AUPP សម្ពោធ មូលនិធិ អាហារូបករណ៍ នារី ចំនួន ៥០,០០០ ដុល្លារ ជាមួយក្រុមហ៊ុនសិង្ហបុរី M Kapital Pte Ltd.

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន M Kapital Consulting ទាក់ទងនឹងមូលនិធិអាហារូបករណ៍ ROOKAIYAL AMMAL Girls’ Scholarship Fund ក្នុងគោលបំណងជួយដល់និស្សិតស្រីដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅ AUPP ។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែមីនា ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនឱកាសការសិក្សាអប់រំនិងឱកាសការងារសម្រាប់និស្សិតកម្ពុជា។

M Kapital Consulting ប្តេជ្ញាផ្តល់អាហារូបករណ៍ប្រចាំឆ្នាំ ដែលមានទឹកប្រាក់ចំនួន USD ១០,០០០ (មួយមុឺនដុល្លារ សហរដ្ឋអាមេរិក) ដល់និស្សិតស្រីសម្រាប់រយៈពេលប្រាំ (៥) ឆ្នាំ។ ជំនួយហិរញ្ញវត្ថុដ៏សប្បុរសនេះត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយឧបសគ្គចំពោះការអប់រំ និងលើកកម្ពស់ឧត្តមភាពសិក្សាក្នុងចំណោមស្ត្រីវ័យក្មេងដែលបង្ហាញពីសក្តានុពល និងការប្តេជ្ញាចិត្ត។

Kohe Hasan ស្ថាបនិកក្រុមហ៊ុន M Kapital Consulting និងជាអ្នកជំរុញនៅពីក្រោយកម្មវិធីអាហារូបករណ៍នេះ ដើម្បីរម្លឹកដល់ម្តាយរបស់នាង ដែលជាស្ត្រីមិនចេះអក្សរ ប៉ុន្តែគាត់បានលើកទឹកចិត្ត និងប្រឹងប្រែងឱ្យនាងបន្តការសិក្សា ទោះបីជាប្រឈមមុខនឹងបញ្ហានានាក៏ដោយ។ Kohe ជឿជាក់យ៉ាងមុតមាំថាតាមរយៈការបំផុសគំនិតយុវនារីឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យអាចផ្លាស់ប្តូរនូវការរស់នៅនិងជួយដល់សង្គមជាតិ។

ក្រៅពីអាហារូបករណ៍ កិច្ចសហការណ៍រវាង AUPP និង M Kapital ក៏បានបង្កើតឳកាសបែបស្តង់ដារអន្តរជាតិ សម្រាប់សិស្សានុសិស្សទាំងអស់។ កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាច្រកទ្ទារឆ្ពោះទៅកាន់ការហ្វឹកហាត់ការងារ ឳកាសការងារ បទបង្ហាញដោយអ្នកជំនាញ សិក្ខាសាលា និងព្រឹត្តិការណ៍បណ្តាញនៅក្នុងវិស័យដូចជា បដិសណ្ឋារកិច្ច រ៉ែនិងថាមពល ឩស្សាហកម្មផ្នែកដឹកជញ្ជូនផ្លូវទឹក ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យា នៅប្រទេសសិង្ហបុរី។ បន្ថែមពីនេះទៀត កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេលខ្លី និងកម្មវិធីហ្វឹតហាត់ការងារបានអនុញ្ញាតឱ្យនិស្សិតកម្ពុជាទទួលបានបទពិសោធន៍ក្នុងប្រទេសសិង្ហបុរី ខណៈពេលដែលនិស្សិតសិង្ហបុរីមកកាន់ប្រទេសកម្ពុជា។

នៅក្នុងខែនៃអន្តរជាតិនារី អនុស្សរណៈនៃការយោគយល់គ្នារវាង AUPP និង M Kapital Consulting ដើរតួសំខាន់ក្នុងការរម្លឹកពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈការអប់រំ និងតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ AUPP ប្តេជ្ញាយ៉ាងមុតមាំនូវក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយនៅកម្ពុជា ហើយមានក្តីរំភើបក្នុងការសហការជាមួយ M Kapital Consulting ដែលផ្តល់ឱកាសសម្រាប់ស្ត្រីឱ្យទទួលបានភាពជោគជ័យក្នុងការអប់រំថ្នាក់ឧត្តមសិក្សា។ យើងរួមគ្នាបង្កើតអនាគតដ៏ភ្លឺថ្លាសម្រាប់ស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជា។

អំពី AUPP

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងសាលាធុរកិច្ច បច្ចេកវិទ្យាឌីជីថល ច្បាប់ និងវិទ្យាសាស្ត្រសង្គម។ នៅ AUPP មហាវិទ្យាល័យជំនាញរបស់យើងបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ក្នុងពិភពពិតជាច្រើនដល់ថ្នាក់រៀន ដោយផ្តល់ឱ្យសិស្សនូវការយល់ដឹង និងការណែនាំដែលមិនអាចកាត់ថ្លៃបាន នៅពេលពួកគេចាប់ផ្តើមដំណើរសិក្សារបស់ពួកគេ។

វគ្គសិក្សាថ្មី ២០២៥ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖
www.aupp.edu.kh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *