យុវជន​តំណាង​កម្ពុជា ជាប់​ថ្នាក់​លេខ១ ​ប្រឡង​តេស្ត​ភាសា​អង់គ្លេស IELTS ក្នុង​ការ​ប្រកួត​ភាសា​អង់គ្លេស​អូឡាំព្យាដ​អន្តរជាតិ​លើកទី៩

ក្រុម​យុវជន​តំណាងប្រទេស​កម្ពុជា ដែល​មាន​សមាជិក​៧នាក់ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ការប្រឡង​តេស្ត​ភាសាអង់គ្លេស IELTS និង​ជាប់​ចំណាត់​ថ្នាក់​កិត្តិយស​ក្នុង​ការ​ប្រកួត​ធ្វើបទ​បង្ហាញ​ទ្រឹស្តី​អំពីកីឡា ក្នុងការប្រកួត​ប្រជែង​ភាសាអង់គ្លេស​អូឡាំព្យាដ​អន្តរជាតិ​លើកទី៩ រៀប​ចំដោយ​ក្រសួងអប់រំ និងយុវជន នៃ​ព្រះរាជា​ណាចក្រហ្សកដានី កាលពីពេលកន្លងទៅថ្មីៗនេះ។

កម្មវិធីនៃ​ការ​ប្រកួត​នេះ មានរយៈពេល​៣ថ្ងៃ ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៥ ដែលមាន​បេក្ខជន​ចូលរួមក្នុង​ការ​ប្រកួត​ប្រជែង​ប្រមាណ ១២០០រូប មកពី​សាលាមធ្យម​សិក្សាចំនួន ១៤០ នៃ​១៤ប្រទេសផ្សេងគ្នា។

ក្រុមយុវជនតំណាងកម្ពុជា

យុវ​សិស្ស គឹមសាន សុចិត្រា ជាសិស្ស​ថ្នាក់ទី៨ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សាលារៀន​ជំនាន់ថ្មី បានប្រាប់​ឱ្យដឹង​ថា ការតេស្ត​ភាសា​អង់គ្លេស IELTS ក្នុងកម្មវិធី​ប្រកួតនេះ មានដូចជា វេយ្យាករណ៍ ការ​ប្រើប្រាស់​ភាសា ការស្ដាប់ និង​ការអាន​ សរុបមាន៩៩សំណួរ។ ក្នុងនោះ ៦៤សំណួរ​ទាក់ទងទៅ​នឹងវេយ្យាករណ៍ និងការ​ប្រើប្រាស់​ភាសា ២៥សំណួរទាក់ទងនឹងការអាន​ និង១១សំណួរទាក់ទងនឹងការស្ដាប់។ សុចិត្រា បន្តថា សម្រាប់ការប្រកួតតេស្តភាសាអង់គ្លេស IELTS មិនសូវជួបឧបសគ្គច្រើនទេ​ក្នុងការប្រឡង ដោយ​សារ​កម្រិតសំណួរ IELTS ទាំងនោះ ពួកគេសុទ្ធតែបានឆ្លងកាត់ការរៀនសូត្រកន្លងមក។

សិស្សថ្នាក់ទី៨ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មីរូបនេះ បន្ថែម​ទៀត​ថា ដំបូង​ឡើយ​រូបគេ​មិន​រំពឹង​ទេថា ក្រុមអាច​ជាប់ចំណាត់ថ្នាក់លេខ១​នេះ ដោយ​សារមាន​សិស្សចូលរួម​ប្រកួត​ច្រើន ប៉ុន្តែពេល​បានដឹង​លទ្ធផល​ចំណាត់​ថ្នាក់​លេខ១​នេះ គឺរូប​គេ និងក្រុម​មានអារម្មណ៍​រំភើប​ជាខ្លាំង។ សុចិត្រា បន្តថា បន្ទាប់ពីចូលរួម​ប្រកួត​កម្មវិធីនេះ រូបគេ​បានស្វែង​យល់កាន់​តែស៊ីជម្រៅ​អំពីតេស្ត​ភាសាអង់គ្លេស IELTS ដែលមាន​លក្ខណៈស្តង់ដា​អន្តរជាតិ បានជួប​មនុស្សថ្មីៗ​មកពីប្រទេសផ្សេងគ្នា ហើយ​បានបង្ហាញ​វប្បធម៌​រវាងប្រទេស និងប្រទេសផងដែរ។

យុវសិស្ស គឹមសាន សុចិត្រា បញ្ជក់ថា ភាសាអង់គ្លេស ពិតជាសំខាន់ក្នុងពេលបច្ចុប្បន្ននេះ ព្រោះវាបានផ្ដល់ឱកាសឱ្យយើងងាយស្រួល​ដាក់ពាក្យ​អាហារូបករណ៍សិក្សា​នៅ​ក្រៅប្រទេស ងាយស្រួល​ដាក់ពាក្យធ្វើការងារ និងងាយស្រួល​ក្នុងការទំនាក់ទំនង​ជាមួយអ្នកប្រើ​ភាសាអង់គ្លេស។ សុចិត្រា ក៏បាន​លើក​ទឹកចិត្ត​យុវជន សិស្សានុសិស្ស ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ពង្រឹង​សមត្ថភាព ព្រមទាំងឆ្លៀត​ឱកាសចូលរួម​ប្រកួតប្រជែង​ក្នុងកម្មវិធី​នានា​ដើម្បី​ពង្រឹង​សមត្ថភាព និង​ទទួល​ជ័យលាភី​សម្រាប់​លើក​កិត្តិយស​ប្រទេស​កម្ពុជា។

ជាមួយ​គ្នានេះ យុវតី លឹម សុគន្ធាវី ជាសិស្សថ្នាក់ទី១១ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សាលារៀន​ជំនាន់ថ្មី ក៏​បាន​លើកឡើង​ដែរ​ថា មុនពេល​ចូលរួម​ការប្រកួត​កម្មវិធី​នេះ គឺក្រុម​តំណាង​កម្ពុជា បាន​រៀន​ត្រៀម​ភាសា​អង់គ្លេស​នៅមជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល (ACE) រយៈពេល២ខែ។ សុគន្ធាវី បន្តថា រូបគេ និង​ក្រុមមាន​អារម្មណ៍​ថា រំភើប និងសប្បាយចិត្ត​ជាខ្លាំងនៅ​ពេល​ទទួលបាន​ចំណាត់ថ្នាក់លេខ​១នេះ។

សិស្សថ្នាក់ទី១១ រូបនេះ បន្ថែម​ថា កត្តាដែល​ជំរុញឱ្យក្រុមខ្លួន​ជាប់ចំណាត់ថ្នាក់​លេខ១នេះ គឺទី១. កត្តាខ្លួនឯង ៖ សមាជិក​ក្រុម​ម្នាក់ៗសុទ្ធតែ​បាន​ត្រៀមខ្លួន និងបាន​ហ្វឹកហាត់​តេស្ត​ភាសា​អង់គ្លេស IELTS រួចជាស្រេច​មុន​ការប្រកួត​មកដល់។ ទី២. កត្តា​គ្រូបង្រៀន៖ គ្រូបង្រៀន​នៅវិទ្យាល័យ​ព្រះស៊ីសុវត្ថិ និងនៅ ACE បានខិតខំប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការប្រៀន។ ទី៣. កត្តា​គ្រួសារ៖ ក្រុមគ្រួសារ​បាន​ខិតខំជំរុញ និងផ្ដល់​កម្លាំង​ចិត្តឱ្យកូនៗ​ចូលរួម​ប្រកួត និងទី៤. ការផ្ដល់​ឱកាស​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលបាន​ដឹកនាំក្នុង​ដំណើរ​ការប្រកួត​ប្រកប​ដោយភាព​កក់ក្ដៅ​រហូត​ទទួល​បាន​លទ្ធល្អ។

សម្រាប់​យុវសិស្ស គឹម អ៊ីងម៉េង ជាសិស្សថ្នាក់ទី១០ នៃ​សាលា​អាមេរិកាំង​ប៉ាស៊ីហ្វិច លើក​ឡើងដែរ​ថា រូបគេមាន​អារម្មណ៍​រំភើបខ្លាំង និង​សប្បាយ​ចិត្ត ដែលក្រុម​អាចទទួល​បានចំណាត់​ថ្នាក់​លេខ១​ក្នុងការ​តេស្ត​ភាសា​អង់គ្លេស IELTS នៅ​ប្រទេស​ហ្សកដានី​នេះ។ អ៊ីងម៉េង បន្តថា លទ្ធផល​ល្អនេះ ក៏ដោយ​សារ​សមាជិក​ក្រុម​ចេះជួយគ្នា​ទៅវិញ​ទៅមក និងចេះ​សហការ​គ្នាជា​ក្រុម​បាន​ល្អ។ នៅ​ថ្ងៃអនាគត ពួកគេ នឹងខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *