកាន់តែស៊ីជម្រៅលើការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ពីបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិ ដើម្បីយកមកបំពេញបន្ថែម និងកែលម្អការអនុវត្តកម្មវិធីផ្តល់អាហារ តាមសាលារៀននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *