ធ្វើ​កិច្ច​ការ​សាលា​យឺត ? ៣វិធីសាស្រ្តបញ្ឈប់ភាពយឺតយ៉ាវ

ជាញឹកញាប់ នៅដើមឆមាស មិនថាសិស្ស និស្សិត ម្នាក់ៗតែងតែមានការតាំងចិត្តខ្ពស់ និងមានរបៀបរៀបរយល្អ។ ប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅ ការតាំងចិត្តនោះចាប់ផ្តើមស្រកចុះបន្តិចម្តងៗ រហូតដល់សុខចិត្តអង្គុយមើលរឿងភាគ ជំនួសឱ្យការធ្វើកិច្ចការសាលាដែលត្រូវប្រគល់ជូនគ្រូនៅប៉ុន្មានថ្ងៃខាងមុខ។

ដើម្បីដោះស្រាយបញ្ហានេះ ខាងក្រោម គឺជា​វិធីសាស្រ្ត ៣ ដែលអាច​ជួយ​រក្សាការសិក្សាឱ្យបានល្អរហូតដល់បញ្ចប់ការប្រឡងឆមាស ៖

១. រៀបចំប្រព័ន្ធគ្រប់គ្រងកិច្ចការឱ្យមានសណ្តាប់ធ្នាប់

ដំបូងបង្អស់ អ្នកត្រូវមានវិធីសាស្ត្រក្នុងការកត់ត្រាកិច្ចការចូលទៅក្នុងប្រតិទិន ដើម្បីកុំឱ្យខួរក្បាលរបស់អ្នកត្រូវផ្ទុកព័ត៌មានទាំងនោះច្រើនពេក។

បំពេញប្រតិទិនឱ្យបានគ្រប់ជ្រុងជ្រោយនៅដើមឆមាស ៖ បញ្ចូលកាលបរិច្ឆេទឈប់ទទួលកិច្ចការ ថ្ងៃប្រឡងប្រចាំខែ និងថ្ងៃប្រឡងឆមាសទៅក្នុងប្រតិទិន។ អ្នកក៏អាចបំបែកគម្រោងធំៗ ឬការរំលឹកមេរៀនប្រឡងទៅជាផ្នែកតូចៗដើម្បីធ្វើបន្តិចម្តងៗ។

កត់ត្រាកិច្ចការភ្លាមៗនៅពេលដឹង ៖ នៅពេលដែលគ្រូដាក់កិច្ចការផ្ទះភ្លាម ត្រូវកត់វាចូលក្នុងកម្មវិធីទូរស័ព្ទ ឬសៀវភៅកត់ត្រាភ្លាម។ កម្មវិធីមួយចំនួនដូចជា [Gmail Tasks][Todoist] អាចជួយអ្នកបានយ៉ាងលឿន។

ពិនិត្យមើលកិច្ចការប្រចាំសប្តាហ៍ (Weekly Review) ៖ ការពិនិត្យឡើងវិញជាទៀងទាត់ជួយឱ្យអ្នកដឹងថា អ្វីដែលត្រូវធ្វើបន្ទាន់ និងដឹងមុនអំពីកិច្ចការដែលត្រូវប្រគល់ក្នុងពេលខាងមុខ។ អ្នកអាចរៀបចំផែនការប្រចាំសប្តាហ៍នៅថ្ងៃអាទិត្យ និងធ្វើការត្រួតពិនិត្យឡើងវិញនៅរាល់ចុងបញ្ចប់ នៃថ្ងៃនីមួយៗ។

២. បំបែកកិច្ចការជាផ្នែកតូចៗដែលងាយស្រួលធ្វើ និងចាប់ផ្តើមឱ្យបានលឿន

យោងតាមច្បាប់ Parkinson (Parkinson’s Law) ៖ «ការងារនឹងពង្រីកវិសាលភាពទៅតាមពេលវេលាដែលយើងមានសម្រាប់វា»។ បើអ្នកទុកពេល ១ ម៉ោងសម្រាប់កិច្ចការតូចមួយ វានឹងស៊ីពេល ១ ម៉ោងពេញរបស់អ្នក។

បំបែកកិច្ចការទាំងអស់ជាជំហានតូចៗ ៖ វិធីនេះជួយកាត់បន្ថយសម្ពាធ និងភាពភ័យខ្លាចក្នុងការចាប់ផ្តើម។ បន្ទាប់មក កំណត់កាលបរិច្ឆេទកំណត់តូចៗ (mini-deadlines) សម្រាប់ផ្នែកនីមួយៗ ដើម្បីធ្វើវាបន្តិចម្តងៗ ជាជាងគរទុកធ្វើតែម្តងនៅថ្ងៃចុងក្រោយ។

ចាប់ផ្តើមធ្វើចំណុចតូចមួយនៅថ្ងៃដែលទទួលបានកិច្ចការភ្លាម ៖ ឧទាហរណ៍ បើគ្រូដាក់ឱ្យសរសេរអត្ថបទ essay អ្នកអាចចំណាយពេល ៥ នាទីគ្រាន់តែគិតរកប្រធានបទ ឬប្រភពឯកសារ។ ការធ្វើបែបនេះជួយឱ្យអ្នកចាប់ផ្តើមបានភ្លាមៗនៅពេលដែលការណែនាំរបស់គ្រូនៅថ្មីៗក្នុងខួរក្បាល។

៣. ធ្វើកិច្ចការជារៀងរាល់ថ្ងៃ

នេះជាចំណុចដែលសិស្សភាគច្រើនតែងតែបរាជ័យ។ ការធ្វើការងារបន្តិចបន្តួចរៀងរាល់ថ្ងៃ គឺមានប្រសិទ្ធភាព និងកាត់បន្ថយស្ត្រេសបានច្រើនជាងការខំប្រឹងប្រកាច់ប្រកិនធ្វើតែម្តងនៅថ្ងៃចុងក្រោយ។ នៅពេលដែលអ្នកឈប់សម្រាកពីការសិក្សាយូរពេក អ្នកនឹងពិបាកក្នុងការទាញខ្លួនឯងឱ្យមកមានទម្លាប់រៀនសូត្រឡើងវិញ។ ដូច្នេះ ទោះបីជាត្រូវសរសេរតែមួយប្រយោគសម្រាប់អត្ថបទរបស់អ្នកក៏ដោយ ក៏ត្រូវតែធ្វើខ្លះដែរជារៀងរាល់ថ្ងៃ ដើម្បីរក្សាចលនានៃការរៀនសូត្រ។

ត្រឡប់មកវិញ ដើម្បីទទួលបានលទ្ធផលល្អ និងគ្មានសម្ពាធផ្លូវចិត្ត សិស្សានុសិស្ស​ត្រូវមាន ប្រព័ន្ធគ្រប់គ្រងកិច្ចការដ៏ល្អមួយ រួមផ្សំនឹង ទម្លាប់ធ្វើការងារបន្តិចម្តងៗជារៀងរាល់ថ្ងៃ។ ការផ្តោតលើការធ្វើឱ្យបានបន្តិចបន្តួចរៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកឆ្លងកាត់ឆមាសនីមួយៗដោយជោគជ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...