ភ្នំពេញ – លោក ជក់ សុភា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ត្រូវបានគណៈកម្មការប្រកាសថា គឺជាបេក្ខជនជ័យលាភីលេខ១ ក្នុងការប្រកួតបកស្រាយអក្សរសិល្ប៍ អបអរសាទរទិវាជាតិអំណានលើកទី៧ ក្រោមប្រធានបទ តួនាទីអក្សរសិល្ប៍ពុទ្ធនិយមនៅសម័យក្រោយអង្គរ ។
ម្ចាស់ជ័យលាភីលេខ១ ផ្នែកបកស្រាយអក្សរសិល្ប៍ បានបញ្ជាក់ថា ការចូលរួមប្រកួតបកស្រាយអក្សរសិល្ប៍របស់លោកនេះ គឺដោយសារមានការជំរុញលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ហើយម្យ៉ាងទៀតលោកក៏ចាប់អារម្មណ៍នឹងប្រធានបទប្រកួតនៅក្នុងឆ្នាំនេះផងដែរ។

សម្រាប់ការប្រកួតប្រជែងនេះ លោក ជក់ សុភា មិនរំពឹងថា នឹងអាចទទួលបានជ័យលាភីលេខ១នោះឡើយ ហើយការទទួលជ័យលាភីលើកនេះ លោកជឿជាក់ថា ដោយសារការរៀបចំគម្រោងច្បាស់លាស់នៅក្នុងការសរសេរ មានខ្លឹមសារ និងអត្ថន័យស្រាវជ្រាវបានច្រើន ទើបអាចឱ្យលោកទទួលបានជ័យលាភីនេះ ។ លោក ជក់ សុភា បន្តថា ការប្រកួតនេះ គឺមានរយៈពេលមួយខែ ដោយលោកបានចំណាយពេលប្រហែល១០ថ្ងៃនៅក្នុងការសរសេរ ដោយខិតខំស្វែងរកទិន្នន័យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
– លោក ជក់ សុភា
“ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលទទួលបានជ័យលាភីលេខ១ ព្រោះមិននឹងស្មានថាខ្ញុំនៅតែអាចរក្សាបានជ័យលាភីឆ្នើមនេះមួយឆ្នាំទៀត ប៉ុន្តែខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយខ្ញុំពេញចិត្តចំពោះលទ្ធផលនេះ”
គ្រូបង្រៀនអក្សរសាស្រ្តខ្មែរវ័យ ២៧ឆ្នាំ រូបនេះ បញ្ជាក់ថា បញ្ហាប្រឈមក្នុងការសរសេរបកស្រាយអក្សរសិល្ប៍ ទី១. ការខ្វះខាតឯកសារ ដោយសារនៅក្នុងការសរសេរទាមទារឱ្យមានឯកសារសម្រាប់ជាទឡ្ហីករណ៍ និងបញ្ហាកូវីដ-១៩ ពិបាកចេញទៅរកឯកសារនៅខាងក្រៅ។ ទី២. បញ្ហាពេលវេលា ដោយសារគណៈកម្មការបានផ្តល់ពេលវេលាខ្លី ហើយលោកត្រូវធ្វើកិច្ចការបង្រៀនសិស្សផង និងគ្រប់គ្រងការបង្រៀនសិស្សផង ប៉ុន្តែលោកនៅតែបន្តចូលរួមប្រកួត ហើយជាលទ្ធផលលោកទទួលជ័យលាភីឆ្នើម។
លោក ជក់ សុភា
“ខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយៗទៀតនឹងមានយុវជន លោកគ្រូ អ្នកគ្រូ និងសាធារណៈជនទូទៅដែលស្រឡាញ់ផ្នែកអក្សរសិល្ប៍នេះ ចូលរួមដាក់ស្នាដៃបញ្ជេញសមត្ថភាពរបស់ខ្លួនឱ្យបានច្រើន ដើម្បីលើកកម្ពស់អំណាននៅកម្ពុជា”
នេះមិនមែនជារឿងធម្មតានោះឡើយដែល លោក ជក់ សុភា អានដណ្តើមបានជ័យលាភីលេខ១ ក្នុងការប្រកួតបកស្រាយអក្សរសិល្ប៍ រយៈពេល២ឆ្នាំជាប់គ្នា។ ទន្ទឹមគ្ននេះ លោកក៏បានចែករំលែកបទពិសោធន៍ទៅដល់យុវជនដែលមានបំណងចង់ចូលរួមប្រកួតបកស្រាយអក្សរសិល្ប៍ គួរមានមូលដ្ឋានគ្រឹះនៅក្នុងការសរសេរ ឬមូលដ្ឋានគ្រឹះនៃការបកស្រាយអក្សរសិល្ប៍ ដែលមិនអាចខ្វះបាននោះ គឺការស្រាវជ្រាវ និងការអានឱ្យបានច្រើន ។ លោក ជក់ សុភា បន្តថា រចនាសម្ព័ន្ធនៅក្នុងការសរសេរពីមួយចំណុចទៅមួយចំណុចត្រូវមានការប្រាស្រ័យទាក់ទងគ្នា សិក្សាស្រាវជ្រាវច្រើន និងយល់ឱ្យច្បាស់អំពីប្រធានបទ។
លោក ជក់ សុភា
“ការអាននៅក្នុងថ្ងៃនេះ មិនប្រាកដថាហុចផលឱ្យក្នុងថ្ងៃនេះ ប៉ុន្តែអាចជះឥទ្ធិពលវិជ្ជមាននៅថ្ងៃខាងមុខ”

ជាមួយគ្នានេះ លោកក៏លើកទឹកចិត្តដល់អ្នកសរសេរសិក្សាកថា អាចលើកយកទស្សនៈរបស់អ្នកស្រាវជ្រាវមុនៗមកវិភាគបន្ថែមជាមួយស្នាដៃរបស់ខ្លួន ជាពិសេសត្រូវរក្សាកម្មសិទ្ធរបស់ម្ចាស់ស្នាដៃ ដែលជាឯកសារយោង អាចជួយឱ្យស្នាដៃរបស់ខ្លួនមានលក្ខណៈវិទ្យាសាស្រ្ត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ យ៉ាងណាក៏ដោយ សម្រាប់អត្ថបទបកស្រាយអក្សរសិល្ប៍ប្រមាណ ៥០ទំព័រ របស់លោក ក្រោមប្រធានបទ តួនាទីអក្សរសិល្ប៍ពុទ្ធនិយមនៅសម័យក្រោយអង្គរ លោក ជក់ សុភា គិតថា ជាវិភាគទានមួយចូលរួមចំណែកលើកកម្ពស់វិស័យអំណាន ដែលអ្នកសិក្សាអាចស្រាវជ្រាវបន្ថែមទៀតចេញពីការវិភាគរបស់លោក ទាក់ទងទៅនឹងអក្សរសិល្ប៍ក្រោយសម័យអង្គរ ឬអក្សរសិល្ប៍ពុទ្ធនិយម ដែលបង្ហាញអំពិទស្សនៈរបស់ខ្មែរ ដែលសុទ្ធតែជាគំនិតក្នុងការអប់រំសីលធម៌ ចរិយាសាស្រ្តខ្មែរដ៏សម្បូរបែប៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...





























